ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ទីរ​ប្រឆាំង​គ្រឿងញៀ.ន​បូក​សរុប​លទ្ធ​ផល​ចាប់ពី​ខែមករា ដល់​ខែវិច្ឆិកា ឆ្នាំ​២០១៩

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ថា កាលពី​ព្រឹក​ថ្ងៃ​ទី​៩ ខែធ្នូ ឆ្នាំ​២០១៩ នាយ​ឧត្តមសេនីយ៍ ម៉ក់ ជី​តូ អគ្គស្នងការ​រង…

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ថា កាលពី​ព្រឹក​ថ្ងៃ​ទី​៩ ខែធ្នូ ឆ្នាំ​២០១៩ នាយ​ឧត្តមសេនីយ៍ ម៉ក់ ជី​តូ អគ្គស្នងការ​រង ទទួល​ផែន​ប្រឆាំង​បទល្មើស​គ្រឿងញៀន បាន​ដឹកនាំ​អង្គប្រជុំ បូក​សរុប​លទ្ធផល​ប្រចាំខែ​វិច្ឆិកា ឆ្នាំ​២០១៩ និង លើក​ទិស​ដៅ​ការងារ​បន្ត​ទៀត អញ្ជើញ​ចូល​រូ​ម​គឺ​ឧត្តមសេនីយ៍ឯក ឡឹ​ក វណ្ណៈ នាយក​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន នាយករង​មន្ទីរ និង នាយការិយាល័យ​ចំណុះ​សរុប​ចំនួន​៤១ រូប ។ កិច្ចប្រជុំ​នេះ​បាន វាយតម្លៃ​អំពី​សភាពការណ៍​បទល្មើស​គ្រឿងញៀន នៅ​តាម​បណ្តា​ប្រទេស​ក្នុង​តំបន់ និង​នៅ​កម្ពុជា ។

លទ្ធផល​នៃ​កិច្ច​ប្រតិបត្តិការ​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ប្រចាំខែ​វិច្ឆិកា ឆ្នាំ​២០១៩ កន្លង​មកនេះ បង្ក្រាប​បាន​ចំនួន​៧៣៥ ករណី ឃាត់​មនុស្ស​១.៤៦៥ នាក់ ស្ត្រី​១០៥​នាក់ ក្នុង​នោះ ៖ ករណី​ជួញដូរ​គ្រឿងញៀន​ចំនួន​៤២៩​ករណី ឃាត់ខ្លួន​៨២៨​នាក់ ស្រី​៧២​នាក់ ករណី​ប្រើប្រាស់​គ្រឿងញៀន​៣០៥​ករណី ឃាត់ខ្លួន​៦៣៦​នាក់ ស្រី​៣២ នាក់​, ករណី​ផលិត និង​កែ​ច្នៃ​គ្រឿងញៀន​១​ករណី ឃាត់ខ្លួន​១ នាក់ ឃាត់ខ្លួន​ជនបរទេស ២០​នាក់ ស្រី​១​នាក់ (​ជនជាតិ​វៀតណាម​១៣​នាក់ ចិន​៤​នាក់ ស្រី​១​នាក់ នី​ហ្សេ​រី​យ៉ា​១​នាក់ ម៉ា​ឡេ​ស៊ី​១​នាក់ និង​ឥណ្ឌូ​ណេស៊ី​១​នាក់ ។

វត្ថុ​តាង​ចាប់​យក ៖ សារធាតុ​ញៀន​សរុប ៤០​គីឡូ ៥១១.៨៥ ក្រាម ក្នុង​នោះ​មាន ៖ មេ​តំ​ហ្វេ​តា​មីន ICE ១០​គីឡូ ៤៣២.៣២​ក្រាម WY ២៧.៦៧៨ ក្រាម Ketamine ១​គីឡូ ២៨៣.៣០​ក្រាម MDMA ១​គីឡូ ១៨៨.១៨​ក្រាម អនុវត្ដ​តាម​ដីកា​ចំនួន​២៤​ដីកា ចាប់ខ្លួន​មនុស្ស​២១ នាក់ ។

លទ្ធ​ផលបូក​សរុប​បង្ក្រាប​បទល្មើស របស់​មន្ទីរ​ប្រឆាំង​គ្រឿងញៀន ចាប់ពី​ថ្ងៃ​ទី​១ ខែមករា ដល់​ថ្ងៃ​ទី​៨ ខែធ្នូ ២០១៩ បង្ក្រាប​បាន​ចំនួន​១៦៨៨​ករណី ឃាត់ខ្លួន​ជនសង្ស័យ​២៧០៨ នាក់ ស្រី​២២៤​នាក់ ករណី​ជួញដូរ រក្សា​ទុក កែ​ច្នៃ និង​សម្រួល​៨០២​ករណី ឃាត់ខ្លួន​ជនសង្ស័យ​បាន​១១៨៩​នាក់ ស្រី​១៣៦​នាក់ ករណី​ប្រើប្រាស់​គ្រឿងញៀន​៨៦៦​ករណី ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​១.៥១៩​នាក់ ស្រី​៨៨​នាក់ ចាប់​យក​សារធាតុ​ញៀន​គ្រប់​ប្រភេទ ទម្ងន់​៤៥៣​គីឡូ ១៣៣​ក្រាម ។

លទ្ធផល​អនុវត្តន៍​ច្បាប់​ចាប់ពី​ថ្ងៃ​ទី​១ ខែមករា ដល់​ថ្ងៃ​ទី​៨ ខែធ្នូ ២០១៩ បង្ក្រាប​បាន​ចំនួន​៩ ០៥៥ ករណី ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​១៨.៩៦៥​នាក់ ស្រី​១២៦០​នាក់ មាន​ជនបរទេស​៣៨១​នាក់ ស្រី​៦៣​នាក់ និង​មាន​១២​សញ្ជាតិ ជួញដូរ រក្សា​ទុក កែ​ច្នៃ ចាត់ចែង និង​ដាំ​ដុះ​៥៣៨០​ករណី ឃាត់ខ្លួន​ជនសង្ស័យ​១០.២៨៧​នាក់ ស្រី​៨៤១​នាក់ ករណី​ប្រើប្រាស់​គ្រឿងញៀន​៣៦៧៥​ករណី ឃាត់​៨៦៧៨​នាក់ ស្រី​៤១៩​នាក់ ចាប់​យក​សារធាតុ​ញៀន​គ្រប់​ប្រភេទ ទម្ងន់ ៦៧៦​គីឡូ ៧៧០.២៦​ក្រាម និង​កញ្ឆា​ក្រៀម ៩៩​គីឡូ ៩៧០.៩៩ ក្រាម កញ្ឆា​ស្រស់ ៨៦ ៤១៦ ដើម អនុវត្ដន៍​តាម​ដីកា​បាន​ចំនួន ២៩៥ ដីកា ចាប់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​២៩០​នាក់ ស្រី​១០​នាក់ ។

បញ្ហា​ប្រឈម​នានា ក្នុង​ពេល​ចុះ​តស៊ូ​ករណី និង​កិច្ច​ប្រ​តិ​បត្ត​ការ​បង្ក្រាប​បទល្មើស ។ ក្នុង​នោះ​នាយ​ឧត្តមសេនីយ៍ ម៉ក់ ជី​តូ និង លោក​ឧត្តមសេនីយ៍ឯក ឡឹ​ក វណ្ណៈ បាន​លើក​ឡើង និង សង្កត់ធ្ងន់​ថា នៅ​ពេល​ចុះ​ប្រ​តិ​បត្ត​ការ ត្រូវ​ប្រកាន់​ភ្ជាប់​វិន័យ​កងកម្លាំង​នគរបាល​ជាតិ ក្រមសីលធម៌ នឹង​អនុវត្តន៍​តាម​នីតិវិធី​ឲ្យ​បាន​ខ្ជាប់ខ្ជួន ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ