ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រាន់តែ​ញ៉ាំ​អាហារ​៣​នេះ នឹង​ជួយ​ឲ្យ​ក្បាលពោះ​រាបស្មើ​នារដូវ​​ធ្លាក់​ខ្យល់​

4 ឆ្នាំ មុន

រឿង​ដ៏​ល្អ​បំផុត​ដែល​អ្នក​អាច​ធ្វើ​បាន​ដើម្បី​បង្ការ និង​គ្រប់គ្រង​បញ្ហា​សុខភាព​ដូច​ជា ជំងឺ​បេះដូង ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​២ និង​មហារីក​គឺ​សម្រប​ខ្លួន​ទៅ​នឹង​ទម្លាប់​ញ៉ាំ​អាហារ​ផ្តល់​សុខភាព​ល្អ។ ​ដូច​គ្នា​នេះ​ដែរ របប​អាហារ​ដើរតួ​នាទី​កាន់តែ​សំខាន់​ទៀត​នៅ​ពេល​និយាយ​ដល់​ការ​សម្រក​ទម្ងន់​នេះ​។ របប​អាហារ​ផ្តល់​សុខភាព​ផ្សំគ្នា​នឹង​ការ​ហាត់ប្រាណ​ទៀងទាត់​អាច​បង្កើន​លទ្ធ​ភា​ប​សម្រក​ទម្ងន់ និង​ផ្តល់​ជា​ប្រយោជន៍​ច្រើន​ដល់​សុខភាព​។ ក្រៅ​នេះ…

រឿង​ដ៏​ល្អ​បំផុត​ដែល​អ្នក​អាច​ធ្វើ​បាន​ដើម្បី​បង្ការ និង​គ្រប់គ្រង​បញ្ហា​សុខភាព​ដូច​ជា ជំងឺ​បេះដូង ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​២ និង​មហារីក​គឺ​សម្រប​ខ្លួន​ទៅ​នឹង​ទម្លាប់​ញ៉ាំ​អាហារ​ផ្តល់​សុខភាព​ល្អ។ ​ដូច​គ្នា​នេះ​ដែរ របប​អាហារ​ដើរតួ​នាទី​កាន់តែ​សំខាន់​ទៀត​នៅ​ពេល​និយាយ​ដល់​ការ​សម្រក​ទម្ងន់​នេះ​។

របប​អាហារ​ផ្តល់​សុខភាព​ផ្សំគ្នា​នឹង​ការ​ហាត់ប្រាណ​ទៀងទាត់​អាច​បង្កើន​លទ្ធ​ភា​ប​សម្រក​ទម្ងន់ និង​ផ្តល់​ជា​ប្រយោជន៍​ច្រើន​ដល់​សុខភាព​។ ក្រៅ​នេះ មាន​បន្លែ និង​ផ្លែ​ឈើ​ច្រើន​ណាស់​លូត​លាស់​ក្នុង​រដូវរងារ​នេះ ហើយ​ក៏​អាច​ជួយ​សម្រក​ទម្ងន់ ឬ​ថែរក្សា​ទម្ងន់​ឲ្យ​កាន់តែ​ផ្តល់​សុខភាព​។ ខាងក្រោម​នេះ ខ្ញុំ​សូម​ណែនាំ​បន្លែ ៣​ប្រភេទ​ដែល​ត្រូវ​បាន​គេ​រក​ឃើញ​ថា អាច​ជួយ​រក្សា​ភាព​រាបស្មើ​របស់​ក្បាលពោះ​ក្នុង​រដូវរងារ​នេះ​៖

១-ផ្កា​ខាត់ណា ៖ បន្លែ​ប្រភេទ​ក្តោប​ៗ​ដូច​ជា ផ្កា​ខាត់ណា ឬ​ប្រូ​ខូ​លី​មាន​កាឡូរី​ទាប តែ​មាន​ជីវជាតិ និង​អង់​ទី​អុក​ស៊ី​ដង់​ខ្ពស់​សម្រាប់​ជា​ប្រយោជន៍​ដល់​សុខភាព​អ្នក​បាន​។ ឧទាហរណ៍ ផ្កា​ខាត់ណា​ផ្ទុក​ទៅ​ដោយសារ​ធាតុ Phytonutrient Sulforaphane ដែល​ត្រូវ​បាន​គេ​បង្ហាញ​ថា អាច​បន្ថយ​ការ​ប្រឈម​នឹង​ជំងឺមហារីក ព្រមទាំង​មាន​វីតាមីន Folate និង C យ៉ាង​គួរ​ឲ្យ​កត់សម្គាល់ ដែល​អាច​ជំនួយ​ដល់​ការ​សម្រក​ទម្ងន់​ទៀត​។

២-ការ៉ុត ៖ មឺ​ម​ការ៉ុត និង​បន្លែ​ប្រភេទ​មឺ​ម​ផ្សេង​ៗ​ទៀត​ដូច​ជា​ដំឡូងជ្វា គឺ​មាន​កាឡូរី​ទាប តែ​ជាតិ​សរសៃ​ខ្ពស់ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​វា​ក្លាយទៅជា​អាហារ​ដ៏​ឆ្លាត​វៃ​ក្នុង​ការ​សម្រក​ទម្ងន់​។ ការ​បន្ថែម​អាហារ​ទាំងនេះ​ទៅ​ក្នុង​របប​អាហារ មិន​គ្រាន់តែ​ជួយ​បង្កើន​ការ​រំលាយ​អាហារ​ទេ តែ​ក៏​ជួយ​រក្សា​ភាពរឹងមាំ​របស់​រាង​កាយ​ក្នុង​រដូវរងា​រដែរ​។ តាម​រយៈ​ការ​ញ៉ាំ​បន្លែ​មួយ​នេះ​ជា​ទៀងទាត់ ប្រព័ន្ធ​ភាពស៊ាំ​នឹង​រឹង​មាំ ទប់ស្កាត់​ការ​ទល់លាមក និង​បញ្ហា​រំលាយ​អាហារ​ផ្សេង​ៗ​ទៀត​បាន​។

៣-ខ្ញី ៖ តើ​មាន​នរណា​ខ្លះ​ដែល​មិនដឹង​អំពី​អត្ថប្រយោជន៍​យ៉ាង​ខ្លាំង​របស់​ខ្ញី​នោះ? ចាប់តាំងពី​ការ​បង្កើន​សង្វា​ក់​នៃ​ការ​រំលាយ​អាហារ រហូត​ដល់​គ្រប់គ្រង​ចំណង់​អាហារ​បាន គ្រឿងផ្សំ​ធ្វើ​ម្ហូប​មួយ​នេះ​គឺ​មាន​ប្រយោជន៍​ចំពោះ​សុខភាព​យ៉ាង​ខ្លាំង ព្រមទាំង​ត្រូវ​បាន​គេ​ប្រើប្រាស់​សម្រាប់​ព្យាបាល​ជំងឺ​មួយ​ចំនួន​ថែម​ទៀត​ផង​។

ជាមួយ​គ្នា​នេះ​ដែរ តាម​ការ​សិក្សា​ក្នុង​ឆ្នាំ ២០១៨ ដែល​មានការ​ចូលរួម​ដោយ​អ្នក​ធាត់​ៗ​ជា​ច្រើន​បាន​ឲ្យ​ដឹង​ថា ខ្ញី​ប្រហែលជា​អាច​ជួយ​បន្ថយ​ទម្ងន់​របស់​រាង​កាយ និង​ការ​លើស​ជាតិ​ស្ករ​ក្នុង​ឈាម ព្រមទាំង​បង្កើន​កូ​ឡេ​ស្តេ​រ៉ុល​ល្អ​ក្នុង​ឈាម​ថែម​ទៀត (​ប្រភព​ពី​៖ Health.com.kh)៕ (​កែ​សម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ