ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បូម​ខ្សាច់​ទប់​ខឿន​ថ្ម​នៅ​តំបន់ឆ្នេរ ដើម្បី​ទប់​ស្កាត់​ហានិភ័យ​ក្មេង​ៗ​លេង​ក្បែរ​ច្រាំង​(​វី​ដេ​អូ​)

4 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ ឆ្នេរ​ព្រែក​កំពត​បច្ចុប្បន្ន​នេះ ត្រូវ​បាន​រដ្ឋបាល​ខេត្ត​រៀបចំ​បូម​ខ្សាច់​ទប់​ខឿន​ថ្ម​នៅ​មុខ​ឆ្នេរ​សាលាខេត្ត​កំពត ដើម្បី​ទប់ស្កាត់​ហានិភ័យ​ការ​បាក់​ច្រាំង បាក់​ខឿន និង​ការពារ​ហានិភ័យ​កុមា​រា កុមារី ដែល​មក​រត់​លេង​នៅ​តំបន់​កម្សាន្ត​នេះ​ផង​ដែរ​។ កាលពីមុន​តំបន់ឆ្នេរ​មុខ​សាលាខេត្ត…

ខេត្តកំពត ៖ ឆ្នេរ​ព្រែក​កំពត​បច្ចុប្បន្ន​នេះ ត្រូវ​បាន​រដ្ឋបាល​ខេត្ត​រៀបចំ​បូម​ខ្សាច់​ទប់​ខឿន​ថ្ម​នៅ​មុខ​ឆ្នេរ​សាលាខេត្ត​កំពត ដើម្បី​ទប់ស្កាត់​ហានិភ័យ​ការ​បាក់​ច្រាំង បាក់​ខឿន និង​ការពារ​ហានិភ័យ​កុមា​រា កុមារី ដែល​មក​រត់​លេង​នៅ​តំបន់​កម្សាន្ត​នេះ​ផង​ដែរ​។

កាលពីមុន​តំបន់ឆ្នេរ​មុខ​សាលាខេត្ត ពុំ​បាន​រៀបចំ​បូម​ខ្សាច់ ដើម្បី​ទប់​ច្រាំង​ការពារ​កុំ​ឲ្យ​បាក់​រលំ​ខឿន​ថ្ម និង​ការពារ​ហានិភ័យ​ដល់​កុមា​រា កុមារី ដែល​មក​លេង​កំសាន្ត​នៅ​តំបន់ឆ្នេរ​នេះ​ឡើយ តែ​មក​ដល់​ពេល​នេះ​ដើម្បី​រៀបចំ​សោភ័ណ​ភាព​តំបន់ឆ្នេរ​នៃ​ព្រែក​កំពត​ឲ្យ​បាន​ល្អ​ប្រសើរ​ឡើង​វិញ និង​ការពារ​ហានិភ័យ​ដល់​គ្រប់​មជ្ឈដ្ឋាន​មហាជន​ផង​នោះ រដ្ឋបាល​ខេត្តកំពត ដែល​ដឹកនាំ​អភិ​វឌ្ឍន៍​ដោយ​លោក ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​បាន​រៀបចំ​បូម​ខ្សាច់ ដើម្បី​កែ​ច្នៃ​តំបន់ឆ្នេរ​មុខ​សាលាខេត្ត ទាំង​ត្រើយ​ខាងលិច និង​ត្រើយ​ខាងកើត ឲ្យ​មាន​តំបន់ឆ្នេរ​ស្អាត និង​ទប់​ខឿន​ថ្ម​ដែល​កំពុង​រង​ការ​បាក់​ស្រុត​ជា​បណ្តើរ​ៗ​ខាងលើ​នេះ​ផង

និង​ឲ្យ​ស័​ក្កិ​សមជា​ខេត្ត​ទទួល​បាន​ជ័យ​លា​ភី​ផ្ការំដួល ៣ ទង ពី​ប្រមុខ​រាជរដ្ឋាភិបាល​ផង និង​ដើម្បី​កែ​លំអរ​សោ​ភ​ណ័​ភាព​ឆ្នេរ​ព្រែក​កំពត​នេះ ឲ្យ​ក្លាយជា​ឆ្នេរ​ស្អាត​បរិស្ថាន អនាម័យ​ល្អ ដើម្បី​អបអរសាទរ​បុណ្យ​សមុទ្រ​ដែល​បាន​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​២០ ដល់​ថ្ងៃ​ទី​២២​ខែធ្នូ ឆ្នាំ ២០១៩ ដ៏​ខ្លី​ខាង​មុខ​។

ជុំវិញ​ការ​បូម​ខ្សាច់​កែ​ឆ្នៃ​តំបន់ឆ្នេរ​ឲ្យ​មាន​សោ​ភ​ណ័​ភាព​ខាងលើ អ្នកបច្ចេកទេស​បូម​ខ្សាច់​បាន​ឲ្យ​ដឹង​ថា ក្រោម​ការ​ចង្អុលបង្ហាញ​ឲ្យ​កំលាំង​បច្ចេកទេស​បូម​ខ្សាច់​របស់​លោក​ធ្វើការ​បូម​ឲ្យ​បាន​ត្រឹម​ត្រូវ​តាម​បទដ្ឋាន​បច្ចេកទេស គឺ​ត្រូវ​បូម​ឃ្លាត​ពី​ច្រាំង​ចំ​ងាត​៥០​ម៉ែត្រ និង​បូម​ខ្សាច់​ទប់​ច្រាំង​ប្រវែង 5 ម៉ែត្រ​ពី​ច្រាំង ដើម្បី​មាន​ឆ្នេរ​សំរាប់​ភ្ញៀវ​ដើរ​លេង​កំសាន្ត​លើ​ឆ្នេរ​ផង​។

លោក​បាន​បន្ត​ទៀត​ថា ការ​បូម​ខ្សាច់​ទប់​ច្រាំង​ច្នៃ​ជា​តំបន់ឆ្នេរ​នេះ នៅ​ត្រើយ​ខាងកើត​ចាប់ពី​ក្បាលស្ពាន​ចាស់ (​ស្ពាន​ឥ​ន្ធ​នូ​) មក​ដល់​មុខ​សាលាខេត្ត​ចុង​ខាងត្បូង​មាន​ចម្ងាយ ៣៧០ ម៉ែត្រ រីឯ​ត្រើយ​ខាងលិច ចាប់ពី​គល់​ស្ពាន​ត្រើយ​កោះ​មក​ទល់​គ្នា​នឹង​ស្ពាន​ចាស់ (​ស្ពាន​ឥ​ន្ធ​នូ​) ចំងាយ ៩០០ ម៉ែត្រ​។ ហើយ​ការ​បូម​ខ្សាច់​នេះ ចាប់ផ្ដើម​ពី​ពាក់​កណ្តាលខែ​១១ មករ​ហូត​មក​ដល់​ពេល​នេះ​បាន ៨០ ទៅ ៩០ ភាគរយ​ឃើញ​ថា បាន​លឿន​ផង​ដែរ ។

លោក​បាន​បន្ត​ថា បច្ចុប្បន្ន​នេះ លោក​បាន​ខិតខំ​ធ្វើ​យ៉ាងណា​បូម​ខ្សាច់​តំបន់ឆ្នេរ​នេះ​ឲ្យ​បាន​ហើយ​រួចរាល់​មុន​ថ្ងៃ​បុណ្យ​សមុទ្រ​។ ប៉ុន្តែ​ជាមួយ​គ្នា​នេះ គេ​ឃើញ​មានការ​រ​លំបាក​ច្រាំង​ខឿន​ថ្ម​ដែល​រដ្ឋបាល​ខេត្ត​បាន​និង​កំពុង​រៀបចំ​ជួសជុល​ឡើង​វិញ ទាំង​ត្រើយ​ខាងលិច និង​ត្រើយ​ខាងកើត ។

កន្លង​មក នៅ​ត្រើយ​ខាងលិច មានការ​បាក់​ស្រុត​ច្រើន​ជាង​ត្រើយ​ខាងកើត ដូច្នេះ​បន្ទាប់​ពី​ការ​បូម​ខ្សាច់​មក​កែ​ឆ្នៃ​តំបន់ឆ្នេរ​ហើយ រដ្ឋបាល​ខេត្ត​នឹង​បន្ត​ជួសជុល​ខឿន​ដែល​បាក់​ស្រុត​នោះ​សារ​ជា​ថ្មី​ម្ដងទៀត​។ ប៉ុន្តែ​កិច្ចការ​នេះ លោក​ពុំ​បានដឹង​ថា រដ្ឋបាល​ខេត្ត​ធ្វើ​មុន​បុណ្យ​សមុទ្រ ឬ​ក្រោយ​បុណ្យ​សមុទ្រ​នោះ​ទេ ដោយសារ​បុណ្យ​សមុទ្រ​ក៏​កាន់តែ​ខិត​ជិត​ចូល​មក​ដល់​ផង​ដែរ​៕ (​កែ​សម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ