Ronaldo ថាខុសធ្ងន់ណាស់ក្នុង១ជីវិតនេះដែលដើរចេញពីក្លិប១នេះ
4 ឆ្នាំ មុន
តាមប្រភពព័ត៌មាន Soccer Laduma បានឱ្យដឹងថា កីឡាករជើងខ្លាំងរបស់ក្លិបសេះបង្កង់ Cristiano Ronaldo និយាយជាមួយមិត្តភក្តិពីរឿងដែលរូបគេសោកស្តាយបំផុត ខណៈដែលពេលនេះអ្វីៗហាក់បីដូចជាមិនសូវត្រូវប៉ាន់ចំពោះរូបគេ ។…
តាមប្រភពព័ត៌មាន Soccer Laduma បានឱ្យដឹងថា កីឡាករជើងខ្លាំងរបស់ក្លិបសេះបង្កង់ Cristiano Ronaldo និយាយជាមួយមិត្តភក្តិពីរឿងដែលរូបគេសោកស្តាយបំផុត ខណៈដែលពេលនេះអ្វីៗហាក់បីដូចជាមិនសូវត្រូវប៉ាន់ចំពោះរូបគេ ។
ថ្វីត្បិតតែរកគ្រាប់បានជូនការប្រកួត២ដងនៅ Serie A កាលគ្រាកន្លងមកក្តី ក៏កីឡាករអាយុ៣៤ឆ្នាំរូបនេះកំពុងតែជួបនឹងរឿងពិបាកៗនៅអ៊ីតាលីពេលប៉ុន្មានខែនេះ ។ បន្ទាប់ពីទំនាក់ទំនងរបស់គាត់ជាមួយអ្នកចាត់ការទូទៅលោក Maurizio Sarri បានឈានដល់ស្ថានភាពតានតឹងនាពេលថ្មីៗនេះ Ronaldo ត្រូវបានគេជឿជាក់ថា មិនសប្បាយចិត្តពេលលេងនៅ Juventus ។
បើយោងតាមកាសែត ABC បានឱ្យដឹងថា Ronaldo បានប្រាប់មិត្តភក្តិជិតស្និទ្ធ និងក្រុមគ្រួសារពីការសោកស្តាយរបស់គាត់ក្រោយពេលចាកចេញពី Real Madrid ។ គាត់បានចាត់ទុកវាជាកំហុសមួយយ៉ាងធំ ។
របាយការណ៍បានលើកឡើងថា កាពីទែនក្រុមព័រទុយហ្កាល់រូបនេះ ស្តាយដែលមិនបានពាន Ballon d’Or ប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយលើកឡើងថា នេះអាចមកពីលទ្ធផលនៃការលេងនៅ Juventus។ ប្រសិនបើលេងនៅ Real Madrid គាត់អាចនឹងទទួលបានពាននេះក៏ថាបាន ៕
ចែករំលែកព័តមាននេះ