តាមគេហទំព័រហោរាសាស្ត្រចិនសែដែលល្បីឆុតបំផុតបានទស្សន៍ទាយថា ចាប់ពីព្រលប់ថ្ងៃនេះ (ថ្ងៃអង្គារ ទី១០ ខែធ្នូ) រហូតដល់ព្រឹកស្អែកឆ្នាំទាំង៧ត្រូវផ្លាស់ប្ដូរខ្សែជីវិត ប្តូររាសីពីអាក្រក់ប្រែជាល្អជួបមហាសំណាងមានលាភមាសប្រាក់មហាសាលហូរចូលមក ជោកជាំដែលជាការកែប្រែជីវិតថ្មីដ៏អស្ចារ្យ ។ ដើម្បីលើករាសីកែប្រែខ្សែជីវិតឱ្យត្រចះត្រចង់ដូចការទស្សន៍ទាយសូមលោកអ្នកប្រញាប់ស៊ែរបួងសួងឥឡូវនេះអ្វីៗនឹងបានសម្រេចដូចបំណងប្រាថ្នា ។
ឆ្នាំកុរ លាភធំចាំងចូលក្នុងជីវិតមានហុងស៊ុយល្អង៉ូវហេងឡើងខ្ពស់សម្បូរលុយចាយនិងមានលាភធំដទៃទៀតចូលមកក្នុងពេលដំណាលគ្នានេះ។តាមជើងលេខបានកំណត់ថាអ្នកកើតឆ្នាំនេះមានលាភមានជ័យលុយធំចូលមកហៀរដៃនៅក្នុងអំឡុងពេលនេះនិងជាអ្នកមានបញ្ញាវាងវៃអាចសម្រេចរាល់ការងារល្អប្រសើរ។ លេខនាំសំណាង៩៩ មានលាភមានជ័យហូរចូលមិនដាច់ ។
ឆ្នាំមមី ចាប់ពីព្រលប់ថ្ងៃនេះរហូតដល់ព្រឹកស្អែកលោកអ្នកមានលាភមានលុយហូរចូលដូចភ្លៀងធ្លាក់ពីលើមេឃ ។ តាមទំនាយកំពូលហោរាចិនសែបានអះអាងថា លោកអ្នកមានលាភធំលុយធំហូរចូលកាន់តែខ្លាំងរាសីឡើងខ្ពស់ត្រដែតបើចង់ធ្វើការផ្លាស់ប្តូរមុខរបរអ្វីមួយតែងផ្តល់ផលល្អនិងទទួលបានផ្លែផ្កាតបមកវិញយ៉ាងគាប់ប្រសើរ ។ លេខនាំលាភសំណាង135 រាល់ការងាររកទទួលទានមានលាភមានលុយចូលច្រើននិងមានអ្នកនាំប្រាក់មកឱ្យដល់ផ្ទះ។ពណ៌នៃលាភសំណាងពណ៌ក្រហម ។
ឆ្នាំខាល លាភធំចាំងចូលក្នុងជីវិតមានហុងស៊ុយល្អង៉ូវហេងឡើងខ្ពស់សម្បូរលុយចាយនិងមានលាភធំដទៃទៀតចូលមកក្នុងពេលដំណាលគ្នានេះ ។ លេខនាំមហាសំណាង 18 តាមជើងលេខបានកំណត់ថាអ្នកកើតឆ្នាំនេះមានលាភមានជ័យលុយធំចូលមកហៀរដៃនៅរង្វង់ពេលនេះ និងជាអ្នកមានបញ្ញាវាងវៃអាចសម្រេចរាល់ការងារល្អប្រសើរ ខ្សែជីវិតមានសុភមង្គល ។
ឆ្នាំរោង ពណ៌នៃលាភសំណាងពណ៌ខៀវ, លេខនៃលាភសំណាងលេខ១៨៩ តាំងពីព្រលប់ថ្ងៃនេះរហូតដល់ព្រឹកស្អែកលោកអ្នកមានលាភមានជ័យមានលុយចូលហូរហៀរការរកទទួលទានគ្រប់ច្រកល្ហកបានទទួលផ លហួសពីការស្មានប្រាក់ចូលមកគ្រប់ទិសទី ។ អ្នកប្រកបការងាររកស៊ីជួញដូរបានផលចំណេញកប់ក្តោង ។
ឆ្នាំឆ្លូវ ចាប់ពីថ្ងៃនេះទៅរាសីឡើងខ្ពស់ត្រដែតប្រកបកិច្ចការអ្វីតែងហុចផលមកវិញយ៉ាងគាប់ប្រសើរ ។ នៅរង្វង់ពេលនេះជាវេលាល្អបំផុតក្នុងការធ្វើអ្វីមួយទោះជាការងារឯកជនឬការងារក្រុមហ៊ុនតែងហុចផលមកវិញជាទីកក់ក្តៅ ។ ចំពោះអ្នកប្រកបរបររកស៊ីជួញដូរវិញបើលោកអ្នកចង់បើកហាងថ្មីឬផ្លាស់ទីកន្លែងលក់ដូរក៏ជាឱកាសល្អប្រពៃណាស់លាភប្រាក់ ហូរចូលដូចចាក់ទឹក ។ លេខនាំហេង 459 ពណ៌នាំសំណាង ក្រហម ការធ្វើដំណើរទៅទីឆ្ងាយជិតជួបតែសេចក្តីសុខក្សេមក្សាន្តទាំងពេលទៅនិងត្រឡប់មកវិញ ។ រីឯសម្ព័ន្ធភាពស្នេហាគូស្វាមីភរិយាកំលោះក្រមុំមានតែភាពស្រស់ស្រាយនិងយល់ចិត្តគ្នាប្រពៃណាស់ ។
ឆ្នាំច នាំមង្គលលើករាសីឡើងខ្ពស់ត្រដែតលេខនាំសំណាង234, ពណ៌នាំសំណាងខៀវ ចាប់ពី ព្រលប់នេះរហូតដល់ថ្ងៃស្អែកលោកអ្នកមានលាភមានជ័យមានលុយចូលហូរហៀរ បើចង់ធ្វើការដាក់ទុនរកស៊ីឬចរចារឿងសំខាន់អ្វីមួយគឺជាឱកាសល្អបំផុតទទួល បានផ្លែផ្កាតបមកវិញឥតគណនា ។ រីឯសម្ព័ន្ធភាពស្នេហាគូស្វាមីភរិយាមានតែភាពស្រស់ស្រាយ និងផ្អែមល្ហែមរកគ្នាប្រពៃណាស់ ។
ឆ្នាំរកា រាសីឡើងខ្ពស់ត្រដែតមានតែភាពស្រស់ស្រាយនិងស្នាមញញឹមជានិច្ច។នៅអំឡុងពេលនេះបើលោកអ្នកចង់ពឹងពាក់ឬខ្ចីបុលប្រាក់ពីអ្នណា រមែងហុចផ្លែផ្កាតបមកវិញយ៉ាងគាប់ប្រសើរ ។ បើជាអ្នកប្រកបរបររកស៊ីជួញដូរវិញទោះចេញធ្វើជំនួញទីជិតទីឆ្ងាយមានការលូតលាស់ទៅមុខជានិច្ចឯផលកម្រៃទៀតសោតក៏ចូលមកយ៉ាងក្រាស់ក្រៃគួរជាទីកក់ក្តៅ ។ ការធ្វើដំណើរទៅទីជិតឆ្ងាយជួបតែសុខក្សេមក្សាន្តទាំងពេលទៅនិងត្រឡប់មកវិញ ។ ឯសម្ព័ន្ធភាពស្នេហាប្រុសស្រីមានតែការយល់ចិត្តគ្នាល្អណាស់ ។ ដោយសាន សារិន
ចែករំលែកព័តមាននេះ