ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិធី​រំលត់ភ្លើង​ទាំង​៣​ឱ្យ​មាន​ប្រសិទ្ធភាព

4 ឆ្នាំ មុន

នៅ​ក្នុង​គម្ពីរ​អភិធម្ម​ត្រង់​ចំណុច​មួយ​ព្រះសម្មាសម្ពុទ្ធ​ទ្រង់​សម្ដែង​បង្ហាញ​អំពី​វិធី​សម្រាប់​រំលត់ភ្លើង​ទាំង​៣​គឺ​៖ ១-​ភ្លើង​គឺ​រាគៈ ទ្រង់​ត្រាស់​បង្គាប់​ឲ្យ​រំលត់​ដោយ​អសុភ​សញ្ញា គឺ​ចម្រើន​ចិត្ត​ឲ្យ​សម្គាល់ថា​មិន​ស្អាត​មិន​ល្អជា​ទុក្ខ ២-​ភ្លើង​គឺ​ទោសៈ ទ្រង់​ត្រាស់​បង្គាប់​ឲ្យ​រំលត់​ដោយ​មេត្តាភាវនា គឺ​ការ​ចម្រើន​ចិត្ត​ឲ្យ​កើត​មេត្រីភាព​ទៅ​ក្នុង​ពពួកសត្វ​ទាំងអស់​ក្នុង​លោក ៣-​ភ្លើង​គឺ​មោហៈ ទ្រង់​ត្រាស់​បង្គាប់​ឲ្យ​លត់​ដោយ​បញ្ញា ដើម្បី​ឱ្យ​មាន​ពន្លឺ​គឺ​ការ​យល់​ត្រូវ…

នៅ​ក្នុង​គម្ពីរ​អភិធម្ម​ត្រង់​ចំណុច​មួយ​ព្រះសម្មាសម្ពុទ្ធ​ទ្រង់​សម្ដែង​បង្ហាញ​អំពី​វិធី​សម្រាប់​រំលត់ភ្លើង​ទាំង​៣​គឺ​៖

១-​ភ្លើង​គឺ​រាគៈ ទ្រង់​ត្រាស់​បង្គាប់​ឲ្យ​រំលត់​ដោយ​អសុភ​សញ្ញា គឺ​ចម្រើន​ចិត្ត​ឲ្យ​សម្គាល់ថា​មិន​ស្អាត​មិន​ល្អជា​ទុក្ខ

២-​ភ្លើង​គឺ​ទោសៈ ទ្រង់​ត្រាស់​បង្គាប់​ឲ្យ​រំលត់​ដោយ​មេត្តាភាវនា គឺ​ការ​ចម្រើន​ចិត្ត​ឲ្យ​កើត​មេត្រីភាព​ទៅ​ក្នុង​ពពួកសត្វ​ទាំងអស់​ក្នុង​លោក

៣-​ភ្លើង​គឺ​មោហៈ ទ្រង់​ត្រាស់​បង្គាប់​ឲ្យ​លត់​ដោយ​បញ្ញា ដើម្បី​ឱ្យ​មាន​ពន្លឺ​គឺ​ការ​យល់​ត្រូវ ។

ក្រៅ​អំពី​វិធី​ខាងលើ​នេះ ក៏​នៅ​មាន​មធ្យោបាយ​ជា​ច្រើន​ទៀត​ដើម្បី​រំលត់ភ្លើង​ទាំង​បី​នេះ​ឱ្យ​ត្រជាក់ ដែល​សំខាន់​គឺ​អាស្រ័យ​លើ​ឆន្ទៈ​របស់​បុគ្គល​ថា​ត្រូវ​តែ​ធ្វើ​ឱ្យ​បាន នោះ​នឹង​ជោគជ័យ​ហើយ ។ ដោយសាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ