ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ណា​ប៉ូ​ឡេ​អុង​ប្រកាស​ដាក់​រាជ

4 ឆ្នាំ មុន

នៅ​ថ្ងៃ​ទី​១ ខែ​មិ​នា ឆ្នាំ​១៨១៥ គាត់​បាន​ឈាន​ជើង​ចូល​ក្នុង​ទឹកដី​បារាំង​សា​ជា​ថ្មី ។ អតីត​ទាហាន របស់​គាត់​ដែល​ត្រូវ​គេ​ប​ញ្ចូ​ន​មក​ចាប់​រូប​គាត់​នោះ​បែរជា​ចូលរួម​ជាមួយ​គាត់​ទៅ​វិញ ។ នៅ​ពេល​គាត់ធ្វើ​ដំណើរ​បោះ ពួយ​មក​កាន់​ទី​ក្រុងប៉ារីស​ក្រុម​យុវជន​អ្នកស្រែ​ចំការ​បាន​ចូលរួម​គាំទ្រ​គាត់…

នៅ​ថ្ងៃ​ទី​១ ខែ​មិ​នា ឆ្នាំ​១៨១៥ គាត់​បាន​ឈាន​ជើង​ចូល​ក្នុង​ទឹកដី​បារាំង​សា​ជា​ថ្មី ។ អតីត​ទាហាន
របស់​គាត់​ដែល​ត្រូវ​គេ​ប​ញ្ចូ​ន​មក​ចាប់​រូប​គាត់​នោះ​បែរជា​ចូលរួម​ជាមួយ​គាត់​ទៅ​វិញ ។ នៅ​ពេល​គាត់ធ្វើ​ដំណើរ​បោះ ពួយ​មក​កាន់​ទី​ក្រុងប៉ារីស​ក្រុម​យុវជន​អ្នកស្រែ​ចំការ​បាន​ចូលរួម​គាំទ្រ​គាត់ ។ មេ​បញ្ជាការ​ម្នាក់​ក្នុង​ចំណោម​មេ បញ្ជាការ​គាត់​ពី​មុន​គឺ​ម៉ារ​សាល​ណី​បាន​សន្យា​ថា​នឹង​ចាប់​គាត់​បញ្ចូល​ទ្រុង​ដែក​ហើយ​បញ្ជូន​មក​ក្រុងប៉ារីស ប៉ុន្តែ​នៅ​ពេល​ពួក​គេ​បាន​ជួប​មុខ​គ្នា​នោះ គាត់​បាន​ចូល​ក្នុង​កងទ័ព​របស់​ណា​ប៉ូ​លេ​អុង​ហើយ​សន្យា​ថា​ស្មោះត្រង់​នឹង​គាត់​រៀង​រហូត ។

មិន​ដល់​បី​ស​ប្តា​ហ៍​ផង​ណា​ប៉ូ​លេ​អុង​បាន​មក​ដល់​ប៉ា​រី​ស ។ នៅ​ទីនោះ​គាត់​ទទួល​ការ​ស្វាគមន៍​ពី​ហ្វូងមនុស្ស​ដែល​កំពុង​តែ​ស្រែក​ហារ​ញ្ជៀ​វ ។ ស្តេច​ល្វី​ស​ទី​១៨​បាន​ភៀស​ព្រះ​កាយ​ចេញពី​ទីក្រុង​ហើយ​ណា​ប៉ូ​លេ​អុង​ក៏​បាន​ក្លាយជា​មេដឹកនាំ​ម្តងទៀត ។ គាត់​បាន​សន្យា​បង្កើត​ធម្មនុញ្ញ​ថ្មី​មួយ​និង​ការ​បោះ​ឆ្នោត​សេរី ។ គាត់​សន្យា​រក្សា​សន្តិភាព​និង​មិន​ឲ្យ​មាន​សង្គ្រាម​ទៀត​ទេ ប៉ុន្តែ​សម្ព័​ន​មិត្ត​មិន​ជឿ​និង​ទុកចិត្តការ​សន្យា​របស់​គាត់​ឡើយ ពួក​គេ​បាន​ប្រមូល​កងទ័ព​នៅ​ព្រំដែន​បារាំង​ដើម្បី​បំផ្លាញ​គាត់ ។ ណា​ប៉ូលេ​អុង​មិន​បាន​រង់ចាំ​ឲ្យ​ពួក​គេ​បាន​មក​ដល់​កាន់​ឡើយ ផ្ទុយ​ទៅ​វិញ​គាត់​បាន​វាយប្រហារ​និង​ផ្តួល​កងកំលាំង​ព្រុ​ស្យា​ដែល​ត្រូវ​បាន​គេ​ប​ញ្ចូ​ន​មក​តាម​បែ​ល​ហ្សិ​ច​ដើម្បី​ចាប់​រូប​គាត់ ។

ក្រោយមក​នៅ​ថ្ងៃ​១៥ ខែមិថុនា ឆ្នាំ​១៨១៥​នៅ Waterloo ប្រទេស​បែ​ល​ហ្សិ​ច​ណា​ប៉ូ​លេ​អុង
បាន​បើក ការ វាយ ប្រហារ តាម​ព្រំដែន​ដ៏​ខ្លាំង​ខ្លា​ប្រឆាំង​កងទ័ព​អង់គ្លេស ដែល​បញ្ជា​ដោយ​ឌុ​ច​វេ
លីង​ថុ​ន ។ គឺ​វេ​លីង​ថុ​ន​នេះឯង​ដែល​ធ្វើ​ឲ្យ​បារាំង​ទទួល​ការ​ឈឺ​បាប់​មិន​អាច​បំភ្លេច​បាន​ក្នុង​អំឡុង​សង្គ្រាម​ជា​ច្រើន​ឆ្នាំ​នៅ​ប្រទេស​អេ​ស្បា​៉​ញ ។ ហើយ​ឥឡូវនេះ​គឺ​រូប​វេ​លីង​ថុ​ន​នេះ​ទៀត​ដោយ​មានការ​រួមសហការ​ពី​ឧត្តមសេនីយ៍​ជនជាតិ​ព្រុ​ស្យា​បាន​បំផ្លាញ​សុ​បិ​ន្ត​ជ័យ​ជំនះ​របស់​ណា​ប៉ូ​លេ​អុង ។

អ​វ​សាន្ត​ជីវិត​របស់​ណា​ប៉ូ​ឡេ​អុង

ដោយ​ទទួល​បរាជ័យ​នៅ Waterloo គាត់​ក៏​បាន​ចុះចាញ់ ។ ភាព​រុងរឿង​ថ្មី​រយៈពេល​១០០​ថ្ងៃ​របស់គាត់​ក៏​រលាយ​សាបសូន្យ ។ ពេល​នេះ​ណា​ប៉ូ​លេ​អុង​បាន​ស្នើ​សុំ​ឲ្យ​គេ​មិន​និរទេស​គាត់​ទៅ​ប្រទេស​អា​មេរិ​កប៉ុន្តែ​អង់គ្លេស​បាន​បដិសេធ ។ ពួក​គេ​បា​នប​ញ្ចូ​ន​គាត់​ទៅ​កាន់​កោះ​ឯកោ​ឆ្ងាយ​ដាច់​ស្រ​យោល​សាំងហេ​លេ​ណា នៅ​មហាសមុទ្រ​អា​ត្ល​ង់​អា​ទិច​ខាងត្បូង ។

នៅ​ទីនោះ​គាត់​បាន​ចំណាយ​ពេលវេលា​ជា​ច្រើន ថ្ងៃ​រស់នៅ​ជាមួយ​មិត្ត​ភ័​ក្ត​ជិត​ស្និ​ទ្ឋ​របស់​គាត់ ។ ពួក​គេ​បាន​អាន​អក្សរសាស្ត្រ​ក្លាស៊ិច​លេងបៀ​និង​និយាយ​គ្នា​លេង​រហូត​ដល់​ពេល​យប់​ដែល​ភាគច្រើន​គឺជា​ព្រឹត្តិការ​ណ៏​ដែល​គាត់​បាន​រួម​បង្កើតឡើង ។ គាត់​ក៏​អាន​ប្រវត្តិសាស្ត្រ​និង​ជីវប្រវត្តិ​ជា​ពិសេស​ពី​ជីវិត​របស់​អ្នកនិពន្ធ​ក្រិ​ច​ភ្លុ​យ​តាច​អំពី​អ្នកក្លាហាន​ក្រិ​ច និង​រ៉ូ​មុំ​ា​ង​សម័យ​បុរាណ បញ្ហា​ដែល​ថា​ប្រវត្តិសាស្ត្រ​នឹង​និយាយ​បែប​ណា​បាន​ធ្វើ​ឲ្យគាត់​មានការ​ព្រួយបារម្ភ​ហើយ​គាត់​បាន​រៀបរាប់​ដំណើរ​ជីវិត​របស់​គាត់​ទៅ​កាន់​ស្ត្រី​ម្នាក់​ដើម្បី​ចងក្រង​ទុក ។

ក្នុងអំឡុងពេល​ជា​ច្រើន​ឆ្នាំ​នៅ​លើ​កោះ​សាំង​ហេ​លេ​ណា​នោះ ណា​ប៉ូ​លេ​អុង​មិនសូវ​ជា​បាន​ហាត់
ប្រាណ​ទេ​ហើយ​បាន​ឡើង​ទំងន់​ទៀត​ផង ។ ជា​ញឹកញាប់​គាត់​បាន​ប៉ះទង្គិច​ជាមួយ​មន្ត្រី​អង់គ្លេស​ដែលទទួលខុសត្រូវ​កោះ​នោះ គាត់​មិន​អាច​សំរប​ខ្លួន​និង​អាកាសធាតុ​និង​អាហារ​ដែល​គេ​ផ្តល់​ឲ្យ​ឡើយ ។ យ៉ាង​ឆាប់រហ័ស​នៅ​ឆ្នាំ​១៨១៧​សុខភាព​របស់​គាត់​បាន​បង្ហាញ​សញ្ញា​មិន​ល្អជា​ពិសេស​ជំងឺ​ក្រពះ​ដែល​ធ្លាប់​ឆក់​យក​ជីវិត​របស់​ឪពុក​គាត់ ។ ជា​បណ្តើរ​ៗ​ជំងឺ​របស់​គាត់​កាន់តែ​ធ្ងន់ធ្ងរ​រហូត​ដល់​គាត់​មិនអាច​ក្រោក​ពី​គ្រែ​បាន​ឡើយ ។ ដោយ​ដឹងខ្លួន​ថា​ទី​បញ្ចប់​នៃ​ជីវិត​របស់​គាត់​ឈាន​ជិត​ចូល​មក​ដល់​ហើយ​នោះ​គាត់​បាន​ឲ្យ​គេ​សរសេរ​បណ្តាំ​ហើយ​គ្រាន់តែ​ស្នើ​សុំ​ថា “​អដ្ឋិធាតុ​របស់ខ្ញុំ​ត្រូវ​ស្ថិត​នៅ​លើ​ឆ្នេរទន្លេ​សែន​នៅ​ក្នុង​ចំនោម​ប្រជាជន​បារាំង​ដែល​ស្រលាញ់​ខ្ញុំ​ជា​ខ្លាំង​” ។

នៅ​ថ្ងៃ​៥ មិ​នា ឆ្នាំ​១៨២១ ណា​ប៉ូ​លេ​អុង​ក៏​បាន​ទទួល​អច្ចិ​កម្ម​ដោយ​មិន​ទាន់​ទាំង​មាន​អាយុ​គ្រប់
៥២​ឆ្នាំ​ផង ។ ទីបំផុត​ក្នុង​ឆ្នាំ​១៨៤០​សាកសព​របស់​គាត់​ត្រូវ​បា​នប​ញ្ចូ​ន​មក​កាន់​ក្រុងប៉ារីស​ហើយ​តំកល់​ទុក​នៅ​ក្នុង​បន្ទប់ក្រោមដី​រាង​មូល​ពីក្រោម​កំពូល​វិមាន​ឡេ​ហ្សាំ​ង​វ៉ា​លី​ត​ដែល​ស្ថិត​នៅ​រហូត​ដល់​បច្ចុប្បន្ន ៕

បញ្ជាក់ ៖ វគ្គទី១ ណា​ប៉ូ​ឡេ​អុង អធិរាជ​បារាំង​ប្រកបដោយ​មហិច្ឆតា

វគ្គទី២ ​ប៉ូ​ឡេ​អុង​ប្រើ​ល្បិច​ស្នៀត​ដឹកនាំ​កងទ័ព​ដោយ​ប្រើ​រង្វាន់

វគ្គទី៣ ណា​ប៉ូ​ឡេ​អុង​ធ្វើ​រដ្ឋប្រហារ​និង​បង្កើត​រដ្ឋាភិបាល​ថ្មី

វគ្គទី៤ ការ​វាតទី​របស់​ណា​ប៉ូ​ឡេ​អុង​ធ្វើ​អោយ​ប្រទេស​អឺរ៉ុប​មិន​អាច​នៅ​ស្ងៀម​បាន

វគ្គទី៥ ណា​ប៉ូ​ឡេ​អុង​ជួប​ប្រទះ​បរាជ័យ​ធ្ងន់ធ្ងរ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ