ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្វី​ទៅ​ដែល​ហៅ​ថា ចិត្តជា​ឥស្សរៈ ?

4 ឆ្នាំ មុន

បុគ្គល​មាន​ចិត្តជា​ឥស្សរៈ មាន​ន័យ​ថា​ជា​ចិត្តនឹង​មិន​រេ​ទៅ​តាម​ហេតុការណ៍​ដែល​បាន​កើតឡើង នេះ​ហើយ​ជា​គុណភាព​ជីវិត​សម្រាប់​ការ​រស់នៅ​ក្នុង​សង្គម ។ អ្នកបួស​ដែល​ដល់​នូវ​ចិត្តជា​ឥស្សរៈ គឺជា​ចិត្ត​មិន​ញាប់​ញ័រ ចិត្ត​មាំទាំ ដែល​ជា​គុណភាព​ជីវិត​ដ៏​ខ្ពង់ខ្ពស់ ជា​ជីវិត​ដ៏​ឧត្តម ដូចដែល​មាននៅ​ក្នុង​មង្គលសូត្រ​៣៨​ប្រការ…

បុគ្គល​មាន​ចិត្តជា​ឥស្សរៈ មាន​ន័យ​ថា​ជា​ចិត្តនឹង​មិន​រេ​ទៅ​តាម​ហេតុការណ៍​ដែល​បាន​កើតឡើង នេះ​ហើយ​ជា​គុណភាព​ជីវិត​សម្រាប់​ការ​រស់នៅ​ក្នុង​សង្គម ។

អ្នកបួស​ដែល​ដល់​នូវ​ចិត្តជា​ឥស្សរៈ គឺជា​ចិត្ត​មិន​ញាប់​ញ័រ ចិត្ត​មាំទាំ ដែល​ជា​គុណភាព​ជីវិត​ដ៏​ខ្ពង់ខ្ពស់ ជា​ជីវិត​ដ៏​ឧត្តម ដូចដែល​មាននៅ​ក្នុង​មង្គលសូត្រ​៣៨​ប្រការ តាម​ពុទ្ធវចនៈ​ថា ចិ​ត្តំ អ​សោ​កំ វិ​រ​ជំ ខេ​មំ …​ចិត្ត​បុគ្គល​ណា ដែល​លោកធម៌​ពាល់ត្រូវ​ហើយ​មិន​ញាប់​ញ័រ ជា​ចិត្ត​រឹងប៉ឹង មិន​សោកសៅ មិន​សៅហ្មង ជា​ចិត្ត​ដែល​ស្អាត​ស្រស់ថ្លា ក្សេម រីករាយ យ៉ាងនេះ​ចាត់ជា​មង្គល​ដ៏​ខ្ពស់​ខ្ពស់ ជា​គុណភាព​ជីវិត​ថ្នាក់​កំពូល ពោល​គឺ​ព្រះ​និព្វាន ។

ឪពុក​ម្ដាយ​ដែល​ដល់​នូវ​លំដាប់​ចិត្ត​បែប​នេះ នឹង​បានជា​ទីពឹង​ក្នុង​គ្រួសារ និង​មនុស្ស​ទូទៅ​យ៉ាង​ល្អ​ប្រសើរ នេះ​ហើយ​ជា​គុណភាព​នៃ​ជីវិត​នៅ​ក្នុង​សង្គម ។ ដោយសាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ