ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រមណីយដ្ឋាន​អំពែ​ភ្នំ សម្បូរ​ទៅ​ដោយ​ម្ហូប​ស្រែ ទេសភាព​ស្រស់​ត្រកាល (​​វី​ដេ​អូ​)

4 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ រមណី​ដ្ឋា​ន​អំពែ​ភ្នំ ជា​កន្លែង​ទេសចរណ៍​មួយ​ក្នុង​ចំណោម​កន្លែង​ទេសចរណ៍​ជា​ច្រើន​​ក្នុង​ខេត្តកំពង់ស្ពឺ រមណីយដ្ឋាន​នេះ សម្បូរ​ទៅ​ដោយ​ម្ហូប​ធម្មជាតិ​គ្មាន​គីមី​ឡើយ ។ ជា​ធម្មតា​ភ្ញៀវ​ដែល​មក​កំសាន្ត​ហូប​អាហារ​ពី​ថ្ងៃ​ច័ន្ទ​ដល់​ថ្ងៃ​សុក្រ ភាគច្រើន​ជា​អ្នកធ្វើការ​នៅ​ក្នុង​ខេត្ត ដោយ​ឡែក​ថ្ងៃ​សៅរ៍…

ខេត្តកំពង់ស្ពឺ ៖ រមណី​ដ្ឋា​ន​អំពែ​ភ្នំ ជា​កន្លែង​ទេសចរណ៍​មួយ​ក្នុង​ចំណោម​កន្លែង​ទេសចរណ៍​ជា​ច្រើន​​ក្នុង​ខេត្តកំពង់ស្ពឺ រមណីយដ្ឋាន​នេះ សម្បូរ​ទៅ​ដោយ​ម្ហូប​ធម្មជាតិ​គ្មាន​គីមី​ឡើយ ។ ជា​ធម្មតា​ភ្ញៀវ​ដែល​មក​កំសាន្ត​ហូប​អាហារ​ពី​ថ្ងៃ​ច័ន្ទ​ដល់​ថ្ងៃ​សុក្រ ភាគច្រើន​ជា​អ្នកធ្វើការ​នៅ​ក្នុង​ខេត្ត ដោយ​ឡែក​ថ្ងៃ​សៅរ៍ និង​អាទិត្យ ឬ​ថ្ងៃ​បុណ្យ ភាគច្រើន​ជា​អ្នក​មក​ពី​ចម្ងាយ​។

បើ​និយាយ​ពី​អំពែ​ភ្នំ ធ្វើ​ឱ្យ​យើង​នឹកឃើញ​ដល់​ចំរៀង​មួយ​បទ​របស់​កវីនិពន្ធ​ជំនាន់​ដើម​តែង​ឡើង​រៀបរាប់​ពី​ប្រ​វត្ត​ស្នហ៍​របស់​កំលោះ​ក្រមុំ​មួយគូ​ដែល​នាំ​គ្នា​មក​សាង​អនុស្សាវរីយ៍​នៅ​ទី​នេះ នោះ​គឺ​បទ «​ស្នាម​ស្នេហ៍​អំពែ​ភ្នំ​»​។

ប្រាកដ​ណាស់ អំពែ​ភ្នំ គឺជា​រមណីយដ្ឋាន​វប្បធម៌ និង​ធម្មជាតិ មាន​ទីតាំង​ស្ថិត​នៅ​តាម​ដង​ទន្លេ និង​​ភូមិ​អំពែ​ភ្នំ សង្កាត់​សុពណ៌​ទេព និង​សង្កាត់​ស្វាយ​ក្រ​វ៉ា​ន់ ក្រុង​ច្បារមន ។ បើ​យើង​ធ្វើ​ដំណើរ​ពី​ភ្នំពេញ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ពី​កើត​ទៅ​លិច មក​ដល់​មុខ​មន្ទីរ​អប់រំ មាន​ចម្ងាយ​៤៨​គ​.​ម ពី​ភ្នំពេញ រួច​បត់​ឆ្វេង​២​គ​.​ម​.​យើង​នឹង​ទៅ​ដល់​រមណីយដ្ឋាន​នេះ​។

តំបន់​នេះ​មាន​ទេសភាព​នៃ​ទឹកស្ទឹង​ឆ្លងកាត់ រួម​ផ្សំ​ជាមួយ​ដើមឈើ​តូច​ធំ​ដុះ​ប្រជ្រៀត​គ្នា​តាម​ដង​ស្ទឹង បង្កើត​បានជា​ទេសភាព​គួរ​ឱ្យ​ចង់​គយគន់​ក្រៃ​លែង​។ នៅ​ជើងភ្នំ​អំពែ​ភ្នំ មាន​ស្ពាន​យោល​មួយ​ឆ្លងកាត់​ពី​ត្រើយម្ខាង​ទៅ​ត្រើយម្ខាង​ទៀត​ដើម្បី​ត​ភ្ជាប់​ពី​ភូមិ​តាំង​ទន្លេ របស់​សង្កាត់​សុពណ៌​ទេព ទៅ​ភូមិ​អំពែ​ភ្នំ​។

នៅ​រដូវប្រាំង បើ​យើង​ឈរ​ពីលើ​ស្ពាន​យោល​សំឡឹង​ចុះ​ទៅ​ក្នុង​បាត​ស្ទឹង​នោះ យើង​នឹង​បាន​ឃើញ​​ទឹកស្ទឹង​ហូរ​រឹម​ៗ​គេច​ពី​ផ្ទាំង​ថ្ម និង​ពំនូក​ខ្សាច់​ដោយ​មាន​ហ្វូង​ត្រី​ចង្វា​តូច​ៗ​ហែល​ប្រដេញ​គ្នា​ឆ្វាត់ឆ្វែង និង​ជា​យូរ​ៗ​ម្តង​គេ​សង្កេត​ឃើញ​មាន​ហ្វូង​សត្វ​ស្វា​នាំ​គ្នា​ចុះ​ងូតទឹក​បាត​ស្ទឹង​យ៉ាង​សប្បាយ​រីករាយ​។ ឯ​នៅ​រដូវវស្សា​វិញ បើ​យើង​ឈរ​នៅ​លើ​ស្ពាន​យោល​សំឡឹង​ចុះ​ទៅ​ទឹកស្ទឹង​វិញ​នោះ យើង​នឹង​បានឃើញ​ខ្សែទឹក​ហូរ​យ៉ាង​ខ្មួលខ្មាញ​បែក​ពពុះ​គួរ​ឱ្យ​ព្រឺ​ខ្លាច​ក្រៃ​លែង ដែល​អ្នក​ទេសចរណ៍​មួយ​ចំនួន​ឈរ​លើ​ស្ពាន​សឹង​មិន​សំឡឹង​ចុះ​ទឹក​ឡើយ​។

ប៉ុន្តែ​ដោយសារ​អំណាច​ទឹក​ហូរ​បាន​កួច​ផ្តាច់​សសរស្ពាន បណ្តាល​ឱ្យ​បាក់​ដាច់​ខ្សែ​អស់​ជា​ច្រើន​ឆ្នាំ​មក​ហើយ មិន​ទាន់​បាន​សង់ស្ពាន​យោល​ថ្មី​នោះ​ទេ គ្មាន​នរណា​ដឹង​ថា តើ​បណ្តាល​មក​ពី​មូល​ហេតុ​​អ្វី​នោះ​ទេ?

ចំណែកឯ​នៅ​ត្រើយ​ខាងត្បូង​ស្ទឹង យើង​នៅ​សង្កេត​ឃើញ​មាន​វត្ត​ចាស់​បុរាណ​មួយ​នៅ​លើ​កូនភ្នំ ដែល​ជាទី​សក្ការៈ​របស់​ប្រជាពលរដ្ឋ​ទៅ​ធ្វើបុណ្យ​ទាន​តាម​ប្រពៃណី​ជាតិ​។ ហើយ​នៅ​តំបន់​អំពែ​ភ្នំ គេ​អាច​ទៅ​ងូតទឹក ឆ្លងស្ពាន​ឬ​ស្សី និង​អង្គុយ​លេង​កម្សាន្ត​តាម​តូប​នានា​សម្រាក​តាម​មាត់​ស្ទឹង​ដើម្បី​លំហែ​អារម្មណ៍ ហើយ​នៅ​តាម​តូប​នីមួយ​ៗ​គេ​អាច​កំ​ម្ម៉​ង់​ម្ហូប​សាច់សត្វ​ព្រៃ​បាន និង​ម្ហូ​ន​មាន់​ត្រី​ស្រែ​តាម​ចិត្ត​ប្រាថ្នា រីឯ​តម្លៃ​វិញ​គឺ​សមរម្យ​ដែល​ភ្ញៀវ​អាច​ទទួលយក​បាន​។

ចំណែក​ពពួកសត្វ​ស្វា​វិញ បើ​អ្នក​ទៅ​កំសាន្ត ឬ​ធ្វេសប្រហែស​របស់របរ​នោះ ប្រាកដ​ណាស់​ថា ពួក​​វា​នឹង​លួច​យក ហើយរ​ត់ទៅ​បាត់​ជា​មិន​ខាន​មិន​ថា ម្ហូបចំណី​នោះ​ទេ​។ បច្ចុប្បន្ន​នេះ សត្វ​ស្វា​បាន​បង្កើត​កូនចៅ​បានជា​ច្រើន​រយ​ក្បាល ដោយ​គ្មាន​ការ​យាយី​ពី​ពពួក​ព្រាន​ឡើយ​៕ (​កែ​សម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ