ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មក​ដឹង​ពី​វិញ្ញាសា​ដែល​កម្ពុជា​ បាន​មេ​ដាយ​មាស​4​ដំបូង​គេ​នៅ​ស៊ី​ហ្គេ​ម

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គិត​ត្រឹម​ថ្ងៃ​ទី​១០ ខែធ្នូ ឆ្នាំ​២០១៩ កម្ពុជា​ទទួល​បាន​មេដាយមាស​៤ ហើយ ដោយ​បាន​រំកិល​ពី​លេខ​រៀង​ទី​៩​ក្នុង​ចំណោ​ម​១១​ប្រទេស​មក​លេខ​រៀង​ទី​៧ ខណៈ​ដែល សមាស​ភាព​កីឡាករ​កម្ពុជា​នៅ​មាន​លទ្ធភាព​ដណ្ដើម​យក​មេដាយមាស​លើ​វិញ្ញាសា​ជា​ច្រើន​ទៀត…

រាជធានី​ភ្នំពេញ ៖ គិត​ត្រឹម​ថ្ងៃ​ទី​១០ ខែធ្នូ ឆ្នាំ​២០១៩ កម្ពុជា​ទទួល​បាន​មេដាយមាស​៤ ហើយ ដោយ​បាន​រំកិល​ពី​លេខ​រៀង​ទី​៩​ក្នុង​ចំណោ​ម​១១​ប្រទេស​មក​លេខ​រៀង​ទី​៧ ខណៈ​ដែល សមាស​ភាព​កីឡាករ​កម្ពុជា​នៅ​មាន​លទ្ធភាព​ដណ្ដើម​យក​មេដាយមាស​លើ​វិញ្ញាសា​ជា​ច្រើន​ទៀត ។ មក​ទល់​ពេល​នេះ ម្ចាស់​មេដាយមាស​ទាំង​៤ ធ្វើ​ឲ្យ​មហាជន​កោតសរសើរ​យ៉ាង​ខ្លាំង ។

សមាសភាព​ម្ចាស់​មេដាយមាស​រួម​មាន កីឡាការិនី Jiu-jitsu ខាន់ ចេ​សា អ្នក​រកបាន​មេដាយ​មាស​ទី​៤​ឲ្យ​កម្ពុជា ក្នុង​ព្រឹត្តិការណ៍​កីឡាស៊ី​ហ្គេ​ម​លើក​ទី​៣០​នៅ​ប្រទេស​ហ្វ៊ី​លី​ពី​ន ដែល​ធ្វើ​ឲ្យ​គ្រប់​​ប្រភេទ​មេដាយ​មាន​ចំនួន​លើស​ពី​មេដាយកាលពី​ព្រឹត្តិការណ៍​នៅ​ម៉ា​ឡេ​ស៊ី​នា​ឆ្នាំ ២០១៧
កន្លង​ទៅ ។ ដោយសារ​មេដាយ​របស់​នាង បានជួយ​ឲ្យ​កម្ពុជា​រកបាន​មេដាយ​សរុប​៤១ គ្រឿង
គិត​ត្រឹម​ថ្ងៃ​ទី​ទី​១០ ខែធ្នូ​គឺ មាស​៤ ប្រាក់​៦ និង​សំរឹទ្ធិ​៣១ ខណៈ​កាលពី​២​ឆ្នាំ​មុន កម្ពុជា​បាន
មេដាយមាស​៣ ប្រាក់​២ និង​សំរឹទ្ធិ​១២ ។

ចំណែក​មេដាយមាស​១​ទៀត រកបាន​ដោយក្រុមកីឡា​ការិនី​ប៉េតង់ លើ​វិញ្ញាសា​វាយ​៣​ស្មើ និង​មេដាយមាស​២​ទៀត​រកបាន​ដោយ​កីឡាករ​ល្បុក្កតោ​(Arnis) យ៉ុ​ង ម៉េ​ង​លី ដែល​ដណ្តើម​បាន​មេដាយមាស​ដំបូង​បំផុត​លើ​វិញ្ញាសា Padded Stick ទម្ងន់​៦០-៦៥​គីឡូក្រាម​ពី ព្រឹត្តិការណ៍​កីឡា​តំបន់​អាស៊ាន​ឆ្នាំ​២០១​នេះ និង​ដោយ​កីឡាការិនី​តេ​ក្វា​ន់​ដូ ស៊ន សៀវ​ម៉ី ។

សៀវ​ម៉ី អាច​ការពារ​មេដាយមាស​ស៊ី​ហ្គេ​មរបស់​ខ្លួន​ក្នុង​ទម្ងន់​លើស​៧៣​គីឡូក្រាម តាម​រយៈ​ការ​យកឈ្នះ​កីឡាការិនី​ម្ចាស់ផ្ទះ​ហ្វ៊ី​លី​ពី​ន Alora Kirstie Elaine ១២-៩ នៅ​វគ្គ​ផ្តាច់ព្រ័ត្រ ។ មេដាយមាស​របស់ ខាន់ ចេ​សា តាម​រយៈ​ការ​ដណ្តើម​បាន​ពី​កីឡាការិនី​ហ្វ៊ី​លី​ពី​ន Napolis Jenna Kaila ដោយ​ពិន្ទុ​ល្អ​ជាង​ក្នុង​ប្រភេទ​ទម្ងន់​៤៩​គីឡូក្រាម ជា​មេដាយមាស​ទី​៤ ដែល​នាំ ឲ្យ​កម្ពុជា​អាច​បំបែក​ចំនួន​មេដាយមាស​កាលពី​ឆ្នាំ២០១៧ ដែល​រកបាន​ចំនួន​៣ ។

ដោយឡែក មេដាយ​ប្រាក់​និង​សំ​រឹ​ទិ្ធ​ក៏​កម្ពុជា អាច​បំបែក​កំណត់​ត្រា​បាន​ដែរ បើ​ទោះ​មិន​ទាន់ បញ្ចប់​ការ​ប្រកួត​ផ្លូវការ​ក្តី ។ ឆ្លងកាត់​ការ​ប្រកួតរយៈពេល​៩​ថ្ងៃ ចាប់ពី​ថ្ងៃ​បើក​ព្រឹត្តិការណ៍​នៅ​យប់​ថ្ងៃ​ទី​៣០ ខែវិច្ឆិកា​មក អត្ត​ព​លិ​ក​កម្ពុជា រកបាន​មេដាយ​ប្រាក់​ចំនួន​៦ និង​សំរឹទ្ធិ​៣១ ខណៈ​ដែល​កាលពី​នៅ​ម៉ា​ឡេ​ស៊ី​រកបាន​ប្រាក់​២ និង​សំ​រឹ​ទិ្ធ​១២​ប៉ុណ្ណោះ ។

ខាងក្រោម​នេះ​ជា​សមាសភាព​ទទួល​បាន​មេដាយ​រួម​មាន ៖

វិញ្ញាសា​កីឡា Arnis ៖ មាស​១ ប្រាក់​២ និង​សំរឹទ្ធ​១៧
១-កីឡាករ យ៉ុ​ង ម៉េ​ង​លី មាស​១ ប្រាក់​១
២-កីឡាការិនី ស៊ី​វ័​ន្ត សូ​នី​តា ប្រាក់​១ សំរឹទ្ធិ​១
៣-កីឡាការិនី បូ ច​ន្ធី សំ​រឹ​ទិ្ធ​២
៤-កីឡាការិនី យស់ សញ្ច​នា សំរឹទ្ធិ​២
៥-កីឡាការិនី ខៀវ ចិន្តា​រ័​ត្ន សំរឹទ្ធិ​២
៦-កីឡាករ ឌឹ​ប ង៉ែត សំរឹទ្ធិ​២
៧-កីឡាករ មឿ​ន ប៊ុ​ន​លី សំរឹទ្ធិ​២
៨-កីឡាករ សុខ ឈុ​ន សំរឹទ្ធិ​២
៩-កីឡាករ ឆេ​ម សីឡា សំរឹទ្ធិ​២
១០-កីឡាការិនី អេ​ង ស៊ូ​ម៉ា​ឡា សំរឹទ្ធិ​២

កីឡា​តេ​ក្វា​ន់​ដូ ៖ មាស​១ ប្រាក់​២ សំ​រឹ​ទិ្ធ​១
១-កីឡាការិនី ស៊ន សៀវ​ម៉ី មេដាយមាស​១
២-កីឡាការិនី Cassandra Nicole Tubbs មេដាយ​ប្រាក់​១
៣-កីឡាការិនី ឈឿ​ង អា​លី​ហ្សា មេដាយ​ប្រាក់​១
៤-កីឡាការិនី អ៊ុ​ន ពេជ្រចរណៃ មេដាយ សំរឹទ្ធិ​១

កីឡា​ប៉េតង់ ៖ មាស​១ ប្រាក់​១
១-ក្រុម​នារី​បី​ទល់​បី (​ស្រ៊ា​ង សុ​រ៉ា​ឃី​ម​, ឃួ​ន យ៉ា​រី​, ដួង ឌី​ណា និង វង ច​ន្ថា​) មេដាយមាស ១
២-វាយ​គូ​បុរស (​សុខ ចាន់​មាន និង យ៉ែ​ម បូ​រ៉ា​) មេដាយ​ប្រាក់​១

កីឡា​ជឺ​ជិត​ស៊ូ ៖ មាស​១
១-កីឡាការិនី ខាន់ ចេ​សា (Khan Jessa) មេដាយមាស​១

កីឡា​សី​ប៉ាក់​តា​ក្រ (​សីដក់​) ៖ ប្រាក់​១
១-ក្រុម​បុរស​(​នុ​ត វិសាល​, ហេង រ៉ា​វុ​ធ​, ហួត សុ​វុ​ត្ថា​, ឈ​ន សុខុម​, ឈុំ ហាប់​ឈុ​ន​, ជាតិ ខេ​ម​រិ​ន្ទ​) ប្រាក់​១

គុន​ខ្មែរ ៖ សំរឹទ្ធិ​៣
១-កីឡាករ ឡៅ ចិ​ត្រា សំរឹទ្ធិ​១
២-កីឡាករ វ៉ា​ន់ វឿ​ន សំរឹទ្ធិ​១
៣-កីឡាករ ហ៊ឹ​ម គឹ​ម​រៀង សំរឹទ្ធិ​១

សូ​ហ្វ​តិ​ន្នី​ស ៖ សំរឹទ្ធិ​២
១-កីឡាការិនី ម៉េ​ត ម៉ា​រី​យ៉ា​ន សំរឹទ្ធិ​១
២-ក្រុម​បុរស (​កាន់ សុ​ភ័​ណ្ឌ​, អន សម្បត្តិ​, ឌឹ​ម សម្បត្តិ​, ច​ន ម៉ា​ដា​, យី គា​វី​រៈ ប៉ិល វណ្ណ នី​) សំរឹទ្ធិ​១

ប្រដាល់សកល ៖ សំរឹទ្ធិ​៥
១-កីឡាករ សៅ រង្សី សំ​រឹ​ទិ្ធ​១
២-កីឡាករ ស៊ីវ សុង​ម៉េ​ង សំរឹទ្ធិ​១
៣-កីឡាករ យ៉ុ​ន ដា​រ័​ត្ន សំរឹទ្ធិ​១
៤-កីឡាការិនី នៅ ស្រី​ពៅ សំរឹទ្ធិ​១
៥-កីឡាការិនី វី ស្រី​ខួច សំរឹទ្ធិ​១ ។

គុន​ខ្មែរ ៖ សំ​រឹ​ទិ្ធ​២
១-កីឡាករ ឡៅ ច​ន្ត្រា សំរឹទ្ធិ​១
២-កីឡាករ ខេ​ម ចាន់ សំរឹទ្ធិ​១

ចំបាប់ ៖ សំរឹទ្ធិ​១
១-កីឡាករ អេ​ង ផានិត សំរឹទ្ធិ​១ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ