ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹងទេថា យាយ​យ៉​យ បាត់​ទៅ​ណាមួយ​រយៈ​កន្លង​មក?

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តារា​កំប្លែង និង​អា​យ៉ៃ​ជើង​ចាស់​អ្នកស្រី​នួន សារី ហៅ​យ៉​យ បាន​បដិសេធ​ថា គា​ត់​មិន​បាន​ចេញ​ទៅ​រស់នៅ​អា​មេ​រិ​ក​ដូច​ពាក្យ​ចចាមអារ៉ាម​ទេ ។ ជាក់ស្ដែង​បច្ចុប្បន្ន​អ្នកស្រី​កំពុង​នៅ​ស្រុក​ខ្មែរ…

រាជធានី​ភ្នំពេញ ៖ តារា​កំប្លែង និង​អា​យ៉ៃ​ជើង​ចាស់​អ្នកស្រី​នួន សារី ហៅ​យ៉​យ បាន​បដិសេធ​ថា គា​ត់​មិន​បាន​ចេញ​ទៅ​រស់នៅ​អា​មេ​រិ​ក​ដូច​ពាក្យ​ចចាមអារ៉ាម​ទេ ។ ជាក់ស្ដែង​បច្ចុប្បន្ន​អ្នកស្រី​កំពុង​នៅ​ស្រុក​ខ្មែរ និង​ចូលរួម​ក្នុង​ការ​សម្តែង​នានា ។

ការ​បញ្ជាក់​ពី​យាយ​យ៉​យ កាលពី​ពេល ថ្មី​ៗ​កន្លង​មក​បន្ទាប់​ពី​មួយ​រយៈ​ចុង​ក្រោយ​នេះ​អ្នកស្រី​ហាក់​មិនឃើញ​សម្ដែង​តាម​កញ្ចក់​ទូរទស្សន៍ ក្នុង​ពេល​ដែល​កម្មវិធី​សោភ័ណ​តន្ត្រី​របស់​ស្ថានីយ​ទូរទស្សន៍​CTN ដែល​អ្នកស្រី​តែងតែ​សម្តែង​អា​យ៉ៃ​ឆ្លើយឆ្លង​ជាមួយ​លោក ព្រហ្ម ម៉ា​ញ ក៏​បាត់​មុខ​ដែរ ។

ការ​បាត់​មុខ​នេះ​ធ្វើ​ឲ្យ​មហាជន​ដែល​ជា​អ្នកគាំទ្រ​អ្នកស្រី​នួន សារី ជជីក​សួរ​គ្នា​ទៅ​វិញ​ទៅ​មក ក្នុង​នោះ​ទស្សនិកជន​ខ្លះ​សង្ស័យ​ថា អ្នកស្រី​អាច​នឹង​ចេញ​ទៅ​រស់នៅ​អា​មេ​រិ​ក​បាត់​ទៅ​ហើយ ។

ការ​សង្ស័យ​នេះ​យាយ​យ៉​យ បាន​សម្តែង​ការ​ហួសចិត្ត និង​ដាក់​ច​ម្ង​ល់​ពី​ការ​លើក​ឡើង​នេះ​ចេញពី​ប្រភព​ណា ដ្បិត​អ្នកស្រី​កំពុង​មាន​វត្ត​មាននៅ​ស្រុក​ខ្មែរ និង​ទទួល​ការ​សម្តែង​ជា​បន្តបន្ទាប់​នោះ ។

បើ​យោង​តាម​អ្វី​ដែល​យាយ​យ៉​យ បង្ហោះ​សារ​នៅ​លើ​ហ្វេ​ស​ប៊ុ​ក​នោះ​បញ្ជាក់​ថា «​ប៉ុន្មាន​ថ្ងៃនេះ​ឆ្ងល់​ណាស់​ហេតុ​អី​មាន​បងប្អូន​ចេះ​តែ​ទូរស័ព្ទ​មក​សួរ​ថា​ខ្ងុំ​ទៅ​រស់នៅ​សហរ​ដ្ឋ​អា​មេ​រិ​ក​ហើយ​មែន​ទេ ?​ ហើយ​កំពុង​ឆ្ងល់​ថា​បងប្អូន​បាន​ពាក្យ​នេះ​មកពីណា ? អ៊ីចឹង​សូម​ប​ង្ហាះ​សារ​ជូន​បងប្អូន​ថា​ ខ្ញុំ​នៅ​ស្រុក​ខ្មែរ​ទេ »​។

យាយ​យ៉​យ ក៏​បាន​ប្រាប់​មហាជន​ថា អ្នកស្រី​នៅ​តែ​ទទួលយក​ការ​សម្តែង​គ្រប់​កម្មវិធី ប្រសិនបើ​មាន​បំណង​ហៅ​អ្នកស្រី​ឲ្យ​សម្តែង ។

ជា​ការ​កត់​សម្គាល់ការ​បាត់​មុខ​ប៉ុន្មាន​កម្មវិធី​ក្នុង​ការ​ច្រៀង​អា​យ៉ៃ​ជាមួយ​លោក​ព្រហ្ម ម៉ា​ញ របស់​ស្ថានីយទូរទស្សន៍​ CTN នោះ កន្លង​មក ​នាយ​ព្រែក ដែល​ជា​កូន​របស់​អ្នកស្រី​នួន សារី ក៏​ធ្លាប់​បាន​បញ្ជាក់​ពី​មូលហេតុ​ផង​ដែរ ។

នាយ​ព្រែក បញ្ជាក់​ថា ការ​បាត់​វត្តមាន​សម្តែង​អា​យ៉ៃ​ប្រមាណ​ជា​២​ស​ប្តា​ហ៍​នៅ​លើ​កញ្ចក់​ទូរទស្សន៍​ CTN របស់​ម្តាយ​ខ្លួន គឺ​ដោយសារ​គាត់​មាន​បញ្ហា​ជាប់​សរសៃ​ចង្កេះ ដែល​តម្រូវ​ឲ្យ​ព្យា​​បាល​​មួយ​រយៈ​ខ្លី​នៅ​មន្ទីរពេទ្យ ។ បន្ទាប់​ពី​ទទួល​ការ​ព្យាបាល​រួច​ម្តាយ​របស់​លោក​នឹង​បង្ហាញមុខ​សម្តែង​វិញ​ហើយ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ