ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំណើត​រាជវាំង​ខ្មែរ​ទាំង​៧​ ក្រោយ​សម័យ​អង្គរ​ តើមានឈ្មោះអ្វីខ្លះ?

4 ឆ្នាំ មុន

ខេត្តបាត់ដំបង ​៖ ក្រុម​អ្នក​ស្រាវជ្រាវ​បាន​រក​ឃើញ​ក្រុង​ចាស់​បុរាណ​ បាន​កើតឡើង​ពី​អតីតកាល​នេះ តាម​បច្ចេកវិទ្យា​ទំនើប​ដោយសារ​ស្កែ​ន​តំបន់​នោះ ហើយ​បាន​បញ្ជាក់​ថា ក្រុង​នោះ​ប្រហែលជា​មាន​អាយុកាល​នៅ​សតវត្សរ៍ទី​៩​ដល់​១៤ និង​មាន​ក្រុង​តូច​ៗជា​ច្រើន​ទៀត​មិនមែន​តែ​មួយ​ទេ ហើយ​បាន​បង្កើត​ព្រះរាជវាំង​ទី​១​នៅ​ទីនោះ ។…

ខេត្តបាត់ដំបង ​៖ ក្រុម​អ្នក​ស្រាវជ្រាវ​បាន​រក​ឃើញ​ក្រុង​ចាស់​បុរាណ​ បាន​កើតឡើង​ពី​អតីតកាល​នេះ តាម​បច្ចេកវិទ្យា​ទំនើប​ដោយសារ​ស្កែ​ន​តំបន់​នោះ ហើយ​បាន​បញ្ជាក់​ថា ក្រុង​នោះ​ប្រហែលជា​មាន​អាយុកាល​នៅ​សតវត្សរ៍ទី​៩​ដល់​១៤ និង​មាន​ក្រុង​តូច​ៗជា​ច្រើន​ទៀត​មិនមែន​តែ​មួយ​ទេ ហើយ​បាន​បង្កើត​ព្រះរាជវាំង​ទី​១​នៅ​ទីនោះ ។

នេះ​បើ​តាម​ក្រុម​អ្នក​ស្រាវជ្រាវ​បែប​វិទ្យាសាស្ត្រ​អូស្ដ្រាលីបង្ហាញ​ថា ការ​រក​ឃើញ​ក្រុង​បុរាណ​ខ្មែរ​ក្នុង​តំបន់​ព្រៃ​នៅ​តំបន់​ភ្នំ​គូលែន​ដ៏​ធំ ដែល​កំពុង​គ្រប់ដណ្ដប់​ទៅ​ដោយ​ព្រៃ​នៅ​តំបន់​ឧទ្យាន​ភ្នំ​គូលែន​សព្វ​ថ្ងៃនេះ​។ ក្រុម​ស្រាវជ្រាវ​មួយ​ក្រុម​ទៀត​របស់​ប្រទេស​បារាំង (ABF) បាន​បង្ហាញ​របប​គំហើញ​តាម​ឯកសារ លើ​ខ្នងភ្នំ​គូលែន​ស្ថិត​នៅ​ក្នុង​ខេត្តសៀមរាប ក្នុង​រជ្ជកាល​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​២ សតវត្ស​ន៍ទី​៩ កើត​មាន​ទីតាំង​បន្ទាយ​,​ផ្ទះ​គូ​ចារ ក្នុង​ឧទ្យាន​ជាតិ​ព្រះ​ជ័យ​វរ្ម័ន នរោត្តម​ភ្នំ​គូលែន ស្ថិត​នៅ​ភូមិ​អន្លង់​ធំ ឃុំ​ខ្នងភ្នំ ស្រុក​ស្វាយ​លើ ខេត្ត​សៀមរាប ជា​អតីតៈ​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​២ (​យោង​លើ​ឯកសារ​ស្រាវជ្រាវ​បារាំង​-​ខ្មែរ​) ទីនោះ​ជា​ព្រះរាជវាំង​របស់​ព្រះ​អង្គ​មក​តាំង​រាជធានី​នៅ​លើ​ខ្នងភ្នំ​គូលែន ជា​រាជតំណាក់ ឬ​រាជវាំង​របស់​ព្រះ​អង្គ​ដែល​មាន​ផ្ទៃដី​៤០០​គិ​ណ​៦០០​ម៉ែត្រការ៉េ ។

បើ​យោង​តាម​សិលា​ច​រឹត​នៅ​ប្រាសាទស្តុកកក់ធំ​ដែល​មាន​លេខ​សំគាល់ (K.235) ប្រមាណ​ជាង​២០០​ឆ្នាំ​បន្ទាប់​ពី​ការ​ចូល​ទីវ​ង្គ​ត់របស់​ព្រះ​អង្គ (​ជ័យ​វរ្ម័ន​ទី​២) ការ​ផ្លាស់​ប្តូរ​រាជវាំង​ចាស់​នេះ គឺ​ស្ថិត​នៅ​លើ​ខ្នងភ្នំ​គូលែន​នេះ ។ ក្នុង​ឆ្នាំ​២០០៩ អ្នក​បុរាណវិទ្យា​ជាតិ​អ​ប្សា​រា សហការ​ជាមួយ​អង្គការ​បុរាណវិទ្យា​(ABF)​ពិសោធន៍​ឃើញ​ថា ទីតាំង​នេះ​ស្ថិត​នៅ​ក្នុង​សតវត្ស​ន៍ទី​៩ ដោយ​ស្រប​តាម​ឯកសារ​កំណាយ​ចាប់ផ្តើម​ចេញពី​ទីតាំង​តែ​មួយ​ដូច​គ្នា​នៅ​ឆ្នាំ​២០១២ កន្លង​ទៅ​នេះ ។

ព័ត៌មានពិស្តារនឹងមានផ្សាយជូនលើកាសែតកោះសន្តិភាព​បន្ត ។

អត្ថបទសរសេរ ដោយ