ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អស់​មិន​តិច​ឡើយ​នេះ តែ​មួយប៉ប្រិចភ្នែក​សោះ​ឆេះ​ខ្ទេច

4 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា អគ្គិភ័យ​លេប​ត្របាក់​ផ្ទះ​វៀតណាម​លក់​អេ​ត​ចាយ​ម្នាក់​ត្រឹមតែ​មួយប៉ប្រិចភ្នែក​អស់​ខ្ទេច បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ពេញ​ក្រុង​សៀមរាប ។ ហេតុ​ការ​ករណី​បង្ក​អគ្គិភ័យ​នេះ​នៅ​វេលា​ម៉ោង​១៥​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​១០ ខែធ្នូ ក្នុង​ក្រុម​ទី​០៨…

ខេត្តសៀមរាប ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា អគ្គិភ័យ​លេប​ត្របាក់​ផ្ទះ​វៀតណាម​លក់​អេ​ត​ចាយ​ម្នាក់​ត្រឹមតែ​មួយប៉ប្រិចភ្នែក​អស់​ខ្ទេច បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ពេញ​ក្រុង​សៀមរាប ។ ហេតុ​ការ​ករណី​បង្ក​អគ្គិភ័យ​នេះ​នៅ​វេលា​ម៉ោង​១៥​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​១០ ខែធ្នូ ក្នុង​ក្រុម​ទី​០៨ ភូមិ​ស្ល​ក្រាម សង្កាត់​ស្ល​ក្រាម ក្រុង​-​ខេត្តសៀមរាប ។

តាម​ការ​បញ្ជាក់​ពី​លោក​ឧត្តមសេនីយ៍ត្រី ភឹង សម្បត្តិ ស្នងការ​រង​ទទួល​ផែន​ការិយាល័យ​បង្កា​ពន្លត់ អគ្គិភ័យ​នៃ​ស្នងការ​នគរបាល​ខេត្តសៀមរាប​បាន​ប្រាប់​នៅ​ល្ងាច​ថ្ងៃ​ទី​១០ ខែធ្នូ ឆ្នាំ​២០១៩​នេះ​ថា ករណី​បង្ក​អគ្គិភ័យ​ឆេះ​ផ្ទះ​របស់​ជនជាតិ​វៀតណាម​លក់​អេ​ត​ចាយ​ម្នាក់​នោះ​បណ្តាល​ឲ្យ​រង​ការ​ខូ​ត​ខាត​ផ្ទះ​អស់​ចំនួន​០៣​ខ្នង ដោយ​ផ្ទះ​ទី​១-​មាន​ទំហំ​៤×៦ ធ្វើ​អំពី​ឈើ ប្រក់​ស័ង្កសី ជញ្ជាំង​ក្តា ឆេះ​អស់ទាំង​ស្រុង ដែល​ម្ចាស់​ដី​ឈ្មោះ មិត្ត ចំរើន ភេទ​ប្រុស អាយុ ៣៦​ឆ្នាំ បាន​ជួល​ឲ្យ​ឈ្មោះ យ៉ាង ភេទ​ប្រុស អាយុ​៤០​ឆ្នាំ ជនជាតិ​វៀតណាម (​គេចខ្លួន​បាត់​)​។ ផ្ទះ​ទី​២- មាន​ទំហំ​៣×៦ ធ្វើ​អំពី​ឈើ ប្រក់​ស័ង្កសី ឆេះ​អស់ទាំង​ស្រុង ពុំ​មាន​ម្ចាស់​រស់នៅ ។ ផ្ទះ​ទី​៣- មាន​ទំហំ ៧×៩ កម្ពស់​២​ជាន់ ថ្ម​ក្រោម​ឈើ​លើ ប្រក់​ក្បឿង ម្ចាស់ផ្ទះ ឈ្មោះ ស៊ា​ង ហុ​ក​សាយ ភេទ​ប្រុស អាយុ​៥៦​ឆ្នាំ មុខរបរ​នៅផ្ទះ ខូចខាត​ដំបូល​ពី​ដាន និង​ជញ្ជាំង ៣០% ។

លោក​បាន​បញ្ជាក់​បន្ថែម​ថា ក្នុង​ការ​ជួយ​ពន្លត់​នោះ​កម្លាំង​ជំនាញ​បាន​ប្រើប្រាស់​រថយន្ត ពន្លត់​អគ្គិភ័យ​អស់​ចំនួន​០៨​គ្រឿង ក្នុង​នោះ​មាន រថយន្ត​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​ចំនួន​០២​គ្រឿង រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប​ចំនួន​១​គ្រឿង រថយន្ត​កង​រាជ​វុ​ធ​ហត្ថ​៣​គ្រឿង រថយន្ត​ពន្លត់​អគ្គិភ័យ​អ​ប្សា​រា​ចំនួន​២​គ្រឿង ទើប​ពន្លត់​ចប់​ជា​ស្ថាពរ​នៅ​វេលា​ម៉ោង​១៦​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ដដែល ។ ករណី​អគ្គិភ័យ​ឆេះ​នេះ មិន​បណ្តាល​ឲ្យ​គ្រោះថ្នាក់​ដល់​មនុស្ស​ឡើយ ។

មូលហេតុ​បណ្តាល​មក​ពី​មាន​មនុស្ស​ដុត​ខ្សែភ្លើង​ទុក​ចោល​មិន​បាន​ប្រុង​ប្រយ័ត្ន ក៏​រាលដាល​ឆេះ​ដល់​ផ្ទះ​ជនជាតិ​វៀតណាម និង​ផ្ទះ​អ្នក​ជិតខាង​បន្ថែម​ទៀត សរុប​ចំនួន​៣​ខ្នង ។

លោក​បាន​បញ្ជាក់​ទៀត​ថា បញ្ហា​ប្រឈម គឺ​បណ្តាល​មក​ពី​ផ្លូវ​តូច​ចង្អៀត​ធ្វើ​ឲ្យ​រថយន្ត​ពន្លត់​អគ្គិភ័យ​ពិបាក​ក្នុង​ការ​ជួយ​សង្គ្រោះ​ទាន់​ពេលវេលា ។ បច្ចុប្បន្ន​ផ្ទះ​ជួល​ឲ្យ​វៀតណាម​លក់​អេ​ត​ចាយ និង​ផ្ទះ​របស់​បងប្អូន​អ្នក​ជិតខាង​ចំនួន​២​ខ្នង​ទៀត សរុប​ជា​ទឹកប្រាក់​ប្រហែល​ជាង​១០​ម៉ឺន​ដុល្លារ ៕ កែសម្រួលដោយ ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ