ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អង្គការ​សង្គម​ស៊ី​វី​លអបអរសាទរ​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ​លើក​ទី​៧១​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អង្គការ​សង្គម​ស៊ី​វិល​ចំនួន​២១ បាន​រៀបចំ​ពិធី អបអរសាទរ​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ​លើក​ទី​៧១ (១០​ធ្នូ​១៩៤៨-១០​ធ្នូ​២០១៩) ក្រោម​ប្រធានបទ​«​លើកកម្ពស់​សិទ្ធិ​មនុស្ស​ក្នុង​ការ​អភិវឌ្ឍ​» គោលបំណង​ដើម្បី​លើកកម្ពស់​សិទ្ធិ​សរី​ភាព​និង​ប្រជាធិបតេយ្យ នៅ​កម្ពុជា​អោយ​កាន់តែ​ប្រសើរ​ឡើង​។ ការ​ប្រារ​ព្វ​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ​នេះ​បាន​រៀបចំ​ឡើង​នៅ​ម៉ោង​ប្រមាណ​៨​ព្រឹក​ថ្ងៃ​ទី​១០​ខែធ្នូ​ឆ្នាំ​២០១៩​នេះ…

រាជធានី​ភ្នំពេញ ៖ អង្គការ​សង្គម​ស៊ី​វិល​ចំនួន​២១ បាន​រៀបចំ​ពិធី អបអរសាទរ​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ​លើក​ទី​៧១ (១០​ធ្នូ​១៩៤៨-១០​ធ្នូ​២០១៩) ក្រោម​ប្រធានបទ​«​លើកកម្ពស់​សិទ្ធិ​មនុស្ស​ក្នុង​ការ​អភិវឌ្ឍ​» គោលបំណង​ដើម្បី​លើកកម្ពស់​សិទ្ធិ​សរី​ភាព​និង​ប្រជាធិបតេយ្យ នៅ​កម្ពុជា​អោយ​កាន់តែ​ប្រសើរ​ឡើង​។
ការ​ប្រារ​ព្វ​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ​នេះ​បាន​រៀបចំ​ឡើង​នៅ​ម៉ោង​ប្រមាណ​៨​ព្រឹក​ថ្ងៃ​ទី​១០​ខែធ្នូ​ឆ្នាំ​២០១៩​នេះ នៅ​ទីលាន​ប្រជាធិបតេយ្យ ដែល​ស្ថិត​នៅ​សួនច្បារ​សូ​គី​ម៉ិច ក្នុង​សង្កាត់​ឫស្សី​កែវ ខណ្ឌឫស្សីកែវ ដោយ​មានការ​រួម​ពី​តំណាង​សហព័ន្ធ​សជីព សម្ព័ន្ធ​សហជីព អង្គការ សមាគម​សង្គម​ស៊ី​វិល​និង​សកម្មជន​ដីធ្លី​មួយ​ចំនួន ប្រមាណ​ជាង​១​ពាន់​នាក់​ក្រោម​ការ​រៀបចំ​ពី​ក្រុម​សម្ព័ន្ធ​អង្គការ​សង្គម​ស៊ី​វិល ចំនួន​២១​ព្រមទាំង​មានការ​ចូលរួម​ពី​តំណាង​អគ្គរាជទូត​-​រដ្ឋ​ទូត និង​អ្នក​ស​ង្គេ​ត​ការ​ផង​ដែរ​។

លោក​មាស សាវ៉ា​ត តំណាង​អង្គការ​សង្គម​ស៊ី​វិល និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​អង្គការ​សម្ព័ន្ធ​ការពារ​សិទ្ធិ​មនុស្ស​កម្ពុជា​(CHRAC) និង​ជា​អគ្គលេខាធិការ​នៃ​សមាគម​អា​ដ​ហុ​ក​(ADHOC) បានអោយ​អាន​របាយការណ៍​ស្វាគមន៍ អោយ​ដឹង​ថា ថ្ងៃនេះ​អង្គការ​សម្ព័ន្ធភាព​ការងារ​សិទ្ធិ​មនុស្ស​កម្ពុជា សហព័ន្ធ​សហភាព​ការងារ​កម្ពុជា សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ជាតិ និង​អន្តរជាតិ​ចំនួន​២១​អង្គការ ដែល​បាន​កំពុង​ចូលរួម​នៅ​ទី​នេះ​មាន​កិត្តិយស និង​មាន​សេចក្តី​សោមនស្ស​រីករាយ​យ៉ាង​ក្រៃ​លែង​បាន​ផ្តួចផ្តើម​គំនិត​ជាមួយ​គ្នា​ធ្វើការ​ប្រារព្ធ និង​អបអរសាទរ​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ ខួប​លើក​ទី​៧១​នៅ​ថ្ងៃនេះ​។

លោក​មាស សាវ៉ា​ត បាន​បន្ត​ថា ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ​ខួប​លើក​ទី​៧១ គឺជា​ទិវា​រំលឹក​នូវ​ការ​អនុម័ត​សេចក្តី​ប្រកាស​ជា​សាកល​ស្តី​ពី​សិទ្ធិ​មនុស្ស​ថ្ងៃ​ទី​១០ ធ្នូ​១៩៤៨-១០ ធ្នូ ២០១៩)​ដោយ​មហាសន្និបាត​អង្គការសហប្រជាជាតិ​។ ការ​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ​ជា​រៀង​រាល់​ឆ្នាំ​មាន​អត្ថ​​ន័យ​ជា​ប្រវត្តិសាស្ត្រ​និង​ដើម្បី​ឧទ្ទិស​ដល់​វីរភាព និង​ការ​តស៊ូ​របស់​បុព្វបុរស បុព្វ​នារី និង​សកម្មជន​សិទ្ធិ​មនុស្ស​ជា​ច្រើន​ទៀត​នៅ​ទូ​ទាំង​សកលលោក រហូត​ដល់​សម្រេច​បាន​នូវ​សេចក្តី​ប្រកាស​ជា​សាកល​ស្តី​ពី​សិទ្ធិ​មនុស្ស នៅ​ថ្ងៃ​ទី​១០​ ខែធ្នូ​ឆ្នាំ​១៩៤៨​។

លោក​មាស សាវ៉ា​ត បាន​បន្ត​ទៀត​ថា ដោយឡែក​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​យើង​ក៏​បាន​រួម​គ្នា​ប្រារព្ធ​ទិវា​នេះ ក្នុង​គោលបំណង​រំលឹក​នូវ​ការ​តស៊ូ និង​ការ​ខិតខំ​ប្រឹងប្រែង​របស់​សកម្មជន​/​សកម្ម​នារី​ការពារ​សិទ្ធិ​មនុស្ស​(W/HRDs) ទាំងអស់ ដែល​បាន​ចូលរួម​ការពារ​គោរព និង​លើក​ស្ទួយ​សិទ្ធិ​មនុស្ស​និង​សេរីភាព​មូលដ្ឋាន​នានា នា​ពេល​កន្លង​មកនេះ​ផង​ដែរ​។ សេចក្តី​ប្រកាស​ជាស​កល ស្តី​ពី​សិទ្ធិ​មនុស្ស គឺជា​កម្រង​អត្ថបទ​សិទ្ធិ​មនុស្ស ដ៏​សំខាន់​សម្រាប់​ប្រជា ជាតិ​នៅ​ទូ​ទាំង​ពិភពលោក ដោយ​ទទួលស្គាល់​នូវ​តម្លៃ​នៃ​សិទ្ធិ​មនុស្ស និង​សេរីភាព​ជា​មូលដ្ឋាន​របស់​មនុស្ស ។ ព័ត៌មាន​លម្អិត​នឹង​មាន​ផ្សាយ​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព​៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ