កងទ័ព​អា​មេ​រិ​ក​រៀបចំ​សមយុទ្ធ​ដ៏​ធំ​មួយ​


សហរដ្ឋអាមេរិក ៖ ឧត្ដមសេនីយ​CHRISTOPHER CAVOLI​គូសបញ្ជាក់​កាលពី​ថ្ងៃ​ទី​៩​ធ្នូ​ថា កង​ទ័ព​អា​មេ​រិ​កបាន​រៀបចំ​ការ​ដាក់​ពង្រាយ​ទាហាន​ដ៏​ច្រើន​បំផុត​នៅ​អឺរ៉ុប ពុំ​ធ្លាប់​មាន​ចាប់តាំងពី​២៥​ឆ្នាំ​មក​ហើយ ជាមួយ​ការ​បញ្ជូនទាហាន​២០.០០០​នាក់់​បន្ថែម​ទៀត ក្នុង​ក្រប​ខណ្ឌ នៃ​សមយុទ្ធ​យោធា​មួយ​នា​ឆ្នាំ​ខាង​មុខ​នេះ ដើម្បី​បង្ហាញ​ពី​កម្លាំងយោធា​របស់​ខ្លូ​ន ប្រឈម​មុខជា​មួយ​បណ្ដា​សត្រូវ​ដូច​ជា​រុ​ស្ស៊ី​ជាដើម​។

ឧត្ដមសេនីយ​រូប​នេះ​ដែល​ជា​មេបញ្ជាការ​កងទ័ពជើងគោក​អា​មេ​រិ​ក​នៅ​អឹ​រ៉ុ​ប បញ្ជាក់​ប្រាប់​អ្នក​កាសែត​មួយ​ក្រុម​នៅ​មន្ទីរ​ប៉ង់​តា​ហ្គោ​ន​ថា ទាហាន​អា​មេ​រិ​ក​ប្រមាណ​ជា​៩០០០​នាក់​មាន​មូលដ្ឋាន​រួច​ហើយ​នៅ​អឺរ៉ុប នឹង​ចូលរួម​ក្នុង​សមយុទ្ធ​យោធា​នេះ

ដែល​មានឈ្មោះ​ថា​DEFENDER-EUROPE 20 ដែល​នឹង​ប្រមូលផ្ដុំ​កង​ទាហាន​សម្ព័ន្ធមិត្ត​សរុប​៣៧.០០០​នាក់់​នា​ខែឧសភា​និង​ខែមិថុនា​ខាង​មុខ​នេះ ក្នុង​ប្រទេស​អឺរ៉ុប​១០៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ