ចង់​ដឹង​ទេ​! ប្រធានាធិបតី ពូ​ទី​ន មានទ្រព្យ​សម្បត្តិ​ប៉ុន្មាន ?


លោក​ប្រធានាធិបតី វ្លា​ឌី​មា ពូ​ទី​ន (Vladimir Putin) របស់​ប្រទេស​រុ​ស្ស៊ី​ល្បី​ថា​ជា​មនុស្ស​ដែល​មានរឿង​សម្ងាត់​ច្រើន​ជា​ពិសេស​រឿង​ទាក់ទិន​នឹង​លុយ​ដែល​មិន​ទាន់​មាន​នរណា​ដឹង​ច្បាស់​នៅឡើយ​ថា​លោក​មានទ្រព្យ​សម្បត្តិ​ប៉ុន្មាន​ទេ ។

បច្ចុប្បន្ន​នេះ លោក ជេ​ហ្វ បេ​សូ​ស (Jeff Bezos) ដែល​ជានា​យក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Amazon ជា​បុរស​ដែល​មានទ្រព្យ​សម្បត្តិ​ច្រើន​ជាងគេ​លើ​លោក ប៉ុន្តែ​យោង​ទៅ​តាម​លោក ប៊ី​ល ប្រោ​ឌើ (Bill Browder) ដែល​ជា​អតីត​នាយក​ប្រតិបត្តិ​របស់ Hermitage Capital Management និង​ជា​ដៃគូ​ប្រកួតប្រជែង​របស់​លោក ពូ​ទី​ន បាន​ឲ្យ​ដឹង​ថា លោក​ប្រធានាធិបតី​រុ​ស្ស៊ី​ខាងលើ​មានទ្រព្យ​សម្បត្តិ​សរុប​ដល់​ទៅ ២០០ ប៊ី​លាន​ដុល្លារ ។

យោង​ទៅ​តាម​ការ​ចោទប្រកាន់​ខាងលើ​បាន​ឲ្យ​ដឹង​ទៀត​ថា លោក ពូ​ទី​ន ទុក​លុយ​របស់​លោក​នៅ​ប្រទេស​លោក​ខាងលិច ហើយ​លុយ​ទាំងនោះ​កំពុង​តែ​ជាប់​គាំង​ព្រោះតែ​ច្បាប់ Magnitsky ដែល​សភា​អា​មេ​រិ​ក​សម្រេច​នៅ​ឆ្នាំ ២០១២ ក្នុង​ការ​ហាមឃាត់​មិន​ឲ្យ​អ្នកដឹកនាំ​ថ្នាក់ខ្ពស់​រុ​ស្ស៊ី​ធ្វើ​ដំណើរ​ទៅ​កាន់​សហរដ្ឋអាមេរិក និង​មានការ​ដាក់​ទណ្ឌកម្ម​ហិរញ្ញវត្ថុ​ទៀត​ផង ។ កាលពី​ឆ្នាំ ២០០៧ លោក ស្តា​ន​នី​ស្លា​វ បេ​ល​កូវ​ស្គឺ (Stanislav Belkovsky) ដែល​ជា​អតីត​ទីប្រឹក្សា​មួយ​រូប​បាន​អះអាង​ថា​លោក ពូ​ទី​ន មានទ្រព្យ​សម្បត្តិ​សរុប​យ៉ាងតិច​ណាស់​ក៏ ៤០ ប៊ី​លាន​ដុល្លារ​ដែរ ។

យោង​ទៅ​តាម​គណៈកម្មាធិការ​កណ្តាល​របស់​ប្រទេស​រុ​ស្ស៊ី លោក ពូ​ទី​ន រក​ចំណូល​បាន​ប្រមាណ ៦៧៣,០០០ ដុល្លារ​ក្នុង​កំឡុង​ឆ្នាំ ២០១១ ដល់ ២០១៦ ឬ​មាន​ប្រាក់បៀវត្ស​ន៍​ប្រចាំឆ្នាំ​ប្រមាណ​១១២,០០០​ដុល្លារ ។ ជាមួយ​គ្នា​នេះ​ដែរ លោក​ក៏​មាន​អា​ផាត​មិន​មួយ និង​រថយន្ត​ពី​គ្រឿង​ទៀត ។ លោក ពូ​ទី​ន បាន​អះអាង​ថា​ប្រាក់​ចំណូល​របស់​លោក​មាន​ប្រភព​មក​ពី​ប្រាក់បៀវត្ស​ន៍ និង​ប្រាក់​ចូល​និវត្តន៍​យោធា ព្រមទាំង​ប្រាក់​ចំណូល​ដែល​មក​ពី​គណនី​សន្សំ និង​ភាគហ៊ុន​ផ្សេង​ៗ​ជាដើម ។

ប្រសិនបើ​លោក ពូ​ទី​ន ពិតជា​មានទ្រព្យ​សម្បត្តិ​ច្រើន​ស្តុកស្តម្ភ​ដូច​អំណះអំណាង​ខាងលើ​ពិតមែន តើ​លោក​រក​លុយ​ទាំងនោះ​មកពីណា? អ្នក​រិះគន់​ដែល​រួម​មាន​ទាំង​លោក ប្រោ​ឌើ ផង​ដែរ​បាន​និយាយ​ថា លោក​ប្រើប្រាស់​ការ​ដឹកនាំ​របស់​ខ្លួន​ដើម្បី​កសាង​ទ្រព្យសម្បត្តិ ហើយ​មាន​ពាក្យ​ចចាមអារ៉ាម​ដទៃ​បាន​អះអាង​ថា​លោក​ក៏​មាន​ភាគហ៊ុន​ក្រុមហ៊ុន​ប្រេង​មួយ​ចំនួន​ដែរ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

Facebook Google Twitter Email

គួរ​យល់​ដឹង

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

០២:១០ | ក្នុងស្រុក

តើ​អ្នក​ត្រៀមខ្លួន​ហើយ​ឬ​នៅ​ដើម្បី​ស្តែង​ចេញ​​នូវ​ការ​តាំងចិត្ត​ដ៏​មោះមុត​របស់​អ្នក? ក្នុង​ព្រឹត្តិការណ៍​ប្រកួត​បាល់ទាត់​ដ៏​ធំ​បំផុត Tiger Street Football 2020 បាន​បើក​ឆាក​ប្រកួត​នៅ​ប្រទេស​កម្ពុជា​!

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ