ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផឹក​សន្សំ​ក្រវិល​កំប៉ុង​បាន​១​បាវ ​តែគ្មាន​សំណាងសោះ

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ គ្រួសារ​មួយ​បាន​បង្អួត​ក្រវិល​កំប៉ុង​ស្រា​បៀរ​មួយ​ថង់​ មាន​ទម្ងន់​ជិត​២០​គីឡូក្រាម ស្មើនឹង​រាប់​ម៉ឺន​ក្រវិល ក្រោយ​ពីផឹក​រយៈពេល​ជិត​១០​ឆ្នាំ ប៉ុន្តែ​សម្រាប់​រង្វាន់​ធំ​មិន​ដែល​បាន​សោះ​គិត​ត្រឹម​ឆ្នាំ​២០១៩ សង្ស័យ​មក​ពី​គ្មាន​សំណាង ​ឬ​យ៉ាងណា ?…

ខេត្តបន្ទាយមានជ័យ ៖ គ្រួសារ​មួយ​បាន​បង្អួត​ក្រវិល​កំប៉ុង​ស្រា​បៀរ​មួយ​ថង់​ មាន​ទម្ងន់​ជិត​២០​គីឡូក្រាម ស្មើនឹង​រាប់​ម៉ឺន​ក្រវិល ក្រោយ​ពីផឹក​រយៈពេល​ជិត​១០​ឆ្នាំ ប៉ុន្តែ​សម្រាប់​រង្វាន់​ធំ​មិន​ដែល​បាន​សោះ​គិត​ត្រឹម​ឆ្នាំ​២០១៩ សង្ស័យ​មក​ពី​គ្មាន​សំណាង ​ឬ​យ៉ាងណា ?

ជួប​សម្ភាសន៍​ផ្ទាល់​នា​រសៀល​ថ្ងៃ​ទី​៨ ខែធ្នូ គ្រួសារ​ខាងលើ​សុំ​មិន​ប្រាប់​អត្តសញ្ញាណ ប៉ុន្តែ​ប្រាប់​ថា រស់នៅ​ភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ។ គ្រួសារ​នេះ​និយាយ​ថា​កន្លង​មក ធ្លាប់​ទទួលទាន​ស្រា​បៀរ​ជា​ធម្មតា​ប៉ុន្តែ​មិន​ដែល​គិត​ថា ចង់​រក្សា​ទុក​ក្រវិល​កំប៉ុង​ដែល​ទទួលទាន​ឡើយ ។

ពួក​គាត់​បន្ត​ថា ដោយសារ​កន្លង​មក​តែងតែ​ឃើញ​គេ​ផ្សព្វផ្សាយ​ពី​អ្នក​ត្រូវ​រង្វាន់ ដែល​អ្នកខ្លះ​បាន​រថយន្ត ខ្លះ​បាន​ប្រាក់​លាន និង​ខ្លះ​ទទួលបាន​រង្វាន់​ម៉ូតូ ទើប​គ្រួសារ​ពួក​គាត់​តែង​ទទួលទាន​ស្រា​បៀរ​ជា​រឿយ​ៗ បើ​ទោះជា​ដឹង​ថា បើ​ផឹកច្រើន​នោះ​វា​ប៉ះពាល់​ដល់​សុខភាព​ក៏​ដោយ ក៏​នៅ​តែ​ទិញ​ផឹក​ដែរ ក្រែង​មានសំណាង​បាន​ទទួល​រង្វាន់​ធំ​ដូច​គេ ប៉ុណ្ណឹង​ហើយ​នៅ​តែ​មិន​បាន​ជួប ។

ម្យ៉ាង មិត្តភក្តិ​មក​លេង​មានកម្ម​វិធី​ផឹកស៊ី​ញឹកញាប់ និង​សំខាន់​ចង់​ដឹង​ថា តើ​ក្រុមហ៊ុនស្រា​បៀរទាំងនេះ​មាន​រង្វាន់​ធំ​ឬ​អត់ ក៏​ចេះ​តែ​តាមដាន​ក្រែង​មានសំណាង​និង​គេ ។ ប៉ុន្តែ​ទីបំផុត​នៅ​តែ​មិន​ដែល​បាន​រង្វាន់​ធំ​ដដែល ។ គាត់​គិត​ថា​សង្ស័យ​មក​ពី​មិន​មានសំណាង​ក៏​ថា​បាន ឬ​ក៏​សំណាង​ធំ​មិន​ទាន់​មក​ដល់ ។ គ្រួសារ​ខាងលើ​លើក​ឡើង​ថា គាត់​ព្រួយបារម្ភពី​សុខភាព​ដែរ​តែ​ព្រោះ​ចង់​ផ្សងសំណាង​ក៏​ទទួលទាន​បន្ត និង​រក្សា​ក្រវិល​កំប៉ុង​ចាប់តាំងពី​ពាក់កណ្តាល​ឆ្នាំ​២០០៩ រហូត​មក​ទល់​បច្ចុប្បន្ន​ជិតដាច់​ឆ្នាំ​២០១៩​ដែល​គិត​ទៅ​សន្សំ​ក្រវិល​ទុក​ជាង​១០​ឆ្នាំ​ហើយ ។

ពួក​គាត់​ប្រាប់​ថា ស្រា​បៀរដែល​ទទួលទាន​នេះ​មាន​២​មុខ តែ​សុំ​មិន​បញ្ចេញ​ឈ្មោះ ព្រោះ​ខ្លាច​ប៉ះពាល់​ដល់​ក្រុមហ៊ុន ព្រោះ​បាន​ទិញ​ផឹក​រាល់ថ្ងៃ​ហើយ​ថា​រយៈពេល​ជាង​១០​ឆ្នាំ​នេះ បាន​ទទួល​រង្វាន់​ភាគច្រើន​ត្រឹមតែ​១​កំប៉ុង​ឬ​៥​ម៉ឺន​រៀល តែ​មិន​ដែល​បាន​រង្វាន់​ធំ​ដូច​ជា​រថយន្ត ម៉ូតូ ឬ​ប្រាក់​លានឡើយ ។ គាត់​ថា​មនុស្ស​យើង​អាច​ប្រកួតប្រជែង​អ្វី​ក៏​បាន តែ​មិន​អាច​ប្រកួត​នឹង​ព្រេងវាសនា​បាន​ទេ ព្រោះ​ខ្លះ​ទិញ​ផឹក​តែ​២-៣​កំប៉ុង​ក៏​ជួប​ប្រាក់​លាន​ដែរ ឯ​គាត់​ផឹក​ជាង​១០​ឆ្នាំ​បាន​តែ​ប្រាក់​រាយ ៕

អត្ថបទសរសេរ ដោយ