ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កោះ​ប្រជុំ​ដោះស្រាយ​វិវាទ​ដីធ្លី​រ៉ាំរ៉ៃ​ដណ្តើម​ដី​១៧០០​ហិ​កតា

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ដី​ស្ថានីយ៍​ស្តារ​ព្រៃឈើ​តា​បែន​ពីរ ស្រុក​ស្វាយចេក ត្រូវ​បាន​ប្រជាពលរដ្ឋ​២​ក្រុម​ទំនាស់​ដណ្តើម​ដី​គ្នា​ដែល​មាន​ផ្ទៃដី​ទំហំ​១៧០០​ហិ​កតា ត្រូវ​បាន​ប្រជុំ​រក​ដំណោះស្រាយ​នៅ​រសៀល​ថ្ងៃ​ទី​០៩ ខែធ្នូ ឆ្នាំ​២០១៩ នៅ​សាល​ប្រជុំ​សាលា​ខេត្តបន្ទាយមានជ័យ ។…

ខេត្តបន្ទាយមានជ័យ ៖ ដី​ស្ថានីយ៍​ស្តារ​ព្រៃឈើ​តា​បែន​ពីរ ស្រុក​ស្វាយចេក ត្រូវ​បាន​ប្រជាពលរដ្ឋ​២​ក្រុម​ទំនាស់​ដណ្តើម​ដី​គ្នា​ដែល​មាន​ផ្ទៃដី​ទំហំ​១៧០០​ហិ​កតា ត្រូវ​បាន​ប្រជុំ​រក​ដំណោះស្រាយ​នៅ​រសៀល​ថ្ងៃ​ទី​០៩ ខែធ្នូ ឆ្នាំ​២០១៩ នៅ​សាល​ប្រជុំ​សាលា​ខេត្តបន្ទាយមានជ័យ ។

លោក លី សារី អភិបាលរង​ខេត្តបន្ទាយមានជ័យ​បាន​មាន​ប្រសាសន៍​ថា កិច្ចប្រជុំ​ក្រុមការងារ​ដោះស្រាយ​ដីធ្លី​ស្ថិត​នៅ​ក្នុង​ស្ថានីយ៍​ស្តារ​ព្រៃឈើ​តា​បែន​ពីរ ក្នុងស្រុក​ស្វាយចេក ដែល​មាន​ប្រជាពលរដ្ឋ​២​ក្រុម​ប្រមាណ​១៥០០​គ្រួសារ​ទំនាស់​គ្នា​ដណ្តើម​ដី​ស្ថានីយ៍​ស្តារ​ព្រៃឈើ​ដែល​មាន​ផ្ទៃដី​ទំហំ​១៧០០​ហិ​កតា​ដែល​កំពុង​អាស្រ័យ​ផល ។

លោក​បាន​បញ្ជាក់​ថា ក្រោយ​ទំនាស់​ដីធ្លី​ដែល​អូស​បន្លាយ​ជា​ច្រើន​ឆ្នាំ​មក​ហើយ​ដោះស្រាយ​មិន​ទាន់​ចេញ​ទើប​បង្កើត​ក្រុមការងារ​សម្រាប់​ពិនិត្យ​វាយតម្លៃ និង​លើក​សំណើរ​ដោះស្រាយ​លើ​សំណើរ​របស់​ប្រជាពលរដ្ឋ​ចំនួន​១៥០០​គ្រួសារ​ដើម្បី​ឱ្យ​មន្ត្រី​គណៈកម្មាធិការ​ដោះស្រាយ​ទំនាស់​ដីធ្លី​ចុះ​ពិនិត្យ​ឱ្យ​បាន​ច្បាស់លាស់ ។

លោក ឡៅ សុខា​រម្ម អនុប្រធាន​ក្រុមប្រឹក្សា​ស្តារ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម និង​ជនបទ​បាន​មាន​ប្រសាសន៍​ថា ក្រោយ​កិច្ចប្រជុំ​បង្កើត​ក្រុមការងារ​ហើយ​មន្ត្រី​គណៈកម្មាធិការ​ត្រូវ​ចុះ​សិក្សា​ឱ្យ​បាន​ច្បាស់លាស់ ដើម្បី​ការ​ដោះស្រាយ​ទទួល​បាន​ភាព​យុត្តិធម៌​ដី​ទំនាស់​គឺជា​ដី​ស្ថានីយ៍​ស្តារ​ព្រៃឈើ​តា​បែន​ពីរ ស្រុក​ស្វាយចេក ។

លោក​បាន​ណែនាំ​ដល់​ក្រុមការងារ​ត្រូវ​ចុះ​ស្រាវជ្រាវ​សិក្សា​ឱ្យ​បាន​ជាក់លាក់​ទៅ​លើ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជាក់ស្តែង និង​មាន​ប័ណ្ណកម្មសិទ្ធិ ហើយ​កំពុង​អាស្រ័យ​ផល​ជាក់ស្តែង ហើយ​ប្រជាពលរដ្ឋ​ដែល​កំពុង​ទទួល​ការ​បំផុស​ក្រុម​ល្មើសច្បាប់​ហើយ​នាំ​គ្នា​មក​រំលោភ​យក​ដី​ដែល​គ្មាន​លិខិត​ស្នាម​ត្រូវធ្វើ​លិខិត​ឱ្យ​ច្បាស់លាស់​ហើយ​ត្រូវ​រក​ដំណោះស្រាយ ៕

កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ