ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សព្វ​សត្វ​ចម្រើន​ហើយ​ស្រុត​ចុះ​វិញ តែ​គុណធម៌​មិន​ចេះ​ស្រក​ទេ

4 ឆ្នាំ មុន

វ័យ​វឌ្ឍនាការ​របស់​សត្វលោក​រមែង​ចម្រើន​លូតលាស់​ឡើងជា​កំលោះ ក្រមុំ មាន​រូប​សម្រស់​ស្រស់​ស្អាត សម្បុ​រ​​ស្រស់ថ្លា ហើយ​មិនយូរ​ប៉ុន្មាន​រូប​សម្រស់​ដ៏​ស្រស់​ឆើតឆាយ​នោះ​ក៏​ចាប់ផ្តើម​រេចរឹល​រោយ​ស្រពោន ស្រកស្រុត​ទ្រុឌទ្រោម​ចាស់ជរា​ព្យាធិ មរណៈ​ជា​ធម្មតា​មិន​អាច​ជម្នះ​នឹង​ច្បាប់​លោក​នេះ​បាន​ឡើយ ។ ប៉ុន្តែ​អំពើ​ល្អ​វិញ​កាលបើ​បុគ្គល​បាន​ធ្វើ​ហើយ​រមែង​ចម្រើន​កើន​ឡើងជា​រឿយ​ៗ​ជា​រៀង​រហូត​មិន​ចេះ​ស្រកស្រុត​អាប់អន់​ឡើយ​។ ពេលវេលា​កាន់តែ​យូរ​វែង​ឆ្ងាយ…

វ័យ​វឌ្ឍនាការ​របស់​សត្វលោក​រមែង​ចម្រើន​លូតលាស់​ឡើងជា​កំលោះ ក្រមុំ មាន​រូប​សម្រស់​ស្រស់​ស្អាត សម្បុ​រ​​ស្រស់ថ្លា ហើយ​មិនយូរ​ប៉ុន្មាន​រូប​សម្រស់​ដ៏​ស្រស់​ឆើតឆាយ​នោះ​ក៏​ចាប់ផ្តើម​រេចរឹល​រោយ​ស្រពោន ស្រកស្រុត​ទ្រុឌទ្រោម​ចាស់ជរា​ព្យាធិ មរណៈ​ជា​ធម្មតា​មិន​អាច​ជម្នះ​នឹង​ច្បាប់​លោក​នេះ​បាន​ឡើយ ។

ប៉ុន្តែ​អំពើ​ល្អ​វិញ​កាលបើ​បុគ្គល​បាន​ធ្វើ​ហើយ​រមែង​ចម្រើន​កើន​ឡើងជា​រឿយ​ៗ​ជា​រៀង​រហូត​មិន​ចេះ​ស្រកស្រុត​អាប់អន់​ឡើយ​។ ពេលវេលា​កាន់តែ​យូរ​វែង​ឆ្ងាយ ផល​នៃ​អំពើ​ល្អ​កាន់តែ​កើនឡើង ចម្រើន​ក្នុង​ផ្លូវ​សុខ​ក៏​កាន់​តែ​ច្រើន​ជា​ភិយ្យោភាព គឺ​ចម្រើន​តាំងពី​លោក​នេះ​រហូត​ដល់​លោក​ខាង​មុខ មិន​ស្រកស្រុត​សោះឡើយ ។

ដូច​ទ្រឹស្តី​ព្រះពុទ្ធ​សាសនា​បាន​អប់​រំជា​រឿយ​ៗ​ឲ្យ​យើង​ប្រព្រឹត្ត​តែ​អំពើ​ជា​កុសល កុំ​ប្រមាទ និង​ព្យាយាម​ធ្វើ​តែ​សេចក្តី​ល្អ កសាង​គុណធម៌​ដើម្បី​ចម្រើន​សុខ​តរៀង​ទៅ ។ ដោយសាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ