ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អី​ុ​រ៉​ង់​ត្រៀម​ដោះ​លែង​អ្នកទោស​អា​មេ​រិ​ក​ទាំងអស់

4 ឆ្នាំ មុន

សហរដ្ឋអាមេរិក​-​អ៊ី​រ៉​ង់ ៖ រដ្ឋមន្ត្រី​ការ​បរទេស​អ៊ី​រ៉​ង់​ថ្លែង​នា​ថ្ងៃ​ទី​៩ ខែ​ធ្នូ ឆ្នាំ២០១៩ ​ថា អ៊ីរ៉​ង់​ត្រៀម​ដោះ​​លែង​អ្នកទោស​អា​មេ​រិ​ក​ទាំងអស់​ដែល​ជាប់​ឃុំឃាំង​ក្នុង​ដែនដី​ខ្លួន ក្នុង​ក្រប​ខណ្ឌ​នៃ​កិច្ច​ព្រម​ព្រៀង​ផ្លាស់​ប្ដួ​រ​គ្នា ជាមួយ​ក្រុង​វ៉ា​ស៊ី​ន​តោន​។ លោក​ថា​បាល់​កំពុង​ស្ថិត​នៅ​ខាង​សហរដ្ឋអាមេរិក​។…

សហរដ្ឋអាមេរិក​-​អ៊ី​រ៉​ង់ ៖ រដ្ឋមន្ត្រី​ការ​បរទេស​អ៊ី​រ៉​ង់​ថ្លែង​នា​ថ្ងៃ​ទី​៩ ខែ​ធ្នូ ឆ្នាំ២០១៩ ​ថា អ៊ីរ៉​ង់​ត្រៀម​ដោះ​​លែង​អ្នកទោស​អា​មេ​រិ​ក​ទាំងអស់​ដែល​ជាប់​ឃុំឃាំង​ក្នុង​ដែនដី​ខ្លួន ក្នុង​ក្រប​ខណ្ឌ​នៃ​កិច្ច​ព្រម​ព្រៀង​ផ្លាស់​ប្ដួ​រ​គ្នា ជាមួយ​ក្រុង​វ៉ា​ស៊ី​ន​តោន​។ លោក​ថា​បាល់​កំពុង​ស្ថិត​នៅ​ខាង​សហរដ្ឋអាមេរិក​។

ប្រទេស​ជាស​ត្រូវ​គ្នា​ទាំង​២​នេះ កាលពី​ថ្ងៃ​ទី​៧​ធ្នូ​បាន​ធ្វើការ​ផ្លាស់​ប្ដូរ​អ្នកទោស​គ្នា គឺ​ជនជាតិ​អា​មេ​រិ​ក​មាន​ដើម​កំណើត​ចិន​ម្នាក់​ដែល​អ៊ី​រ៉​ង់​ចោទ​ថា​ ធ្វើ​ចារកម្ម​ហើយ​ជាប់​ឃុំឃាំង​៣​ឆ្នាំ​មក​ហើយ និង​អ្នក​ស្រាវជ្រាវ​អ៊ី​រ៉​ង់​ម្នាក់​ដែល​ចាប់ខ្លួន​នៅ​អា​មេ​រិ​ក​។

តាម​TWITTER​រដ្ឋមន្ត្រី​ការ​បរទេស​អ៊ី​រ៉​ង់​លោក​ម៉ូ​ហា​ម៉ា​ដ​ហ្សា​វ៉ា​ដ​ហ្សា​រី​ហ្វ​សរសេរ​ថា ក្រោយ​ពី​ចំណាប់ខ្មាំង​របស់​យើង​ត្រួ​វ​បាន​ដោះ​លែង យើង​ត្រៀម​ទាំងស្រុង​ឲ្យ​មានការ​ផ្លាស់​ប្ដូរ​អ្នកទោស​គ្នា​ទាំងអស់​។

ជនជាតិ​អា​មេ​រិ​ក​ជា​ច្រើន​នាក់​នៅ​ជាប់​ឃុំឃាំង​នៅឡើយ​នៅ​អ៊ីរ៉​ង់ ក្នុង​នោះ​មាន​ពាណិជ្ជករ​អ៊ី​រ៉​ង់​-​អា​មេ​​រិ​ក​លោក​ស៊ី​យ៉ា​ម៉ាក​ណា​ម៉ា​ហ្ស៊ី និង​ឪពុក​លោក​ម៉ូ​ហា​ម៉ា​ដ​បាក់​ហ័​រណា​ម៉ា​ហ្ស៊ី ​ដែល​កាត់ទោស​ដាក់គុក​១០​ឆ្នាំ​ពី​បទ​ធ្វើ​ចារកម្ម អតីត​យោធា​អា​មេ​រិ​ក លោក​ម៉ៃ​ឃើ​ល​វ៉ា​យ​។

អតីត​ភ្នាក់ងារ​FBI​ម្នាក់​លោក​រ៉ូ​ប៊ែ​ត​ឡឹ​វី​ន​សុ​ន​ក៏​បាត់​ខ្លួន​នៅ​អ៊ី​រ៉​ង់​ចាប់តាំងពី​ឆ្នាំ​២០០៧​មក​ដែរ​។ ចំណែក​ជនជាតិ​អ៊ីរ៉​ង់​ច្រើន​នាក់ ជាប់​ឃុំឃាំង​នៅ​តាម​បណ្ដា​ពន្ធនាគារ​អា​មេ​រិ​ក ដោយ​ភាគច្រើន​ជាប់​ការ​ចោទប្រកាន់​ពី​បទ​រំលោភ​បំពាន​ទណ្ឌកម្ម​អា​មេ​រិ​ក​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ