តន្ត្រី​ទេសចរណ៍​ស្រា​បៀរ​កម្ពុជា រដូវ​កាល​ថ្មី​ចាប់ផ្តើម​ក្រោម​ឈ្មោះ “Cambodia Brew the Beat” បន្ទាប់​ពី​ចេញ​រូបរាង​ថ្មី


រាជធានី​ភ្នំពេញ ៖ ថ្មី​ៗ​នេះ បន្ទាប់​ពី​ផលិតផល​រូបរាង​ថ្មី​របស់​ស្រា​បៀរ​កម្ពុជា ទទួល​បានការ​គាំទ្រ​ខ្លាំង​ពី​អតិថិជន​ទូ​ទាំង​ប្រទេស ក្រុមហ៊ុន​ក៏​ចាប់ផ្តើម​ផ្តល់​នូវ​បទ​ពិសោធន៍​រីករាយ​បន្ថែម​ទៅ​ដល់​អតិថិជន​របស់​ខ្លួន​គ្រប់​ខេត្ត​-​ក្រុង​បន្ថែម​ទៀត តាម​រយៈ​តន្ត្រី​ទេសចរណ៍​ក្រោម​ឈ្មោះ​ជា​ភាសា​បរទេស​ថា “Cambodia Brew the Beat” ដោយ​ចាប់​យក​រាជធានី​ភ្នំពេញ កាលពី​ចុង​ស​ប្តា​ហ៍​មុន​ជាទី​តាំង​ដំបូង​គេ ។

ហើយ Cambodia Brew the Beat នឹង​ធ្វើ​ដំណើរ​ទៅ​ខេត្តព្រៃវែង នា​ចុង​ស​ប្តា​ហ៍​នេះ ថ្ងៃ​ទី ១៤-១៥ ខែធ្នូ ចាប់ពី​វេលា​ម៉ោង ៦ ល្ងាច រហូត​ដល់​ពាក់កណ្តាល​អធ្រាត្រ នៅ​ទីតាំង​អតីត​មន្ទីរពេទ្យ​យោធា​ចាស់​ជា​ខេត្ត​បន្ទាប់ ដោយ​មានការ​ចូលរួម​សម្តែង​ពី​កំពូល​តារាចម្រៀង​ជា​ច្រើន​នាក់ ក្នុង​នោះ​រួម​មាន​៖ អ្នក​នាង ពេជ្រ សោភា​, កញ្ញា សុខ សីឡា​លី​ន​, រ៉េ​ត ស៊ូ​ហ្សា​ណា​, ឈិ​ន ម៉ា​និច្ច​, លោក ណុ​ប បា​យ៉ា​រិ​ទ្ធ​, Step, វង្ស តារា​រតនា​, និង ឃី សុគន្ធ ។

លោក ម៉ៃ​ឃើ​ល សុវណ្ណ ប្រធាន​ផ្នែក​រៀបចំ​កម្មវិធី​នេះ បាន​មាន​ប្រសាសន៍​ថា «​ការ​រៀបចំ​តន្ត្រី​ទេសចរណ៍​នេះ​ធ្វើ​ឡើង គឺ​ក្នុង​គោលបំណង​ផ្តល់​នូវ​ភាព​សប្បាយ​រីករាយ​បន្ថែម​ទៅ​ដល់​អតិថិជន​ស្រា​បៀរ​កម្ពុជា​រូបរាង​ថ្មី ក៏​ដូច​ជា​ពលរដ្ឋ​កម្ពុជា នៅ​តាម​បណ្តា​ខេត្ត​-​ក្រុង​ទាំងអស់​ជាមួយ​សិល្ប​ករ និង​សិល្ប​ការិនី​ដែល​រៀបរាប់​ខាងលើ​» ។

លោក​សង្ឃឹម​ផង​ដែរ​ថា «​តន្ត្រី​ទេសចរណ៍​នេះ ក៏​អាច​នឹង​ផ្តល់​នូវ​ប្រយោជន៍​សេដ្ឋកិច្ច​ខ្លះ​ដល់​ប្រជាជន​មួយ​ចំនួន​នៅ​តាម​ខេត្ត​តាម​រយៈ​ឱកាស​លក់ដូរ​ម្ហូបអាហារ នំចំណី ដើម្បី​រក​ប្រាក់​ចំណូល​ផ្គត់ផ្គង់​គ្រួសារ​ផង​ដែរ​» ។

ជា​ចុង​ក្រោយ លោក​សូម​គោរព​អញ្ជើញ​ពលរដ្ឋ​កម្ពុជា ជា​ពិសេស​អ្នក​ខេត្តព្រៃវែង ឱ្យ​ចូលរួម​ទស្សនា​ផ្ទាល់​នៅ​ទីតាំង និង​កាលបរិច្ឆេទ​ខាងលើ ហើយ​ក៏​អាច​តាមដាន​ទស្សនា​តាម​កញ្ចក់​ទូរទស្សន៍​ហង្ស​មាស ចាប់ពី​ម៉ោង ៨ ល្ងាច​តទៅ​ផង​ដែរ ។ ពិសា​ដោយ​ការ​ទទួលខុសត្រូវ ! ៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

ពាណិជ្ជកម្ម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ