ស្គាល់គ្នា​តាម​ហ្វេ​ស​ប៊ុ​ក​ណាត់​អី​ៗ​បាន​៣​ដង​ប្រុស​ពៅ​នួនល្អង​ចូល​គុក​បាន​សម្រេច


ខេត្តសៀមរាប ៖ យុវជន​ម្នាក់​ត្រូវ​បាន​ក្រុម​គ្រួសារ​ប្តឹង​ឱ្យ​សមត្ថកិច្ច​ចាប់​ដាក់គុក ខណៈ​បាន​រួម​រ័ក្ស​ជាមួយ​កូន​ខ្លួន​បាន​សម្រេច​បង្ក​ឱ្យ​មានការ​ងើយ​ឆ្ងល់​ថា គូរ​ស្នេហ៍​១​គូ​ស្ម័គ្រ​រួម​ភេទ​ជា​គ្នា នេះ​បាន​យល់ព្រម​គ្នា​សោះតែ​បែរជា​ខុស​ខាង​ប្រុស​ទៅ​វិញ ។ ហេតុ​ការ​ឃាត់ខ្លួន​យុវជន​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​០៤​និង​០០​នាទី​រសៀល ថ្ងៃ​ទី​៨ ខែធ្នូ ឆ្នាំ​២០១៩ ស្ថិត​នៅ​អធិការ​នគរបាល​ស្រុក​ពួក ខណៈ​កម្លាំង​ជំនាញ​បាន​ហៅ​មក​សួរ​ហើយ​សុំ​គោលការណ៍​ព្រះរាជអាជ្ញា​ទើប​សម្រេច​ឱ្យ​ឃាត់ខ្លួន ។

លោក​វរសេនីយ៍ឯក ទេព ពុំសែន អធិការ​នគរបាល​ស្រុក​ពួក​បាន​ប្រាប់​ថា ក្មេង​ស្រី​ជន​រង​គ្រោះ​ឈ្មោះ អ​.​ន​ស​.​វ អាយុ​១៥​ឆ្នាំ សព្វថ្ងៃ​ស្នាក់​នៅ​ភូមិ​គំរូ ឃុំ​ល្វា ស្រុក​ពួក មុខរបរ​រៀប​បន្ទប់​សណ្ឋាគារ នៅ​ក្រុង​សៀមរាប ប្រើ​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ សា​វឿ​ន សៀមរាប បាន​ទាក់ទង​ស្រលាញ់​គ្នា​រយៈពេល​១​ខែ​តាម​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​(​ឆាត​)​ទៅ​មក​ជាមួយ​បុរស​ឈ្មោះ ពឿ​យ ពៅ ហៅ​ក្រៅ ញាស់ អាយុ​១៩​ឆ្នាំ រស់នៅ​ភូមិ​គោក​ថ្មី ឃុំ​ដូន​កែវ ស្រុក​ពួក សព្វថ្ងៃ​ស្នាក់​នៅ​ភូមិ​ផ្ទះ​ឈ្មោះ ចម ភេទ​ស្រី អាយុ​៣០​ឆ្នាំ នៅ​ភូមិ​បឹង​ខ្នារ ឃុំ​ខ្នាត ស្រុក​ពួក មុខរបរ​ជា​សន្តិសុខ ប្រើ​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Kon Pov ។

លោក​បាន​បញ្ជាក់​ថា ពួក​គេ​ស្រលាញ់​គ្នា​ហើយ​ណាត់ជួប​គ្នា​លើក​ដំបូង​នៅ​ថ្ងៃ​ទី​៥ ខែធ្នូ ឆ្នាំ​២០១៩ នៅ​បារាយណ៍​ខាងលិច និង​បាន​ស្ម័គ្រចិត្ត​រួម​ភេទ លើក​ទី​១​នៅ​ទីនោះ​តែ​ម្តង​(​ក្នុង​ព្រៃ​ផ្លូវ​ឡើង​ខាងត្បូង​)​បារាយណ៍ ។ លុះដល់​ថ្ងៃ​ទី​៦ ខែធ្នូ ឆ្នាំ​២០១៩ ពួក​គេ​បាន​ណាត់គ្នា​ម្តងទៀត​តាម​ឆាត​ហ្វេ​ស​ប៊ុ​កដដែលដោយ​ជួប​គ្នា​ពេល​ល្ងាច​ដល់​យប់​បាន​ដេក​រួម​ភេទ​ជាមួយ​គ្នា​ម្តងទៀត​នៅផ្ទះ​ឈ្មោះ ចម ក្នុងភូមិ​បឹង​ខ្នារ ឃុំ​ខ្នាត ស្រុក​ពួក ។

លុះ​ព្រឹក​ថ្ងៃ​ទី​០៧ ខែធ្នូ ឆ្នាំ​២០១៩ ពួក​គេ​ដេក​រួម​ភេទ​នៅ​លើ​ផ្ទះ​ឈ្មោះ ចម ភូមិ​បឹង​ខ្នារ ដដែល ទើប​នៅ​ល្ងាច​ថ្ងៃ​ទី​៨ ខែធ្នូ ឆ្នាំ​២០១៩ គ្រួសារ​ខាង​ស្រី​បានរ​កកូន​ឃើញ​នាំ​ខ្លួន​ទាំង​ពីរ​ទៅ​ដាក់​បណ្ដឹង​នៅ​កន្លែង​អធិការដ្ឋាន​នគរបាល​ស្រុក​ពួក​តែ​ម្តង ។

លោក​អធិការ​បាន​បញ្ជាក់​ទៀត​ថា ចំពោះ​សំណូមពរ​ម្ដាយ​ខាង​ស្រី​បាន​សុំ​ទាមទារ​សំណង​ជំងឺ​ចិត្ត​ចំនួន​៥០០០​ដុល្លារ និង​អនុវត្ត​តាម​ផ្លូវច្បាប់ ។ បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវ​បាន​កម្លាំង​ជំនាញ​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​តុលាការខេត្ត​ដើម្បី​ចាត់ការ​បន្ត​ទៅ​តាម​នីតិវិធី ៕

កែសម្រួល​ដោយ ៖ សំណាង

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

០៩:៤៥ | ក្នុងស្រុក

Metfone គាំទ្រ​ការ​សិក្សា​តាម​បណ្តាញ​​អន​ឡាញ​ដោយ​ផ្តល់​សេវា​អ៊ី​ន​ធើ​រ​​ណេ​ត​ដោយ​ឥត​គិតថ្លៃ និង​ការ​សិក្សា​​តាម​អ៊ី​ន​ធើ​រ​ណេ​ត​ផត​ថ​ល​ក្នុង​កំឡុង​​វីរុស Covid-19 កំពុង​រាតត្បាត​ខ្លាំង

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ