​​សាលាដំបូង​ប្រកាស​បើក​សវ​នា​ជំនុំជម្រះ​ថ្ងៃ​15 មក​រា 2020


រាជធានី​ភ្នំពេញ ​៖ សាលាឧទ្ធរណ៍ កាលពី​រសៀល​ថ្ងៃ​ទី​៩ ខែធ្នូ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មានបដិសេធ​បណ្តឹង​ប្រឆាំង​នឹង​សេចក្តីសម្រេច​របស់​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ ​ដែលបញ្ជូន​សំណុំ រឿង​លោក កឹ​ម សុខា ទៅ​ជំនុំជម្រះ ។

​កាលពី​ថ្ងៃ​ទី​២ ខែធ្នូ​កន្លង​មកនេះ ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក គី ឫ​ទ្ធី បាន​សម្រេច​​បញ្ជូន​សំណុំរឿង «​ស​ន្ទិ​ដ្ឋិ​ភាពជាមួយ​បរទេស​» របស់​លោក កឹ​ម សុខា អតីតប្រធាន​អតីត​គណ​បក្ស​សង្គ្រោះ​ជាតិ ទៅ​ជំនុំជម្រះ បន្ទាប់​ពី​បាន​បិទ​ការ​ស៊ើបសួរ​កាលពី​ពាក់កណ្តាល​​ខែ​វិច្ឆិកា​កន្លង​ទៅ ។

លោក កឹ​ម សុខា បាន​ត្រូវ​សមត្ថកិច្ច​ចាប់ ខ្លួន​នា​វេលា​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៣ ខែកញ្ញា ឆ្នាំ​២០១៧ ពាក់ព័ន្ធ​នឹង​ការ​ប្រព្រឹត្ត​អំពើ«​ក្បត់ជាតិ​» គឺ​ឃុបឃិត​ជាមួយ​បរទេស​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់ ហើយ​ត្រូវ​បានឃុំខ្លួន​នៅ​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង ខេត្ត​ត្បូងឃ្មុំ រយៈពេល​ជាង​១​ឆ្នាំ ទើប​ដាក់​ឱ្យ​ស្ថិត​នៅ​ក្រោម​ការត្រួតពិនិត្យ​តាម​ផ្លូវ​តុលាការ ។

ការ​ចាប់ខ្លួន​លោក កឹ​ម សុខា នេះ​គឺ​បន្ទាប់​ពី​បែកធ្លាយ​វី​ដេ​អូ​មួយ​កាលពី​ឆ្នាំ​២០១៣ ដែល​លោក​និយាយ​នៅ​ប្រទេស​អូស្ត្រាលី​ថា លោក​អនុវត្ត​តាម​ការ​ណែនាំ​ពី​បរទេស ដើម្បី​ធ្វើការ​ផ្លាស់​ប្តូរ​ប្រទេស​កម្ពុជា ដោយ​យក​​លំនាំ​តាម​ប្រទេស​យូ​ហ្គោ​ស្លា​វី និង​ប្រទេស​ស៊ែ​ប៊ី ។

កាលពី​ថ្ងៃ​ទី​១០ ខែវិច្ឆិកា ឆ្នាំ​២០១៩ សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ដោយ​សម្រេច​ដាក់​លោក កឹ​ម សុខា ឲ្យ​ស្ថិត​ក្រោម​ការ​ត្រួតពិនិត្យ​តាម​ផ្លូវ​តុលាការ​ដដែល ប៉ុន្តែ​ទទួល​បានការ​បន្ធូរបន្ថយ​លក្ខខណ្ឌត្រួតពិនិត្យ ដោយ​ត្រូវ​ជាប់​កាតព្វកិច្ច​ដូច​ខាង
ក្រោម ៖

១-​មិន​ត្រូវ​ចេញ​ក្រៅ​ព្រំប្រទល់​ដែនដី​នៃ​ព្រះ រាជាណាចក្រ​កម្ពុជា
២-​មិន​ត្រូវធ្វើ​សកម្មភាព​នយោបាយ និង៣-​ត្រូវ​ឆ្លើយ​តប​នឹង​ការ​កោះហៅ​ពី​គ្រប់​សមត្ថកិច្ច ។ នៅ​វេលា​ល្ងាច បន្ទាប់​ពី​សាលាឧទ្ធរណ៍​ប​ដិសេ​ធ​បណ្តឹង​របស់​ក្រុម​មេធាវី​លោក កឹ​ម សុខា សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ប្រកាស​បើក​សវនាការ​ជំនុំជម្រះ​លើ​សំណុំរឿង «​ស​ន្ទិ​ដ្ឋិ​ភាព​ជាមួយ​បរទេស​» របស់​លោកកឹ​ម សុខា នៅ​ថ្ងៃ​ទី​១៥ ខែមករា ឆ្នាំ​២០២០ ខាង​មុខ​នេះ ។ខាងក្រោម​នេះ ជា​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អ្នក​នាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ ស្តីពី​ការ​បើក​សវនាការ​លើ​សំណុំរឿង​លោក កឹ​ម សុខា ៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ