ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ជេ​ក ម៉ា ចាយ​លុយ ៣៨​ប៊ី​លាន​ដុល្លារ​របស់​ខ្លួន​ដោយ​វិធី​ណាខ្លះ?

4 ឆ្នាំ មុន

លោក ជេ​ក ម៉ា (Jack Ma) គឺជា​បុរស​ដែល​មានទ្រព្យ​សម្បត្តិ​ច្រើន​ជាងគេ​ប្រចាំ​ប្រទេស​ចិន ដែល​ទ្រព្យសម្បត្តិ​រួម​របស់​លោក​មាន​ប្រមាណ ៣៨ ប៊ី​លាន​ដុល្លារ ។…

លោក ជេ​ក ម៉ា (Jack Ma) គឺជា​បុរស​ដែល​មានទ្រព្យ​សម្បត្តិ​ច្រើន​ជាងគេ​ប្រចាំ​ប្រទេស​ចិន ដែល​ទ្រព្យសម្បត្តិ​រួម​របស់​លោក​មាន​ប្រមាណ ៣៨ ប៊ី​លាន​ដុល្លារ ។ សហគ្រិន​ដែល​មាន​អាយុ ៥៥​ឆ្នាំ​រូប​នេះ​ជា​សហ​ស្ថាបនិក​របស់​ក្រុមហ៊ុន Alibaba ប៉ុន្តែ​កាលពី​ខែកញ្ញា លោក​បាន​ប្រកាស​ថា​លោក​សម្រេចចិត្ត​ចុះ​ចេញពី​តំណែង​ជា​អគ្គនាយក​របស់​ក្រុមហ៊ុន ។

ពេល​ដែល​លោក ម៉ា នៅ​ជា​គ្រូបង្រៀន​ភាសា​អង់គ្លេស លោក​មាន​ចំណូល​ប្រមាណ​តែ ១២​ដុល្លារ​ប៉ុណ្ណោះ​ក្នុង​មួយ​ខែ ហើយ​សាកលវិទ្យាល័យ Harvard University បាន​បដិសេធ​នឹង​ពាក្យសុំ​ចូល​រៀន​របស់​លោក​ប្រមាណ ១០​ដង​ថែម​ទៀត ខណៈ​ដែល​ក្រុមហ៊ុន​ចំនួន ៣០ បដិសេធ​ពេល​ដែល​លោក​ដាក់​ពាក្យសុំ​ការងារ ។ ពេល​ដែល​អ៊ី​ន​ធើ​ណេ​ត​ចាប់ផ្តើម​មាន​ប្រជាប្រិយភាព លោក ម៉ា បាន​បង្កើត​ក្រុមហ៊ុន Alibaba នៅ​ឆ្នាំ ១៩៩៩ ដោយ​មានការ​គាំទ្រ​ពី​មិត្ត​ចំនួន ១៧​រូប ។

ប៉ុន្តែ Alibaba មិន​ត្រឹមតែ​ជា​ក្រុមហ៊ុន​ធ្វើ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក​ទេ ក្រុមហ៊ុន​នេះ​ក៏​គ្រប់គ្រង South China Morning Post និង​ស្ទូ​ឌី​យ៉ូ​ភាពយន្ត​មួយ​ដែល​ផលិតភាព​យន្ត​ល្បី​ៗ​ដូច​ជា Mission: Impossible – Rouge Nation និង Star Trek Beyond ជាដើម​។
តាំងពី​លោក ម៉ា ធ្វើ​ជា​អគ្គនាយក​ក្នុង​ឆ្នាំ ២០១៣ ប្រាក់​ចំណូល​របស់ Alibaba បាន​កើនឡើង​ដល់​ទៅ ១,១០០% ហើយ​ភាគហ៊ុន​ចំនួន ៥.៣% របស់​លោក ម៉ា បច្ចុប្បន្ន​នេះ​មាន​តម្លៃ​ប្រមាណ ២៤.៦​ប៊ី​លាន​ដុល្លារ​ផង​ដែរ ។

ប្រភព​ចំណូល​របស់​លោក ម៉ា ក៏​មាន​ច្រើន​ដែរ កាលពី​ឆ្នាំ ២០១០ លោក​បាន​ចាប់ផ្តើម​ក្រុមហ៊ុន Yunfeng ដើម្បី​គ្រប់គ្រង​ការ​វិនិយោគ​ផ្ទាល់ខ្លួន​របស់​លោក ។ ក្រៅពី​នេះ​ហើយ លោក​នៅ​មាន​ភាគហ៊ុន​ក្រុមហ៊ុន Yahoo China ផង​ដែរ ។ លោក​មានទ្រព្យ​សម្បត្តិ​រាប់​ប៊ី​លាន​ដុល្លារ តែ​លោក​មិនមែន​ជា​មនុស្ស​ដែល​ចូល​ចិត្ត​ចាយវាយ​ទេ ។ ផ្ទុយ​មក​វិញ​លោក​បើកបរ​រថយន្ត Roewe RX5 SUV ដែល​មាន​តម្លៃ​តែ ១៥,០០០ ដុល្លារ​ប៉ុណ្ណោះ ។ ពេលទំនេរ​លោក​ចូល​ចិត្ត​តាំងសមាធិ លេងបៀ និង​ហាត់​ថៃ​ឈី ។

ប៉ុន្តែ​ផ្នែក​មួយ​ដែល​លោក​តែងតែ​ចាយវាយ​ច្រើន​គឺ​ផ្នែក​អចលនទ្រព្យ ។ កាលពី​ឆ្នាំ ២០១៥ មាន​សេចក្តីរាយការណ៍​មក​ថា​លោក​បាន​ទិញ​ផ្ទះ​មួយ​ក្នុង​ប្លុក​ដែល​ថ្លៃ​ជាងគេ​ក្នុង​ហុងកុង​ក្នុង​តម្លៃ​ប្រមាណ​១៩១ លាន​ដុល្លារ និង​ផ្ទះ​មួយ​តម្លៃ ២៣ លាន​ដុល្លារ​ក្នុង​ទីក្រុង​ញូយ៉ក​ផង​ដែរ ។ មួយ​ឆ្នាំ​ក្រោយមក លោក​បាន​ទិញ​ចម្ការ​ទំពាំងបាយជូរ​សម្រាប់​ផលិត​ស្រា​នៅ​ប្រទេស​បារាំង​ថែម​ទៀត ។
លោក ម៉ា ក៏​មាន​យន្តហោះ​ផ្ទាល់ខ្លួន Gulfstream 550 មួយ​តម្លៃ ៤៩.៧ លាន​ដុល្លារ​ដែរ ។

នៅ​ក្រោម​ការ​ដឹកនាំ​របស់​លោក ម៉ា Alibaba បាន​បរិ​ច្ចាក​ប្រាក់​ចំណូល ០.៣% របស់​ខ្លួន​ដើម្បី​ដោះស្រាយ​បញ្ហា​បរិស្ថាន ។ មូលនិធិ Jack Ma Foundation ដែល​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ ២០១៤ បាន​សន្យា​ថា​នឹង​បរិច្ចាគ ៤៤ លាន​ដុល្លារ​ឲ្យ​ទៅ​មន្ទីរពេទ្យ Zhejiang University Hospital និង ឲ្យ​ទៅ​គ្រូបង្រៀន​មក​ពី​ជនបទ ។ បន្ទាប់​ពី​ចុះ​ចេញពី​តំណែង​ក្នុង​ក្រុមហ៊ុន មិន​មាន​នរណា​ម្នាក់​អាច​ដឹង​ទេ​ថា​លោក ម៉ា និង​ចាយវាយ​ទ្រព្យសម្បត្តិ​របស់​លោក​យ៉ាងណា​ទៀត ៕​កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ