ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សប្បាយ​ជា​ប្រភព​នៃ​គុណភាព​ជីវិត

4 ឆ្នាំ មុន

សប្បាយ​គឺ​លោក​សំដៅ​ដល់​ការ​ពេញចិត្ត​ក្នុង​ការ​ធ្វើ ឬ​ការ​ពេញចិត្ត​ចំពោះ​ការ​ដែល​នឹង​ឲ្យ​សម្រេច​តាម​គោលបំណង​ដូច​ជា​ការ​រស់នៅ ការ​បំពេញការងារ ឬ​ការ​បំពេញ​តាម​ផ្លូវ​ចិត្តបាន​ដល់​សមាធិ ក៏​ឲ្យ​មាន​សប្បាយ​ផង​ទើប​សម្រេច​ផល​ល្អ ។ សប្បាយ​ក្នុង​ទី​នេះ​មាន​៧​យ៉ាង​គឺៈ ១- ឧតុ​សប្បាយ គឺ​បរិយាកាស​ជុំវិញ…

សប្បាយ​គឺ​លោក​សំដៅ​ដល់​ការ​ពេញចិត្ត​ក្នុង​ការ​ធ្វើ ឬ​ការ​ពេញចិត្ត​ចំពោះ​ការ​ដែល​នឹង​ឲ្យ​សម្រេច​តាម​គោលបំណង​ដូច​ជា​ការ​រស់នៅ ការ​បំពេញការងារ ឬ​ការ​បំពេញ​តាម​ផ្លូវ​ចិត្តបាន​ដល់​សមាធិ ក៏​ឲ្យ​មាន​សប្បាយ​ផង​ទើប​សម្រេច​ផល​ល្អ ។ សប្បាយ​ក្នុង​ទី​នេះ​មាន​៧​យ៉ាង​គឺៈ

១- ឧតុ​សប្បាយ គឺ​បរិយាកាស​ជុំវិញ ដី ទឹក អាកាស គឺ​ធម្មជាតិ​ជុំវិញ​ដែល​ជាទី​មនោ​រម្យ​ល្អ និង ជាទី​ពេញចិត្ត ។

២- អាហារ​សប្បាយ មាន​អាហារ​គ្រប់គ្រាន់ ជា​អាហារ​មានគុណ​ភាព​ដល់​រាង​កាយ ទ្រទ្រង់​នូវ​សុខភាព មាន​រស់ជាតិ​សមគួរ ។

៣- សេនាសនសប្បាយៈ គឺ​ទី​អាស្រ័យ ទី​ដេក ទី​អង្គុយ មិន​មាន​ភ័យ អាច​ធ្វើ​កិច្ចការ​តាម​បំណង​បាន​ល្អ ។

៤- បុគ្គល​សប្បាយ មាន​បុគ្គល​ដែល​ត្រូវ​តាម​អធ្យាស្រ័យ មិន​នាំ​មក​នូវ​សេចក្ដី​ក្ដៅក្រហាយ​ក្រវល់ក្រវាយ​។ រឹតតែ​ល្អ​នោះ គឺ​មានគុណ​ធម៌ មាន​បញ្ញា មានការ​ចេះ​ដឹង មាន​មេត្រី ដែល​ជួយ​ដល់​ការ​អភិវឌ្ឍ​ដល់​បញ្ញា និង​ជីវិត​ឲ្យ​ក្រៃ​លែង​ឡើង ។

៥- ឥរិយាបថ​សប្បាយ ឥរិយាបថ​គឺ​ការ​កម្រើក​នៃ​រាង​កាយ គឺ​ការ​ដេក ដើរ ឈរ អង្គុយ ឲ្យ​មាន​តុល្យភាព ឬ​ឲ្យ​ស្មើគ្នា​ទើប​ឈាម​រត់​ល្អ មិន​ស្ទះខ្យល់ ។

៦- គោចរ​សប្បាយ គឺ​មាន​កន្លែង​អាហារ ឬ​កន្លែង​នៃ​បច្ច័យ​៤ ដែល​ជា​របស់​ចាំបាច់​ប្រើប្រាស់​ក្នុង​ការ​រស់នៅ រកបាន​ដោយ​មិន​លំបាក ដូច​ជា មាន​ភូមិ​ស្រុក ផ្សារ ឬ​ទីប្រជុំជន មិន​ជិត មិន​ឆ្ងាយ​ពេក ។

៧- សវន​សប្បាយ ឬ​ធម្ម​សវនៈ គឺ​មានឱកាស​បាន​ស្ដាប់​បានឮ​ពាក្យពេចន៍​សេចក្ដី និង​រឿងរ៉ាវ​ដែល​នាំ​ឲ្យ​កើត​បញ្ញា​យល់​ដឹង​ក្នុង​សេចក្ដី​ពិត សេចក្ដី​ជា​ធម៌ ជា​ចំណេះដឹង ផ្ចុងផ្ដើម​ដល់​ការ​អភិវឌ្ឍ​គុណភាព​មនុស្ស ។

អ្នក​ចម្រើន​សមាធិ​លុះណាតែ​អាស្រ័យ​សប្បាយ​ទាំង​៧​នេះ​ទើប​សម្រេច​ផល​ល្អ​ប្រពៃ ។ ដោយសាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ