ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក កឹ​ម សុខា ចាត់​ទុក​ការពារ​សិទ្ធិ​មនុស្ស គឺជា​ថែរក្សា​សន្តិភាព

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក កឹ​ម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ចាត់​ទុក​ការពារ​សិទ្ធិ​មនុស្ស គឺជា​ការ​ថែរក្សា​សន្តិភាព​នៅ​កម្ពុជា ហើយ​ក៏​មានការ​ចែង​ក្នុង​ច្បាប់រដ្ឋធម្មនុញ្ញ​បញ្ជាក់​ផង​ដែរ ។ ដោយនៅ​ថ្ងៃ​ទី​១០…

រាជធានី​ភ្នំពេញ ៖ លោក កឹ​ម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ចាត់​ទុក​ការពារ​សិទ្ធិ​មនុស្ស គឺជា​ការ​ថែរក្សា​សន្តិភាព​នៅ​កម្ពុជា ហើយ​ក៏​មានការ​ចែង​ក្នុង​ច្បាប់រដ្ឋធម្មនុញ្ញ​បញ្ជាក់​ផង​ដែរ ។ ដោយនៅ​ថ្ងៃ​ទី​១០ ខែធ្នូ​នេះ លោក​កឹ​ម សុខា បាន​អបអរសាទរ​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ​១០​ធ្នូ​លើក ទី​៧១ (១០ ធ្នូ ១៩៤៨- ១០ ធ្នូ ២០១៩ ) ដោយ​បាន​សរសេ​រលើប ណ្តា​ញ​សង្គម​ហ្វេ​ស​ប៊ុ​ក​យ៉ាងដូច​ច្នេះ​ថា «​ការពារ​សិទ្ធិ​មនុស្ស គឺ​ថែរក្សា​សន្តិភាព​» ។

លោក​បន្ត​ថា បើ​មានការ​រំលោភសិទ្ធិ​មនុស្ស​នាំ​មក​នូវ​ភាព​អយុត្តិធម៌ បង្ក​ការ​ឈឺចាប់ បណ្តាល​ឲ្យ​មានការ​រើបម្រះ ហើយ​អាច​នាំ​មក​នូវ​អ​ស្ថេ​រ​ភាព​សង្គម​ដែល​ជា​កត្តា​នាំ​ឲ្យ​ប៉ះពាល់​ដល់​សន្តិភាព ។ លោក​ក៏​បាន​លើក​ឡើង​យ៉ាង​ទៀត​ថា ដូច​មាន​ខ្លឹមសារ​នៅ​ក្នុង​បុព្វកថា​នៃ​សេចក្តី​ប្រកាស​ជា​សកល​របស់​អង្គការសហប្រជាជាតិ​ស្តី​ពី​សិទ្ធិ​មនុស្ស​ដែល​រដ្ឋធម្មនុញ្ញ​ខ្មែរ​យើង​ទទួលស្គាល់​បាន​បញ្ជាក់​ថា ការ​ការពារ​សិទ្ធិ​មនុស្ស គឺជា​ការ​ចាំបាច់ ដើម្បី​ចៀសវាង​កុំ​ឲ្យ​មនុស្ស​ត្រូវ​បង្ខំចិត្ត​ជ្រើសរើស​យក​ការ​ប្រឆាំង​នឹង​ការ​គៀបសង្កត់​រំលោភ​បំពាន​ណាមួយ​ដោយ​ពឹងផ្អែក​លើ​ការ​រើបម្រះ​បះបោរ ។

ត្រង់​ចំណុច​នេះ​មាន​មនុស្ស​មួយ​ចំនួន​យល់​ច្រឡំ​ថា ដើម្បី​រក្សា​សន្តិភាព​សង្គម​មួយ​ត្រូវ​បិទ ឬ​កាត់​បន្ថយ​សិទ្ធិ​របស់​ប្រជាពលរដ្ឋ ។ លោក​បាន​គូសបញ្ជាក់​ថា ៖ «​ដោយ​យល់ និង​ឲ្យ​តម្លៃ​ខ្ពស់​បំផុត​លើ​សិទ្ធិ​មនុស្ស​ដែល​ជា​មូលដ្ឋាន​គ្រឹះ​នៃ​សន្តិភាព និង​ការ​អភិវឌ្ឍ​នោះ​ហើយ​ទើប​ជាង​ពីរ​ទស​វត្ស​ន៍​មកនេះ​ខ្ញុំ​បាន​បូជា​ពេលវេលា​សេចក្តីសុខ​ផ្ទាល់ខ្លួន កម្លាំងកាយ និង​ចិត្ត​ក្នុង​ការ​លើកកម្ពស់​សិទ្ធិ​មនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​» ។ លោក​បាន​បន្ថែម​ថា នៅ​ក្នុង​សង្គម​មួយ​មាន​ស្ថេ​រ​ភាព​ទៅ​បាន​លុះត្រាតែ​មនុស្ស​គ្រប់​រូប​ក្នុង​សង្គម​នោះ​ទទួល​បាន​នូវ​យុត្តិធម៌ ពោល គឺ​មាន​សិទ្ធិ​សេរីភាព និង​មិន​ត្រូវ​បាន​គេ​រំលោភ​បំពាន ។

សិទ្ធិ​មនុស្ស គឺជា​មរតក​របស់​មនុស្សជាតិ​វា​មិនមែន​ជា​របស់​ជាតិ​សាសន៍​ណាមួយ​ផ្តាច់មុខ​ឡើយ ។ លោក​សង្កត់ធ្ងន់​ថា ៖ «​ការ​ចូលរួម​លើកកម្ពស់ និង​ការពារ​សិទ្ធិ​មនុស្ស​មិនមែន​ជា​ការ ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​នេះ​ទេ ។ ហើយ​យើង​ក៏​មិន​ត្រូវ​ប្រមាថ​ភាព​ជា​មនុស្ស​របស់​ខ្មែរ ដោយ​លើក​ឡើង​ថា សិទ្ធិ​មនុស្ស គឺជា​គំនិត​បរទេស​នោះ​ដែរ ។ ក្នុង​នាម​ជា​មនុស្ស​ខ្មែរ​ត្រូវការ​សិទ្ធិ​សេរីភាព ។ នេះ​ជា​ច្បាប់ធម្មជាតិ​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ