សម្រាប់អនាគតកាល…លែងមានអ្នកនយោបាយ «ជើងខ្លាំង» ណាមួយហ៊ាន «ចូលហ៊ុន»…បង្កើតបក្សជាមួយលោកសម រង្ស៊ី ទៀតហើយ…ព្រោះលោកសម រង្ស៊ី ធ្វើនយោបាយរុញស៊ីក្លូចូលឡាន…ហើយខ្លួនឯងអាង «រត់ចោលស្រុក»…រត់ចោលគ្នីគ្នាឱ្យឯកោ ។
ក្រុមអ្នកវិភាគសង្គមបានលើកជាឧទាហរណ៍ថា…លោកកឹម សុខា បានអន្ទងព្រលឹងលោកសម រង្ស៊ី យ៉ាងតិច៣ឆ្នាំ…បបួលគ្នា «ចូលហ៊ុនបក្ស» ទម្រាំបានឯកភាព…ទីបំផុតលោកសម រង្ស៊ី រុញលោកកឹម សុខា ឱ្យជាប់គុក…ហើយខ្លួនឯងរត់ចោលស្រុកយ៉ាងព្រងើយ…ទៅស្រែកពឹងអាមេរិកឱ្យជួយ…ក្នុងឱកាសដែលលោកកឹម សុខា ជាប់ចោទថាក្បត់ជាតិ…មានអាមេរិកបង្រៀនឱ្យធ្វើ…ដូចលោករង្ស៊ី ប្រើនយោបាយ…រុញស៊ីក្លូឱ្យកាន់តែ «ចូលក្រោមកង់ឡាន» ស្ទើរអស់ជីវិត ។
បើតែយ៉ាងហ្នឹង…តើឱ្យអ្នកនយោបាយណា…ព្រមចូលរួម «ដាក់ហ៊ុន» ធ្វើនយោបាយបក្សជាមួយទៅ ?
តាមជើងលេខ…លោករង្ស៊ី ត្រូវបាត់បង់អស់ «ដៃគូ»…ត្រូវ «ឯកោ» ក្នុងជីវិតនយោបាយ…នឹងត្រូវបាត់ឈ្មោះ…ប្រាប់ប៉ុណ្ណឹងហើយបើមិនរាងទៀត…ថ្ងៃក្រោយ សុំកុំរាង !…េហ ! េហ !
ចែករំលែកព័តមាននេះ