Miss Grand International បង្ហាញវត្តមាននៅកម្ពុជា ជាមួយទិសដៅសំខាន់ៗ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ កញ្ញា Valentina. Miss Grand International 2019 CoCoMiss Grand…
រាជធានីភ្នំពេញ ៖ កញ្ញា Valentina. Miss Grand International 2019 CoCoMiss Grand…
រាជធានីភ្នំពេញ ៖ កញ្ញា Valentina. Miss Grand International 2019 CoCoMiss Grand ចំណាត់ថ្នាក់លេខ៣ នៃប្រទេសថៃ បានមកដល់ប្រទេសកម្ពុជាយើង កាលពីព្រឹកថ្ងៃទី៨ ខេធ្នូ ឆ្នាំ២០១៩។ ដោយមានការភ្ញាក់ផ្អើលជាច្រើនពីអ្នកឃើញរូបភាពនោះ ពិសេសសម្រស់របស់កំពូលស្រីស្អាតទាំង២។
ការមកដល់កម្ពុជារបស់ស្រីស្រស់ដាច់គេលើលោកនេះ ជាការសហការរៀបចំពីសំណាក់លោកអ៊ិន សុភិន ដើម្បីពាំនាំបវរកញ្ញាទាំង២ ធ្វើនូវរឿងរ៉ាវមួយចំនួននៅលើទឹកដីកម្ពុជា។ ជាពិសេសលោកអ៊ិន សុភិន ក៏ទទួលបានសិទ្ធិទទួលរៀបចំការប្រឡងបវរកញ្ញា Miss Grand Cambodia 2020 ។ ដែលនេះជាការដកបទពិសោធន៍ថ្មីទៀត ដើម្បីពាំនាំយកនារីវ័យឆ្លាត ពូកែ និងមានសម្រស់ ឆ្ពោះទៅឆាកអន្តរជាតិ។
កញ្ញា Valentina. Miss Grand International 2019 បានបង្ហាញវត្តមាននាព្រលានយន្តហោះអន្តរជាតិភ្នំពេញ បានឱ្យដឹងថា កញ្ញាមកកម្ពុជារយៈពេល៣ថ្ងៃ ដើម្បីបង្ហាញកិច្ចការមួយចំនួន។ ក្នុងនោះមានការចូលរួមសន្និសីទសារព័ត៌មាន នៅផលិតកម្មមហាហង្ស ការចូលរួមកម្មវិធីនៅមន្ទីរពេទ្យគន្ឋបុប្ឋា ព្រមទាំងផ្សេងៗខ្លះទៀត។ លើសពីនេះ កញ្ញាក៏ជួយផ្តល់ជាយោបល់ ខ្លះៗដល់លោកអ៊ិន សុភិន សម្រាប់រៀបចំជ្រើសរើស មីសហ្គ្រេនកម្ពុជាឆ្នាំ២០២០។
កញ្ញារាងស្រឡូន និងខ្ពស់ស្រឡះរូបនេះបន្តទៀតថា កញ្ញា ប៉ងចង់ញ៉ាំម្ហូបខ្មែរយូរមកហើយ ប៉ុន្តែស្តាយមានពេលតិចពេក ដែលមិនបានធ្វើដំណើរកម្សាន្តឱ្យបានពេញទិសទី ជាពិសេសប្រាសាទអង្គរវត្តដ៏ល្បីល្បាញពេញពិភពលោក។
លោកអ៊ិន សុភិន បានឱ្យដឹងថា លោកពិតជាមានមោទនភាពដែលខាងអ្នករៀបចំកម្មវិធីប្រឡងលំដាប់អន្តរជាតិ ជ្រើសរើស ឬផ្តល់សិទ្ឋិឱ្យលោករៀបចំព្រឹត្តិការណ៍បវរកញ្ញា Miss Grand Cambodia 2020 ដោយលោកសន្យាថា នឹងរៀបចំឱ្យបានល្អបំផុត។ លោកនឹងស្វែងរកនារីកម្ពុជា ដែលមិនត្រឹមតែពូកែ ស្អាត តែត្រូវមានសមត្ថភាពពិត ដើម្បីប្រកួតលើអន្តរជាតិ ព្រោះថា នារីកម្ពុជាយើងឥឡូវពិតជាក្លាហាន។ កម្មវិធីប្រឡងក្នុងស្រុកនេះ គ្រោងរៀបចំឡើងនៅពាក់កណ្តាលឆ្នាំ២០២០ ដោយរំពឹងថា មានណ្តាស្រីស្អាតកម្ពុជាយើងដាក់ពាក្យប្រឡង។ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ