ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លួច និង​ឆក់​ក្នុង​រាជធានី​ភ្នំពេញ​ខែវិច្ឆិកា កើតមាន​​​54​ករណី​ បង្ក្រាប​បាន​52​ករ​ណី

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គណៈ​បញ្ជាការ​ដឹកនាំ​អនុវត្ត​ផែនការ​សកម្មភាព​បង្ការ ទប់ស្កាត់ បង្ក្រាបអំពើ​លួច ឆក់ នៅ​រាជធានី​ភ្នំពេញ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ នា​ព្រឹក​ថ្ង​ទី​៩ ខែធ្នូ…

រាជធានី​ភ្នំពេញ ៖ គណៈ​បញ្ជាការ​ដឹកនាំ​អនុវត្ត​ផែនការ​សកម្មភាព​បង្ការ ទប់ស្កាត់ បង្ក្រាបអំពើ​លួច ឆក់ នៅ​រាជធានី​ភ្នំពេញ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ នា​ព្រឹក​ថ្ង​ទី​៩ ខែធ្នូ បានបើក​កិច្ចប្រជុំ​វាយតម្លៃ​សភាពការណ៍​បទល្មើស​លួច ឆក់ ប្រចាំខែ​វិច្ឆិកា និង​លើក​ទិស​ដៅ​បន្ដ ។

កិច្ចប្រជុំ​នេះ​ដឹកនាំ​ដោយ​លោកនាយ​ឧត្តមសេនីយ៍ ហ៊ឹ​ម យ៉ា​ន អគ្គស្នងការ​រង​នគរបាល​ជាតិដោយ​មានការ​ចូលរួម​ពី​អនុប្រធាន​សេនាធិការប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ប្រធាននាយកដ្ឋាន​នគរបាល​ទេសចរណ៍ ប្រធាន​នាយកដ្ឋា​ន​នគរបាល​បច្ចេកទេស​និង​វិទ្យាសាស្ដ្រ អនុប្រធាននាយកដ្ឋាន​នគរបាល​ព្រហ្ម​ទ​ណ្ម ស្នងការ​រង​នគរបាល​រាជធានី​ទទួល​ផែន​ព្រហ្មទណ្ឌ នាយ​កា​រិ​យាល័យ​ជំនាញ​និង​អធិការ​នគរបាល​ខណ្ឌ​ទាំង​១៤ ។

យោង​តាម​របាយការណ៍​របស់​លោក​ឧត្តមសេនីយ៍​ទោ ស៊ុ​យ សុ​គ​ន្ធា ប្រធាន​លេខាធិការដ្ឋា​ន​នៃ​គណៈ​បញ្​ជាការ​ដឹកនាំ​ការ​អនុវត្ត​ផែនការ​សកម្មភាព​បង្ការ ទប់ស្កាត់ និង​បង្ក្រាប​អំពើ​លួច ឆក់ ក្នុង​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា សម្រាប់ខែវិច្ឆិកា​ឆ្នាំ​នេះ ដោយ​មានការ​ខិតខំ​ប្រឹងប្រែង​ពីកងកម្លាំង​គ្រប់​អង្គភាព​ទាំងអស់ ធ្វើការ​បង្ក្រាបបាន​ចំនួន​៥២​ករណី​លើ​៥៤​ករណី និង​ចាប់បាន​ជនសង្ស័យ​៧០​នាក់ ក្នុង​នោះ​បទល្មើស​លួច
២៦​ករណី​លើ​២៨​ករណី បទល្មើស​ឆក់​២៦​ករណី លើ​២៦​ករណី បើ​ប្រៀបធៀប​នឹង​ខែ​មុន ។ ដោយ
ឡែក ករណី​នៅ​សេសសល់​មាន​ចំនួន​២​ករណី គឺខណ្ឌ​ជ្រោយចង្វា​១​ករណី និង​ខណ្ឌ​កំ​បូល​១​ករណី ។

ជា​ការ​កត់សម្គាល់ ជនសង្ស័យ​ដែល​បង្ក្រាប​បាន ក្រោយ​ពី​ធ្វើតេស្ដ​ធ្លាប់​ប្រើ​សារធាតុ​ញៀន មាន​៥៣​នាក់​ស្មើនឹង​៧៦​ភាគរយ ។ ថ្លែង​ក្នុង​ឱកាស​នោះ លោកនាយ​ឧត្តមសេនីយ៍ហ៊ឹ​ម យ៉ា​ន បាន​ថ្លែង​នូវ​ការ​កោត​សរ​សើរ​កងកម្លាំងជំនាញ​ទាំងអស់ ដែល​បាន​ខិតខំ​រួម​គ្នា​បង្ការ ទប់ស្កាត់ និង​បង្ក្រាប​ទទួល​បាន​លទ្ធផល​ខ្ពស់ និង​បានដាក់​បទបញ្ជា​ឲ្យ​កងកម្លាំង​ពាក់ព័ន្ធ និង​តាម​បណ្ដាខណ្ឌ ត្រូវ​បង្កើន​ការ​ផ្សព្វផ្សាយ​អប់រំ​ដល់​ប្រជា​ពល រដ្ឋ និង​ភ្ញៀវ​ទេសចរ​បរទេស​ឲ្យ​ប្រុង​ប្រយ័ត្ន​រក្សាទ្រព្យសម្បត្តិ និង​ការ​ចូលរួម​របស់​ប្រជាពលរដ្ឋ​ក្នុង​ការ​វែកមុខ​មុខសញ្ញា​សង្ស័យ​ជាដើម ។

លោក​អគ្គស្នងការ​រង ក៏​បាន​ជំរុញ​ឲ្យ​ខិតខំ​ពង្រឹង​ការងារ​គ្រប់គ្រង​មុខសញ្ញា និង​នីតិវិធី​កសាង​សំណុំរឿង ដើម្បី​មាន​ភ័ស្ដុតាង​រឹង​មាំ​ដាក់បន្ទុក​ផ្ដន្ទាទោស​ឲ្យ​បាន​កម្រិត​ខ្ពស់​(​បទឧក្រិដ្ឋ​) ស្រប​តាម​ក្រមព្រហ្មទណ្ឌ និង​ត្រូវ​ពិនិត្យ​ឡើង​វិញ​ករណី​មុខសញ្ញា​ឆក់ ដែល​ត្រូវ​បាន​ដោះ​លែង ហើយ​ធ្វើ​សកម្មភាព​ឡើង​វិញ ដើម្បី​រាយការណ៍​ជូន​ថ្នាក់ដឹកនាំ​មាន​វិធានការ​បន្ដ ។

អ្វី​ដែល​លោកនាយ​ឧត្តមសេនីយ៍ ហ៊ឹ​ម យ៉ា​នបាន​សង្កត់ធ្ងន់​ដល់​កងកម្លាំង​ព្រហ្មទណ្ឌ​នោះ គឺ​បង្កើន​ការ​ល្បាត​ប្រទាក់ក្រឡា​ក្នុងភូមិ​សាស្ដ្រ​ងាយ​រង​គ្រោះ ដើម្បី​បង្ការ និង​ឈាន​ដល់​ការ​បង្ក្រាប​ជន​ដៃដល់​ដែល​ប្រព្រឹត្ត​បទល្មើស យក​មក​ផ្ដន្ទាទោស​តាម​ផ្លូវច្បាប់ ៕ ​

អត្ថបទសរសេរ ដោយ