បើក​តាក់ស៊ី​សុខ​ៗ បែរជា​មាន​បំណង​បំពាន​​​​ភ្ញៀវ​ក្នុង​ឡាន​ ចប់​ត្រឹម​ល្បិច​នាង


រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ស្ត្រី​ម្នាក់​បាន​ជិះ​រថយន្ត​តាក់ស៊ី​ពី​ក្រុងព្រះសីហនុ ឆ្ពោះ​មក​ក្រុងភ្នំពេញ លុះ​មក​ដល់​បាន​ពាក់កណ្ដាល​ផ្លូវ​ក៏​ស្រាប់តែ​បុរស​ជា​អ្នក​បើក​តាក់ស៊ី​ប៉ុនប៉ង​បំពាន​សេព​សេ​ន្ថ​វៈក្នុង​រថយន្ត​តែ​មិន​បាន​សំរេច ព្រោះតែ​ត្រូវ​ស្ត្រី​រង​គ្រោះ​លួងលោម​ឱ្យ​មក​ដល់​ភ្នំពេញ រួច​ប្តឹង​សមត្ថកិច្ច​ឱ្យ​ឃាត់ខ្លួន​តែ​ម្តង បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៤​ទៀប​ភ្លឺ ថ្ងៃ​ទី​១១ ខែធ្នូ ឆ្នាំ​២០១៩ ចំណុច​រង្វង់​មូល កាំ​កូ​ស៊ី​ធី ផ្លូវ​៥៩៥ ស្ថិត​ក្នុង​សង្កាត់​ទួល​សង្កែ​២ ខណ្ឌឫស្សីកែវ ។

សេចក្តីរាយការណ៍​បន្ត​ថា ជន​រង​គ្រោះ​ខាងលើ​អាយុ​៣៤​ឆ្នាំ ជា​បុគ្គលិក​កាស៊ីណូ ស្នាក់​នៅ​ក្រុងព្រះសីហនុ ដោយឡែក​ជនសង្ស័យ​ឈ្មោះ រ៉េ​ត អាយុ​២៩​ឆ្នាំ មុខរបរ​បើករថយន្ត​តាក់ស៊ី ស្នាក់​ការ​នៅ​សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ជិះ​រថយន្ត​ម៉ាក​ឡិច​ស៊ី​ស RX300​ពណ៌​ប្រផេះ ពាក់​ស្លាក​លេខ ភ្នំពេញ 2O 6655 ។

តាម​សម្ដី​ស្ត្រី​រង​គ្រោះ​និយាយ​ថា មុន​ពេល​កើតហេតុ រូប​គាត់​បាន​ជិះ​រថយន្តឈ្នួល​ពី ចំណត​រថយន្ត​មហោស្រព​ក្រុងព្រះសីហនុ​មក​ភ្នំពេញ ដើម្បី​ជួប​ប្តី​របស់​គាត់ លុះ​ជិះ​ចេញពី ក្រុងព្រះ​សីហនុ​​បាន​បន្តិច ម្ចាស់​រថយន្ត​បាន​សាង​រូប​គាត់​ឱ្យ​ជិះ​រថយន្ត ឡិច​ស៊ី​ស RX ៣០០ ១​គ្រឿង​ផ្សេង​ទៀត​ដែល​ជា​រថយន្ដ​របស់​ជនសង្ស័យ ដោយ​ជិះ​តែ​២​នាក់ គឺ​រូប​គាត់​និង​ជនសង្ស័យ​ជា​អ្នក​បើក ហើយ​ឱ្យ​រូប​គាត់​អង្គុយ​នៅ​ខាង​មុខ​ជាប់​កៅអី​អ្នក​បើក​តែ​ម្តង ចំណែក​កៅអី​ខាងក្រោយ​ជាប់​ដឹក​ឥ​វ៉ា​ន់​ពេញ ។

ប្រភព​ដដែល​បន្ត​ថា លុះ​ពេល​កំពុង​ធ្វើ​ដំណើរ​បន្ត​មក​ភ្នំពេញ បុរស​ជា​រថយន្ដ​យកដៃ​មក​ស្ទាប​អង្អែល​រូប​គាត់​ម្តង​ហើយ​ម្ដងទៀត ជា​លើក​ទី​១ លើក​ទី​២ បន្តដំណើរ​មក​ដល់​ពាក់កណ្ដាល​ផ្លូវ ស្រាប់តែ​តៃកុង​រថយន្ដ​ឈប់​រថយន្ត ដោយ​ធ្វើ​ជា​ខូច​រថយន្ត​នៅ​កន្លែង​ស្ងាត់ ហើយ​តៃកុង​រថយន្ដ​បាន​បោះពាក្យ​សម្ដី​លួងលោម​និយាយ​លែបខាយ​ហៅ​សុទ្ធតែ​ប្រពន្ធ រួច​ក៏​មាន​បំណង​ប៉ង​ប៉ន​បំពាន​សេពសន្ថវៈ​តែ​ម្តង តែ​គាត់​បាន​រើបំរះ​ចេញពី​ក្នុង​រថយន្ដ​មក​ក្រៅ​ឈរ​ហៅ​រថយន្ត​ផ្សេង​ៗ​ទៀត​ដើម្បី​បន្តដំណើរ​។

ប្រភព​ដដែល​បន្ត​ទៀត​ថា តែ​ពេល​នោះ​អ្នកបើកបរ​រថយន្ត​បាន​លួងលោម​ថា ជូន​ដល់​ក្រុងភ្នំពេញ ទើប​រូប​គាត់​បន្តដំណើរ​មក​ជាមួយ ហើយ​តាម​ផ្លូវ​រូប​គាត់​ក៏​ឆាត​តាម​ហ្វេ​ស​ប៊ុ​ក​ប្រាប់​ប្តី​របស់​គាត់​ពី​ដំណើររឿង រហូត​មក​ដល់​ក្រុងភ្នំពេញ ជនសង្ស័យ​បំរុង​មាន​បំណង​មក​លើ​រូប​គាត់​ទៀត តែ​រូប​គាត់​យក​លេស​ឱ្យ​ដឹក​មក​ដល់​រង្វង់​មូល​កាំ​កូ​ស៊ី​ធី​ជួបនឹង​ប្តី​របស់​គាត់ រួច​បាន​ប្តឹង​សមត្ថកិច្ច​ឱ្យ​ឃាត់ខ្លួន​បុរស​ជា​អ្នក​បើករថយន្ត​តែ​ម្ដង ។

សូម​បញ្ជាក់​ថា នៅ​ពេល​ឃាត់ខ្លួន​អ្នកបើកបរ​នោះ​ភ្លាម ជនសង្ស័យ​រូប​នោះ​ក៏​បានឱ្យ​លុយ​ទៅ​ប្តី​ស្ត្រី​រង​គ្រោះ​ចំនួន​៣០០​ដុល្លារ ដើម្បី​កុំឱ្យ​ប្តឹងផ្តល់​ថែម​ទៀត ។

ដោយឡែក ជនសង្ស័យ​ដែល​មាន​បំណង​ទៅ​លើ​ស្ត្រី​រង​គ្រោះជា​ភ្ញៀវ​នោះ​បាន​និយាយ​ថា រូប​គាត់​បាន​ត្រឹមតែ​ចាប់ដៃ​ស្ត្រី​រង​គ្រោះ​តែ​ប៉ុណ្ណោះ មិន​បាន​បំពាន​សេ​ន្ថៈ​នោះ​ទេ ។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​មក​ដល់​ក៏​បាន​ឃាត់ខ្លួន​ជនសង្ស័យ យក​ទៅ​សាកសួរ​នៅ​ប៉ុស្តិ៍​នគរបាល​ទួល​សង្កែ​២ ។ ចំណែក​ជន​រង​គ្រោះ​ក៏​បាន​សុំ​ប្តឹង​ឱ្យ​សមត្ថកិច្ច​ចាត់ការ​ជនសង្ស័យ​ទៅ​តាម​ផ្លូវច្បាប់​តែ​ម្តង ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

Live

Sponsored News

០៨:៤៦ | ក្នុងស្រុក

ក្រុមហ៊ុនបុត្រសម្ព័ន្ធ រ៉ូយ៉ាល់គ្រុប ទទួលស្វាគមន៍ទស្សនកិច្ចពិសេសរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត សម្រាប់ដំណើរស្វែងយល់អំពីឌីជីថលនីយកម្ម និងបច្ចេកវិទ្យាបណ្តាញ 5G !

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ