ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​គម្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ក្រុងព្រះសីហនុ​របស់​មហាមិត្ត​ចិន​អភិវឌ្ឍន៍​ដល់​ណា​ហើយ?

4 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ​៖ បន្ទាប់​ពី​បើ​ការដ្ឋាន​សាងសង់​ជា​ផ្លូវការ​សម្រាប់​គម្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ក្រុងព្រះសីហនុ តាំងពី​ថ្ងៃ​ទី ២២ ខែមីនា​ដើមឆ្នាំ​២០១៩ រហូត​មកដល់​ពេល​នេះ តើ​គម្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿន​ដំបូង​គេ​នៅ​កម្ពុជា​ហាក់​មានការ​ស្ងប់ស្ងាត់ មិន​ទាន់​មានការ​បញ្ជាក់​អំពី​បច្ចុប្បន្នភាព​ពី​គម្រោង​មួយ​នេះ​ទេ ថា​តើ​គិត​ចាប់ពី​បើក​ការដ្ឋាន​រហូត​មក​ដល់​សព្វ​ថ្ងៃនេះ គម្រោង​ធំ​ដំបូង​គេ​ដែល​មហាមិត្ត​ចិន​ជួយ​ដល់​កម្ពុជា​បាន​អភិវឌ្ឍន៍…

​រាជធានី​ភ្នំពេញ​៖ បន្ទាប់​ពី​បើ​ការដ្ឋាន​សាងសង់​ជា​ផ្លូវការ​សម្រាប់​គម្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ក្រុងព្រះសីហនុ តាំងពី​ថ្ងៃ​ទី ២២ ខែមីនា​ដើមឆ្នាំ​២០១៩ រហូត​មកដល់​ពេល​នេះ តើ​គម្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿន​ដំបូង​គេ​នៅ​កម្ពុជា​ហាក់​មានការ​ស្ងប់ស្ងាត់ មិន​ទាន់​មានការ​បញ្ជាក់​អំពី​បច្ចុប្បន្នភាព​ពី​គម្រោង​មួយ​នេះ​ទេ ថា​តើ​គិត​ចាប់ពី​បើក​ការដ្ឋាន​រហូត​មក​ដល់​សព្វ​ថ្ងៃនេះ គម្រោង​ធំ​ដំបូង​គេ​ដែល​មហាមិត្ត​ចិន​ជួយ​ដល់​កម្ពុជា​បាន​អភិវឌ្ឍន៍ ឬ​បាន​ធ្វើ​ដំណើរការ​សាងសង់​របស់​ខ្លួន​សម្រេច​បាន​ប៉ុន្មាន​ភាគរយៈ​នៃ​គម្រោង​សរុប​ហើយ ?

​តាម​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​គូសបញ្ជាក់​ថា​នៅ​ថ្ងៃ​ទី​៨ ខែធ្នូ​កន្លង​ទៅ​នេះ​ថា គម្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿន​រាជធានី​ភ្នំពេញ​ទៅ​ក្រុងព្រះសីហនុ ដែល​បាន​បើក​ការដ្ឋាន​សាងសង់ កាលពី​ថ្ងៃ​ទី​២២ ខែមីនា ឆ្នាំ​២០១៩ សម្រាប់​ប្រវែង​ប្រមាណ​១៩០,០៣៥ គីឡូម៉ែត្រ និង​គ្រោង​ប្រើប្រាស់​ថវិកា​វិនិយោគ​ប្រមាណ​២​ពាន់​លាន​ដុល្លារ​សហរដ្ឋ​អាម៉េរិក​នោះ សាងសង់​សម្រេច​បាន​៧,៣០​ភាគរយ គិត​ត្រឹម​ដំណាច់ខែ​វិច្ឆិកា​ឆ្នាំ​២០១៩ នេះ ហើយនឹង​រួចរាល់​ជា​ស្ថាពរ​នៅ​ឆ្នាំ​២០២២​។

បើ​តាម​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន​បាន​គូសបញ្ជាក់​ថា «​គម្រោង​ផ្លូវ​ល្បឿន​លឿន​រាជធានី​ភ្នំពេញ​-​ក្រុងព្រះសីហនុ ប្រវែង​ប្រមាណ ១៩០,០៣៥ គីឡូម៉ែត្រ និង​គ្រោង​ប្រើប្រាស់​ថវិកា​វិនិយោគ ប្រមាណ ២ ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក ដែល​បាន​បើក​ការដ្ឋាន​សាងសង់​កាលពី​ថ្ងៃ​ទី​២២ ខែមីនា ឆ្នាំ​២០១៩ រហូត​មក​ដល់​ពេល​នេះ​ដំណើរការ​សាងសង់​សម្រេច​បាន ៧,៣០% ហើយ​គិត​ត្រឹម​ខែវិច្ឆិកា ឆ្នាំ​២០១៩​។ ផ្លូវ​នេះ​ត​ភ្ជាប់​ពី ភូមិ ១ សង្កាត់​សំរោង​ក្រោម ខណ្ឌ​ពោធិ៍ សែន ជ័យ រាជធានី​ភ្នំពេញ ដល់​ក្រុងព្រះសីហនុ​»​។

​ប្រភព​ដដែល​បន្ត​ថា ផ្លូវ​នេះ​អនុវត្ត​ការងារ​សាងសង់​ដោយ​ក្រុមហ៊ុន Cambodian PPSHV Expressway និង​ត្រួតពិនិត្យ​បច្ចេកទេស​ដោយ​ក្រុមហ៊ុន MINCONSULT SDN. BHD. គ្រោង​ចំណាយ​ថវិកា​សាងសង់​ប្រមាណ ២ ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក ប្រើ​រយៈពេល​សាងសង់​៤៨​ខែ មាន​គន្លង​ផ្លូវ​ចំនួន​៤​គន្លង ទទឹង ២៤,៥​ម៉ែត្រ មាន​ផ្លូវបំបែក​ទិស​៧​កន្លែង កន្លែង​ឈប់​សម្រាក​ចំនួន​៣​កន្លែង ចំណតរថយន្ត​១​កន្លង មណ្ឌល​ប្រតិបត្តិការ​និង​ថែទាំ​ចំនួន​៤​កន្លង ស្ពាន​ធំ និង​ស្ពាន​មធ្យម​ចំនួន​៤០​កន្លែង ស្ពាន​តូច​ចំនួន​៥ កន្លែង ឆ្លងកាត់​រាជធានី​ភ្នំពេញ​ប្រមាណ ៨,៣ គីឡូម៉ែត្រ និង​ខេត្ត​ចំនួន ០៤ ទៀត ក្នុង​នោះ​រួម​មាន ខេត្តកណ្តាល​ប្រវែង​ប្រមាណ ៩,១ គីឡូម៉ែត្រ ខេត្តកំពង់ស្ពឺ​ប្រវែង​ប្រមាណ ៨០,៨​គីឡូម៉ែត្រ ខេត្តកោះកុង​ប្រវែង​ប្រមាណ ១,៩២ គីឡូម៉ែត្រ និង​ខេត្ត​ព្រះ​សីហ​នុ​ប្រវែង​ប្រមាណ ៨៩,៨៩​គីឡូម៉ែត្រ​។

លោក Liu Qi Tao ប្រធាន​ក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន China Communication Construction Company ដែល​ជា​ក្រុមហ៊ុនមេ នៃ​ក្រុមហ៊ុន​សាជីវកម្ម​ស្ពាន​ថ្នល់​ចិន​ធ្លាប់​មាន​ប្រសាសន៍​ថា​«​គម្រោង​នេះ​គឺជា​គម្រោង​ផ្លូវ​ល្បឿន​លឿនទី​១ ដែល​នឹង​ត្រូវ​កសាង​នៅ​កម្ពុជា ក្នុង​នាម​ជា​ភាគី​ប្រតិបត្តិ​ក្រុមហ៊ុន​លោក​នឹង​ខិតខំ​ប្រឹងប្រែង​ធ្វើ​យ៉ាងណា​ស្ថាបនា​ផ្លូវ​ល្បឿន​លឿន ភ្នំពេញ​ទៅ​ខេត្ត​ព្រះ​សីហ​នុ​ឱ្យ​បាន​ល្អ​និង មានគុណ​ភាព និង​ឱ្យ​ក្លាយជា​ផ្លូវ​គំរូ​សម្រាប់​ជា​ឧត្តម​ប្រយោជន៍​របស់​ប្រទេស​និង​ប្រជាជន​កម្ពុជា​»​។

​សម្តេច​អគ្គមហាសេនាបតី តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​ព្រះរាជាណាចក្រ​កម្ពុជា មាន​ប្រសាសន៍​បញ្ជាក់​កន្លង​មក​ថា « ផ្លូវ​ល្បឿន​លឿន​នេះ គឺ​មាន​សារៈសំខាន់​ខ្លាំង​ណាស់​សម្រាប់​កម្ពុជា ក្នុង​ជំរុញ​កំណើនសេដ្ឋកិច្ច ពិសេស​គឺ​ភ្ជាប់​រវាង​ប៉ូ​ល​សេដ្ឋកិច្ច​ភ្នំពេញ នឹង​ព្រះ​សីហ​នុ​។ សម្តេច​តេ​ជោ បាន​ជំរុញ​នឹង​ស្នើ​សុំ​អោយ​ក្រុមហ៊ុន​រៀបចំ​បើក​ការ​ដ្ឋា​ស្ថាបនា​ផ្លូវ​ល្បឿន​លឿន (Express Way)​ឱ្យ​បាន​ចេញ​ជា​រូបរាង​ពិតប្រាកដ​ឆាប់​ៗ​ខាង​មុខ​នេះ​»៕ កែសម្រួលដោយ ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ