ការលះបង់និងការប្រឹងប្រែង គឺ​​​ជា​គំរូល្អ​សម្រាប់អ្នកជំនាន់​ក្រោយ​​​រៀនសូត្រតាម


ខេត្តពោធិ៍សាត់​ ៖ ​ចាត់​ទុក​ការ​លះបង់​ និង​ការ​ខិតខំ​ប្រឹងប្រែង​នេះ ជា​គំរូ​វីរភាព​ដ៏​ឧត្តុង្គឧត្តម​សម្រាប់​ប្អូន​ៗ​និង​ក្មួយ​ៗ​ជំនាន់​ក្រោយ ដែល​ជា​អ្នក​បន្តវេនរៀនសូត្រ​តាម ​។ នេះជាប្រសាសន៍របស់លោក លោកបណ្ឌិត ម៉ៅ ធនិន អភិបាល​នៃ​គណ​អភិ​បាលខេត្ត​ពោធិ៍សាត់ ក្នុងពិធីប្រកាស​តែងតាំង​ប្រធាន អនុប្រធាន​លេខា​ធិ​ការដ្ឋាន​រៀបចំ​ការ​បោះ​ឆ្នោត​ខេត្តពោធិ៍សាត់ នៅព្រឹក​ថ្ងៃ​ទី​០៩​ ធ្នូ​ នៅ​សាលាខេត្ត​ពោធិ៍សាត់ ។ ពិធី​នេះ ស្ថិតក្រោម​អធិបតីភាព​​លោកសោម សូ​រី​ដា អគ្គ​លេខា​ធិការ​រង​គណកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត និង​លោក​បណ្ឌិត ម៉ៅ ធនិន អភិបាល​នៃ​គណ​អភិ​បាលខេត្ត​ពោធិ៍សាត់ ព្រមទាំង​មានការ​ចូលរួម​ពី​តំណាង​មន្ទីរ អង្គភាព​នានា អភិបាលក្រុង​ស្រុក និង​មេឃុំ​ចៅសង្កាត់​មួយ​ចំនួន​ទៀត​។

លោកបណ្ឌិត ម៉ៅ ធនិន បាន​វាយតម្លៃ​ខ្ពស់​ប្រកបដោយ​សុទិដ្ឋិនិយម ចំពោះ​ស្មារតី​ដឹកនាំគ្រប់គ្រងរបស់​លោក ផា​ន់ វណ្ណ​សិទ្ធិ និង​លោក ឯម ភូ​រី​បុ​ទ្ធិ អតីត​ប្រធាន អនុប្រធាន លេខាធិការដ្ឋាន​រៀបចំ​ការ​បោះ​ឆ្នោត​ខេត្តពោធិ៍សាត់ ដែល​បាន​លះបង់​កម្លាំងកាយ​ចិត្ត ខិតខំ​បំពេញភារកិច្ច​ក្នុង​ការ​ទទួលខុសត្រូវ​ខ្ពស់ មាន​កិច្ចសហការ​ល្អ ជា​មួយ​គណបក្ស​នយោបាយ អង្គការ​សង្គម​ស៊ី​វិល អ្នក​សារព័ត៌មាន ធ្វើ​ឲ្យ​ការ​បោះ​ឆ្នោត​គ្រប់​អាណត្តិ​ប្រព្រឹត្ត​ទៅ​ដោយ​រលូន ​។

​តាម​សេចក្ដីសម្រេច​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​លេខ​៤៦៨, ៤៦៩ គជ​ប​.​សសរ ចុះ​ថ្ងៃ​ទី​០៤​ខែធ្នូ​ ឆ្នាំ​២០១៩ បាន​សម្រេច​តែងតាំង​លោក គី ចាន់​សុផល ជា​ប្រធាន​លេខាធិការដ្ឋាន​រៀបចំ​ការ​បោះ​ឆ្នោត​ខេត្តពោធិ៍សាត់ និង​លោកប៊​ន ចាន់​រ៉ា ជា​អនុប្រធាន​ ។ ចំណែក​លោក ផា​ន់ វណ្ណ​សិទ្ធិ និង​លោក ឯម ភូ​រី​បុ​ទ្ធិ អតីត​ប្រធាន អនុប្រធាន​ដែល​ចូល​និវត្តន៍ត្រូវ​បាន​តែងតាំង​ជា​ជំនួយការ​នៃ​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត ឲ្យ​ប្រចាំការ​នៅ​លេខាធិការដ្ឋាន​រៀបចំ​ការ​បោះ​ឆ្នោត​ខេត្តពោធិ៍សាត់​។

បន្ទាប់​ពី​ពិធី​ប្រគល់​សេចក្ដីសម្រេច ​និង​ត្រា​រួច​មក លោក គី ចាន់​សុផល ប្រធាន​លេខាធិការដ្ឋាន​រៀបចំ​ការ​បោះ​ឆ្នោត​ខេត្តពោធិ៍សាត់ បាន​ឡើង​ប្ដេជ្ញា​ចិត្ត​៖ អនុវត្ត​ឲ្យ​បាន​ម៉ឹង​ម៉ាត់​នូវ​រដ្ឋធម្មនុញ្ញ ច្បាប់ លិខិត​បទដ្ឋាន​គតិ​យុ​ត្ត និង​គោលការណ៍​ណែនាំ​របស់​គជ​ប​, គោរព​គាំទ្រ ​និង​អនុវត្ត​ឲ្យ​បាន​ខ្ជាប់ខ្ជួន​នូវ​កម្មវិធី​កំណែទម្រង់​ការ​បោះ​ឆ្នោត រចនាសម្ព័ន្ធ​នៃ​អគ្គលេខាធិការដ្ឋាន​, លុប​បំបាត់​រាល់​បាតុភាព​អសកម្ម​ទាំងឡាយ​ដែល​កើត​មាន​, បង្កើន​កិច្ច​សហប្រតិបត្តិការ​ជាមួយ​សមាជិក​ទាំងអស់​នៅ​ក្នុង​លេខាធិការដ្ឋាន អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់ ដើម្បី​លើកកម្ពស់​លទ្ធិប្រជាធិបតេយ្យ និង​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​ ។ ​

ព័ត៌មាន​ជាតិ

Sponsored News

១១:១១ | ក្នុងស្រុក

លក់ដាច់ខ្លាំងសាហាវអតិថិជនពេញៗហាង ព្រោះតម្លៃផ្អើលទីផ្សារ 279$ តែសមត្ថភាពលំដាប់ A អេមមួយកំប្លេ ថតស្អាតបែប AI បួនគ្រាប់ទំហំ 48MP RAM ក៏ធំ 8GB ROM ក៏ធំ 128GB ថ្មក៏ខ្លាំង 5000mAh (មានវីដេអូ)

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ