ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នេះ​បាន​ចំ​ជា​ឪ​ខ្លា កូន​ខ្លា​មែន​! កូន Ronaldo ជាប់​ឈ្មោះ​ជា​ខ្សែប្រយុទ្ធ​ឆ្នើម​បំផុត

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា កូនប្រុស​របស់​កីឡាករ Cristiano Ronaldo ហាក់ដូចជា​ដើរ​តាម​គន្លង​ឪពុក​ដ៏​ល្បីល្បាញ​របស់​គាត់ ហើយ​ឥឡូវនេះ​គាត់​បាន​ឈ្នះ​ការ​ប្រកួត​យុវជន​ជាមួយ​ក្រុម U9…

តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា កូនប្រុស​របស់​កីឡាករ Cristiano Ronaldo ហាក់ដូចជា​ដើរ​តាម​គន្លង​ឪពុក​ដ៏​ល្បីល្បាញ​របស់​គាត់ ហើយ​ឥឡូវនេះ​គាត់​បាន​ឈ្នះ​ការ​ប្រកួត​យុវជន​ជាមួយ​ក្រុម U9 របស់​ក្រុម Juventus ហើយ​ត្រូវ​បាន​គេ​ដាក់​ឈ្មោះ​ថា​ជា​ខ្សែប្រយុទ្ធ​ឆ្នើម​បំផុត​។

កូនប្រុស​របស់ Ronaldo ឈ្មោះ Cristiano Jr បាន​ជាប់​នៅ​លើ​ទំព័រ​កាសែត​កាលពីដើម​ឆ្នាំ ក្រោយ​ពី​ស៊ុត​គ្រាប់​បាល់​បាន​យ៉ាង​ល្អ​។ នៅ​ចុងខែ​តុលា គាត់​រកបាន​គ្រាប់​បាល់​ចំនួន​៥៨​គ្រាប់ និង ទាត់ Assist បាន​១៨ ក្នុង​ការ​ប្រកួត​ត្រឹមតែ​២៨​ដង​នៅ​ក្នុង​រដូវ​កាល​នេះ ។

ឥឡូវនេះ គាត់​បាន​ធ្វើ​ឱ្យ​កាន់តែ​ល្បី​ជាមួយនឹង​ការ​ឈ្នះ​ពាន Cavour Trophy ក្រោយ​ពី​ផ្ចាញ់​ក្លិប Chieri ក្នុង​លទ្ធផល ៣-២ នៅ​វគ្គ​ផ្តាច់ព្រ័ត្រ ។ កូនប្រុស​ច្បង​របស់ Ronaldo រូប​នេះ បាន​រក​គ្រាប់​បាល់​៣​គ្រាប់​ជាប់​ៗ​គ្នា ហើយ​ត្រូវ​បាន​គេ​ឱ្យ​ជាប់​ជា​កីឡាករ​ខ្សែប្រយុទ្ធ​ឆ្នើម​ជាងគេ ។

ដោយសារ​តែ​ឃើញ​កូន​បាន​លទ្ធផល​ល្អ​បែប​នេះ Ronaldo បាន​បង្ហោះ​រូបភាព​របស់ Cristiano Jr និង​ពានរង្វាន់​ខ្សែប្រយុទ្ធ​ឆ្នើម​បំផុត​នៅ​លើ Instagram ដោយ​មាន​សរសេរ​ភ្ជាប់​ជាមួយ​ថា​៖«​ខ្ញុំ​ជា​ឪពុក​ដែល​មាន​មោទនភាព​»៕

ប្រភព ៖ soccerladuma , កែសម្រួលដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ