ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជួប​គ្នា​កំពូល​នៅ​ប៉ា​រី​ស​ ពី​បញ្ហា​អ៊ុយ​ក្រែន

4 ឆ្នាំ មុន

ប្រទេស​អ៊ុយ​ក្រែ​ន ៖ ប្រធានាធិបតី​រុ​ស្ស៊ី​លោក​វ្ល៉ា​ឌី​មៀរ​ពូ​ទី​ន ​និង​សម​ភាគី​អ៊ុយ​ក្រែ​ន លោក​វ៉ូ​ឡូ​ឌី​មៀរ​ហ្សេ​ឡេ​ន​ស្គី ​បាន​ព្រមព្រៀង​គ្នា ពេល​ជួប​គ្នា​ដំ​បូង​កាលពី​ថ្ងៃ​ទី​៩​ធ្នូ​នាទី​ក្រុងប៉ារីស ពី​វិធាន​ការ​មួយ​ចំនួន​ ដើម្បី​ជម្រុញ​ដំណើរការ​សន្តិភាព​នៅ​អ៊ុយ​ក្រែ​ន តែ​នៅ​មានការ​ខ្វែង​ទំនាស់​គ្នា​នានា…

ប្រទេស​អ៊ុយ​ក្រែ​ន ៖ ប្រធានាធិបតី​រុ​ស្ស៊ី​លោក​វ្ល៉ា​ឌី​មៀរ​ពូ​ទី​ន ​និង​សម​ភាគី​អ៊ុយ​ក្រែ​ន លោក​វ៉ូ​ឡូ​ឌី​មៀរ​ហ្សេ​ឡេ​ន​ស្គី ​បាន​ព្រមព្រៀង​គ្នា ពេល​ជួប​គ្នា​ដំ​បូង​កាលពី​ថ្ងៃ​ទី​៩​ធ្នូ​នាទី​ក្រុងប៉ារីស ពី​វិធាន​ការ​មួយ​ចំនួន​ ដើម្បី​ជម្រុញ​ដំណើរការ​សន្តិភាព​នៅ​អ៊ុយ​ក្រែ​ន តែ​នៅ​មានការ​ខ្វែង​ទំនាស់​គ្នា​នានា ហើយ​គ្រោង​ជួប​គ្នា​ជា​ថ្មី​នា​៤​ខែ​ខាង​មុខ​នេះ​ទៀត ប៉ុនប៉ង​ជម្នះ​ការ​ខ្វែងគំនិត​គ្នា​ទាំងនេះ​។

ក្នុង​សន្និសីទ​សារព័ត៌មាន​រួម​មួយ ក្រោយ​ការ​ជួប​គ្នា​កំពូល​នេះ ក្រោម​ការ​ជួយ​ជ្រោមជ្រែង​របស់​ប្រធានាធិបតី​បារាំង លោក​អេ​ម​ម៉ា​នុយ​អែ​ល​ម៉ា​ក្រុ​ន​និង​អធិការបតី​អា​ល្លឺ​ម៉​ង់​លោកស្រី​អេ​ន​ហ្សឺ​ឡា​ម័​រ​កែ​ល លោក​វ៉ូ​ឡូ​ឌី​មៀរ​ហ្សេ​ឡេ​ន​ស្គី​អះអាង​ថា សម្រាប់​រូប​ខ្ញុំ​និយាយ​ដោយ​ស្មោះ លទ្ធផល​នៃ​ការ​ជួប​គ្នា​នេះ​មាន​តិចតួច​ណាស់​។ ខ្ញុំ​ចង់​ដោះស្រាយ​បញ្ហា​មួយ​ចំនួន​ធំ​។

ចំណែក​ប្រមុខ​វិមាន​ក្រឹម​ឡាំង​បាន​សម្ដែង​សុទិដ្ឋិនិយម​ដោយ​អបអរសាទរ​ថា នេះ​ជា​ជំហាន​សំខាន់​មួយ​ឆ្ពោះទៅ​កាត់​បន្ថយ​ភាព​តានតឹង ហើយ​រុ​ស្ស៊ី​នឹង​ធ្វើ​អ្វី​គ្រប់យ៉ាង​តាម​ដែល​ខ្លួន​អាច​ធ្វើ​ទៅ​បាន​ដើម្បី​បញ្ចប់​ជម្លោះ​។

ទោះបី​យ៉ាងណា​មេដឹកនាំ​ទាំង​៤​រូប បាន​ព្រមព្រៀង​គ្នា​លើ​ចំណុច​មួយ ក្រោយ​៣​ឆ្នាំ​នៃ​ការ​ជាប់​គាំង​ក្នុង​ដំណើរការ​សន្តិភាព​។ លោក​ម៉ា​ក្រុ​ន​អះអាង​ថា ប្រការ​ដែល​យើង​មក​អង្គុយ​និយាយ​គ្នា វា​ជា​លទ្ធផល​សំខាន់​មួយ​។ លោក​ចាត់​ទុក​សង្គ្រាម​រវាង​ក្រុង​កៀវ​និង​ពួក​បំបែក​ខ្លួន​និយម​ស្និទ្ធ​រុ​ស្សុ​ី​ថា ជា​ស្មា​មរ​បួស​ដែល​កើត​មាន​ចំ​កណ្ដាល​បេះដូង​នៃ​ទ្វីបអឺរ៉ុប​។

សង្គ្រាម​នេះ​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ជាង​១៣.០០០​នាក់ ក្នុង​តំបន់​ដុន​បាស់​ជា​តំបន់ឧស្សាហ​កម្ម​នា​ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន ហើយ​មនុស្ស​ប្រមាណ​ជា​១​លាន​នាក់​រត់​ភៀសខ្លួន​ចាប់តាំងពី​ឆ្នាំ​២០១៤​មក​។

រីឯ​អធិការបតី​អា​ល្លឺ​ម៉​ង់ លោកស្រី​ម័​រ​កែ​ល​វិញ​វាយតម្លៃ​ថា យើង​ត្រូវធ្វើ​ការងារ​ជា​ច្រើន​ទៀត តែ​ខ្ញុំ​មាន​អារម្មណ៍​ថា​ពេល​នេះ​មាន​សុ​ឆន្ទៈ​ហើយ ដើម្បី​ដោះស្រាយ​បណ្ដា​បញ្ហា​លំ​បាក​ៗ​។ ការ​ព្រម​ព្រៀង​ពង្រឹង​បទ​ឈប់​បាញ់​គ្នា ផ្លាស់​ប្ដូរ​ឈ្លើយសឹក​គ្នា​ថ្មី​ៗ​នា​ដំណាច់​ខែធ្នូ​នេះ ការ​ដកថយ​នៃ​ពួក​យុទ្ធ​ជន​ចេញពី​តំបន់​៣ រហូត​ដល់​ដំណាច់​ខែមីនា​ខាង​មុខ​នេះ ការ​ជួប​គ្នា​កំពូល​នោះ​បញ្ជូន​សញ្ញា​វិជ្ជមាន​នានា​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ