ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្សែង​ពុល​ភ្លើង​ឆេះ​ព្រៃគ្របដណ្ដប់ទី​​ក្រុង​

4 ឆ្នាំ មុន

ប្រទេស​អូស្ត្រាលី ៖ ពពក​ផ្សែង​ពុល​ដោយសារ​ភ្លើង​ឆេះ​ព្រៃ កាលពី​ថ្ងៃ​ទី​៨ ខែ​ធ្នូ ឆ្នាំ២០១៩ ​បាន​ហុយ​ទៅ​ដល់​រដ្ឋធានី​អូស្ត្រាលី​ក្រុង​កង់​បេ​រ៉ា ។ ភាគ​ខាងកើត​អូស្ត្រាលី​ជួប​ប្រទះ​ចាប់តាំងពី​៣​ខែ​មក​ហើយនឹង​ភ្លើង​ឆេះ​ព្រៃ​យ៉ាង​បំផ្លិច បំផ្លាញ…

ប្រទេស​អូស្ត្រាលី ៖ ពពក​ផ្សែង​ពុល​ដោយសារ​ភ្លើង​ឆេះ​ព្រៃ កាលពី​ថ្ងៃ​ទី​៨ ខែ​ធ្នូ ឆ្នាំ២០១៩ ​បាន​ហុយ​ទៅ​ដល់​រដ្ឋធានី​អូស្ត្រាលី​ក្រុង​កង់​បេ​រ៉ា ។

ភាគ​ខាងកើត​អូស្ត្រាលី​ជួប​ប្រទះ​ចាប់តាំងពី​៣​ខែ​មក​ហើយនឹង​ភ្លើង​ឆេះ​ព្រៃ​យ៉ាង​បំផ្លិច បំផ្លាញ ​ដែល​ជា​ផលវិបាក​នៃ​គ្រោះ​រាំង​ស្ងួត​អូស​បន្លាយពេល​យូរ​និង​ការ​កើន​កំ​ដៅ​បរិយាកាស ។

ពេល​ភ្ញាក់​ពី​ដំណេក​នា​វេលា​ព្រឹក​ព្រលឹម ប្រជាជន​ក្រុង​កង់​បេ​រ៉ា​ជួប​ប្រទះ​នឹង​អ័​ព្ឋ​ផ្សែង​ពុល ទាក់​ទិន​នឹង​ភ្លើង​ឆេះ​ព្រៃ គ្របដណ្ដប់​លើ​រដ្ឋធានី ។ ក្រុង​ស៊ី​ដ​នី​ទើប​ជួប​ប្រទះ​បាតុភូត​បែប​នោះ រយៈពេល​ដល់​ច្រើន​ស​ប្ដា​ហ៍ ។

អាជ្ញាធរ​គូសបញ្ជាក់​ថា​លក្ខខណ្ឌ​ឧតុនិយម​អនុគ្រោះ​អាច​នាំ​ទៅ​ដល់​ការ​គ្រប់គ្រង​បាន​ភ្លើង​ឆេះ​ព្រៃ​តាម​កន្លែង​ផ្សេង​ៗ មុន​ពេល​ប្រកាស​ពី​ខ្យល់​ខ្លាំង​និង​សីតុណ្ហភាព​ខ្ពស់​សម្រាប់​ថ្ងៃ​ទី​១០ ធ្នូ ។ ភ្លើង​ឆេះ​ព្រៃ​នៅ​អូ​ស្រា​លី​បាន​បំផ្លាញ​រួច ហើយ​ផ្ទះ​ជាង​៧០០​ខ្នង ហើយ​មនុស្ស​៦​នាក់​បាន​ត្រូវ​បាត់​បង់​ជីវិត ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ