ព្រោះតែ​បង្ហាញ​លេខ​ទូរស័ព្ទ​នៅ​ក្នុង​រឿង​ធ្វើ​ឱ្យ​បុរស​ម្នាក់​រស់​មិន​បាន​សុខ


បង់​ក្លា​ដេ​ស ៖ តាម​ប្រភព​ព័ត៌មាន Oddity Central បាន​ឲ្យ​ដឹង​ថា បុរស​ម្នាក់​ត្រូវ​បាន​គេ​ទូរស័ព្ទ​មក​រំខាន​រហូត​ជា​រៀងរាល់ថ្ងៃ​ដោយសារ​តែ​រឿង​ល្បី​មួយ​បាន​បង្ហាញ​លេខ​ទូរស័ព្ទ​របស់​លោក​ធ្វើ​ជា​លេខ​របស់​តួ​ប្រុស​ក្នុង​រឿង ។ ជា​រៀងរាល់ថ្ងៃ មាន​អ្នកគាំទ្រ​របស់​តួ​ប្រុស​មិន​តិច​រយ​នាក់​ទេ ទូរស័ព្ទ​មក​លេខ​ផ្ទាល់ខ្លួន​របស់​លោក ព្រោះ​គេ​ច្រ​លំ​ថា​នេះ​ជា​លេខ​របស់​តួ​ប្រុស ។

រឿង Rajneeti ដែល​បាន​ចាក់​ផ្សាយ​ដំបូង​នៅ​ថ្ងៃ​ទី​២៥ ខែមិថុនា ឆ្នាំ​២០១៧ មាន​តួ​ប្រុស​ដ៏​ល្បីឈ្មោះ​ម្នាក់​ឈ្មោះ​ថា Shakib Khan ។ នៅ​ឈុត​ក្នុង​រឿង បាន​បង្ហាញ​លេខ​ទូរស័ព្ទ​មួយ​ខ្សែ ដែល​គេ​ធ្វើ​ជា​លេខ​របស់​តួ​ប្រុស ។ តែ​វា​មិនមែន​នោះ​ទេ ។ វា​ជា​លេខ​របស់​ជាង​អារឈើ​ម្នាក់ ឈ្មោះ​ថា Ijajul Mia ។

លោក Mia ថា មួយ​ថ្ងៃ​ៗ លោក​មិន​ដែលរ​ស់បាន​សុខ​ឡើយ ។ លេខ​ទូរស័ព្ទ​ជា​ច្រើន​បាន​តេ​មក​រូប​លោក ហើយ​ភាគច្រើន​សុទ្ធតែ​ស្រី​ៗ ដែល​ជា​អ្នកគាំទ្រ​របស់ Khan ។ មាន​អ្នកខ្លះ​លួច​មក​ដល់​ផ្ទះ​របស់ខ្ញុំ​ទៀត បន្ទាប់​ពី​ស្រាវជ្រាវ​អា​ស័​យ​ដ្ឋា​ន​តាម​លេខ​ទូរស័ព្ទ ។ ដោយសារ​តែ​ហេតុនេះ​ហើយ ទើប​ប្រពន្ធ​របស់​លោក​នៅ​ពេល​នេះ បាន​រើ​បង្វិច​ទៅ​ផ្ទះ​សាច់ញាតិ​បាត់ ហើយ​ទុក​លោក​ឲ្យ​នៅ​ម្នាក់ឯង ។

លោក​បាន​សម្រេចចិត្ត​ប្តឹង​រឿង Rajneeti ទាមទារ​សំណង ៦​ម៉ឺន​ដុល្លារ ព្រោះតែ​វា​បាន​បំផ្លាញ​ជីវិត​របស់​លោក ។ មេធាវី​របស់​លោក​បាន​និយាយ​ថា «​នេះ​ជា​រឿង​ខុស ដែល​បង្ហាញ​លេខ​ទូរស័ព្ទ​របស់​នរណា​ម្នាក់​ជា​សាធារណៈ ដោយ​គ្មាន​ការ​ស្នើ​សុំ​ត្រឹមត្រូវ ។ មុន​នឹង​សម្រេច​ក្តី យើង​បាន​ស្នើ​សុំ​ឲ្យ​ផ្អាក​ការ​បញ្ចាំង​រឿង​នេះ​ជា​មុន​សិន​» ៕

កែសម្រួលដោយ ៖ សំណាង

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ