ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាលរងខេត្ត ៖ មុន​អនុញ្ញាត​ឱ្យ​ពលរដ្ឋ​សង់​​ផ្ទះ​​ត្រូវ​ពិនិត្យឱ្យ​​​ច្បាស់​ ចៀស​វាង​ប៉ះពាល់

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ «​មន្ត្រី​ជំនាញ​ មុន​នឹង​អនុញ្ញាត​ឱ្យ​ប្រជាពលរដ្ឋ​សាងសង់​លំនៅ​ដ្ឋា​ន​ត្រូវ​ពិនិត្យ​ឱ្យ​បាន​ច្បាស់លាស់​ចៀសវាង​ប៉ះពាល់​ចំណី​ផ្លូវ​, ចំណី​ស្ទឹង​-​បឹងបួរ និង​ចំណី​ភ្នំ​»​។ លោក​អភិបាលរង​ខេត្តបន្ទាយមានជ័យ​បាន​លើក​ឡើង​បែប​នេះ​ក្នុង​កិច្ចប្រជុំ​រក​ដំណោះស្រាយ​ផល​ប៉ះពាល់​កសាង​ផ្លូវជាតិ​លេខ​៥ កាលពី​ថ្ងៃ​ទី​៩ ខែធ្នូ ឆ្នាំ​២០១៩…

ខេត្តបន្ទាយមានជ័យ ៖ «​មន្ត្រី​ជំនាញ​ មុន​នឹង​អនុញ្ញាត​ឱ្យ​ប្រជាពលរដ្ឋ​សាងសង់​លំនៅ​ដ្ឋា​ន​ត្រូវ​ពិនិត្យ​ឱ្យ​បាន​ច្បាស់លាស់​ចៀសវាង​ប៉ះពាល់​ចំណី​ផ្លូវ​, ចំណី​ស្ទឹង​-​បឹងបួរ និង​ចំណី​ភ្នំ​»​។ លោក​អភិបាលរង​ខេត្តបន្ទាយមានជ័យ​បាន​លើក​ឡើង​បែប​នេះ​ក្នុង​កិច្ចប្រជុំ​រក​ដំណោះស្រាយ​ផល​ប៉ះពាល់​កសាង​ផ្លូវជាតិ​លេខ​៥ កាលពី​ថ្ងៃ​ទី​៩ ខែធ្នូ ឆ្នាំ​២០១៩ នៅ​សាល​ប្រជុំ​សាលា​ខេត្តបន្ទាយមានជ័យ​។

លោក លី សារី អភិបាលរង​ខេត្តបន្ទាយមានជ័យ​មាន​ប្រសាសន៍​ថា កិច្ចប្រជុំ​រក​ដំណោះស្រាយ​ផល​ប៉ះពាល់​ការ​កសាង​ផ្លូវជាតិ​លេខ​៥​ពី​ក្រុង​សិរី​សោភ័ណ​ទៅ​ព្រំប្រទល់​ស្រុក​មង្គល​បូ​រី ដើម្បី​អោយ​ក្រុមការងារ​គណៈកម្មការ​រដ្ឋបាល​ចូលរួម​ប្រជុំ​ពិនិត្យ​ដោះស្រាយ​ផល​ប៉ះពាល់​។

លោក​បាន​បញ្ជាក់​ថា មន្ត្រី​ជំនាញ​មុន​អនុញ្ញាត ឬ​ការ​ចុះបញ្ជី​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​ត្រូវ​ពិនិត្យ​អោយ​បាន​ច្បាស់លាស់​ធ្វើ​យ៉ាង​មិន​ត្រូវ​មានការ​រំលោភ​យក​ដី​រដ្ឋ​ធ្វើ​កម្មសិទ្ធិ​ឡើយ​ និង​ការ​កសាង​ ឬ​​សាងសង់​រំលោភ​ដូច​ជា​ពាក់ព័ន្ធ​នឹង​ដី​ចំណី​ផ្លូវជាតិ​លេខ​៥​ចាប់ពី​ព្រំប្រទល់​ក្រុង​សិរី​សោភ័ណ​ដល់​ស្រុក​មង្គល​បូ​រី និង​រំលោភ​ដី​ចំណី​ភ្នំ​ស្រះ ស្រុក​ព្រះនេត្រព្រះ​។

លោក លី សារី បាន​ដាស់តឿន​ដល់​មន្ត្រី​ជំនាញ​មុន និង​ចុះបញ្ជី​ដីធ្លី​ជូន​ប្រជាពលរដ្ឋ និង​អនុញ្ញាត​ឱ្យ​ប្រជាពលរដ្ឋ​កសាង​លំនៅ​ដ្ឋា​ន​ត្រូវ​ពិនិត្យ​មើល​អោយ​បាន​ច្បាស់លាស់​ធ្វើ​យ៉ាងណា​មិន​ត្រូវ​ប៉ះពាល់​ដី​កម្មសិទ្ធិ​រដ្ឋ ហើយ​ត្រូវ​ចូលរួម​ថែរក្សា​ទ្រព្យសម្បត្តិ​រដ្ឋ​៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ