ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Cadillac ត្រៀមខ្លួន​នឹង​ប្រហារ Tesla លើ​វិស័យ​រថយន្ត​អគ្គិសនី

4 ឆ្នាំ មុន

នៅ​ដើមឆ្នាំ​នេះ​ក្រុមហ៊ុន Cadillac បាន​មក​ដល់​ពិព័រណ៍​រថយន្ត Detroit Auto Show ឆ្នាំ ២០១៩ ជាមួយនឹង​សេចក្តី​ប្រកាស​ដ៏​ធំ​មួយ​ថា វា​នឹង​ក្លាយជា​ម៉ាក​រថយន្ត​អគ្គិសនី…

នៅ​ដើមឆ្នាំ​នេះ​ក្រុមហ៊ុន Cadillac បាន​មក​ដល់​ពិព័រណ៍​រថយន្ត Detroit Auto Show ឆ្នាំ ២០១៩ ជាមួយនឹង​សេចក្តី​ប្រកាស​ដ៏​ធំ​មួយ​ថា វា​នឹង​ក្លាយជា​ម៉ាក​រថយន្ត​អគ្គិសនី ដែល​មាន​គូប្រជែង​ជាមួយ​ក្រុមហ៊ុន Tesla ។ មិន​មាន​ព័ត៌មាន​លម្អិត​ជាក់លាក់​ទេ ប៉ុន្តែ​ប្រភព​ផ្ទៃក្នុង​និយាយ​ថា ក្រុមហ៊ុន​គ្រោង​នឹង​ដាក់​ចេញ​នូវ​រថយន្ត​ប្រភេទ SUV អគ្គិសនី​ដំបូង នៅ​ឆ្នាំ ២០២២​។ រថយន្ត​ប្រភេទ SUV ថ្មី​នេះ នឹង​ត្រូវ​បាន​ផលិត​ដោយ​ផ្អែក​លើ​ទម្រង់​ជំនាន់​ទី​៣ BEV3 របស់​ក្រុមហ៊ុន General Motor​។

ប៉ុន្តែ​ការ​ប្លែងខ្លួន​ឱ្យទៅ​ជា​យីហោ​អគ្គិសនី​គឺ​មិន​ស្រួល​ដូច​ជា​ការ​និយាយ​នោះ​ទេ​។ ក្រុមហ៊ុន GM ត្រូវ​ចាត់ការ​រឿង​ច្រើន​ណាស់ មុន​នឹង​អាច​សម្រេច​គម្រោងការ​នេះ​ឱ្យ​ក្លាយទៅជា​ការ​ពិត​។ ក្រុមហ៊ុន​នេះ​បាន​បោះ​ទៅ​មុខ​បាន​មួយ​ជំហាន ដោយ​ធ្វើការ​ប្រកា​សភាព​ជា​ដៃគូ​ជាមួយនឹង​ក្រុមហ៊ុន LG Chem ដើម្បី​ផលិត​អា​គុយ​សម្រាប់​រថយន្ត​អគ្គិសនី​របស់​ខ្លួន​នៅ​ថ្ងៃ​អនាគត​។

ក្រុមហ៊ុន​ទាំង​ពីរ​នឹង​វិនិយោគ​ទឹកប្រាក់​សរុប​ចំនួន ២.៣​ពាន់​លាន​ដុល្លារ នៅ​ក្នុង​ការ​បណ្តាក់ទុន​រួម​គ្នា​ថ្មី​នេះ ដែល​ពាក់ព័ន្ធ​នឹង​ការ​បង្កើត​រោងចក្រ​ដំឡើង​អា​គុយ​នៅ​តំបន់ Lordstown នៃ​រដ្ឋ​Northeast Ohio ដែល​នឹង​បង្កើត​បាន​នូវ​ការងារ​ថ្មី​ចំនួន​១១០០​។ ក្រុមហ៊ុន GM និយាយ​ថា រោងចក្រ​ថ្មី​នេះ​នឹង​មាន​សមត្ថភាព​ផលិត​ថាមពល ៣០​ជី​ហ្គា​វ៉ា​ត់​ម៉ោង ហើយ​អាច​ផលិត​អា​គុយ​ដោយ​បញ្ចេញ​កាក​សំណល់​តិច​បំផុត​។ សេចក្តី​ប្រកាស​នេះ​ធ្វើ​តាម​ព័ត៌មាន​ដែល​ថា ក្រុមហ៊ុន GM នឹង​ផលិត​ឡាន​អគ្គិសនី​ប្រភេទ Cadillac Escalade SUV, GMC Sierra និង Chevrolet Silverado ដែល​ជា​ម៉ាក​អគ្គិសនី​។

ប្រធាន ​និង​ជានា​យក​ប្រតិបត្តិ​ក្រុមហ៊ុន GM លោក Mary Barra បាន​និយាយ​ថា​៖ «​ជាមួយនឹង​ការ​វិនិយោគ​នេះ រដ្ឋ​អូ​ហៃ​អូ​និង​កម្លាំង​ការងារ​ដែល​មាន​សមត្ថភាព​ខ្ពស់ នឹង​ដើរតួ​យ៉ាង​សំខាន់​ក្នុង​ដំណើរ​ឆ្ពោះទៅ​រក​ពិភពលោក​ដែល​មានការ​បំ​ភាយ​សូន្យ​។ ការ​រួម​បញ្ចូល​គ្នា​នូវ​ជំនាញ​ផលិត​របស់​យើង ជាមួយ​បច្ចេកវិទ្យា​អា​គុយ​ឈានមុខ​គេ​របស់ LG Chem នឹង​ជួយ​ព​ន្លឿ​ន​ការ​ស្វែងរក​ថាមពលអគ្គីសនី​នា​ពេល​អនាគត​។ យើង​ទន្ទឹងរង់ចាំ​សហការ​ជាមួយ LG Chem លើ​បច្ចេក​វិទ្យា​ផលិត​អា​គុយ​នា​ពេល​អនាគត ដែល​នឹង​បន្ត​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​តម្លៃ​ដែល​យើង​ផ្តល់​ជូន​អតិថិជន​របស់​យើង​»​។

លោក Hak-Cheol Shin អនុប្រធាន​នាយក​ប្រតិបត្តិ​និង​ជានា​យក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន LG Chem មាន​ប្រសាសន៍​ថា​៖«​ការ​វិនិយោគ​រួម​គ្នា​របស់​យើង​ជាមួយ​ក្រុមហ៊ុន​ផលិត​រថយន្ត​លេខ ១ របស់​អា​មេ​រិ​ក នឹង​ជួយ​ឱ្យ​កាន់តែ​ប្រសើរ​សម្រាប់​ការ​រីក​ចម្រើន​នៃ​ទីផ្សារ​រថយន្ត​អគ្គិសនី​នៅ​អា​មេ​រិ​ក​ខាងជើង ស្រប​ពេល​ដែល​ផ្តល់​ឱ្យ​យើង​នូវ​ការ​យល់​ដឹង​ទូលំទូលាយ​អំពី​ប្រព័ន្ធ​អេកូឡូស៊ី​រថយន្ត​អគ្គិសនី កាន់តែ​ទូលំទូលាយ​។ ប្រវត្តិសាស្ត្រ​ដ៏​យូរអង្វែង​របស់​យើង​ជាមួយ​ក្រុមហ៊ុន General Motors បាន​បង្ហាញ​នូវ​ជំនាញ​រួម​របស់​យើង​នៅ​ក្នុង​លំហ​នេះ ហើយ​យើង​ទន្ទឹងរង់ចាំ​បន្ត​ជំរុញ​ការ​បញ្ចេញ​ឧស្ម័ន​សូន្យ​នេះ​»៕

ប្រភព ៖ carbuzz , កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ