Messi ទម្លាយមូលហេតុចង់ចេញពី Barcelona
តាមប្រភពព័ត៌មាន Soccer Laduma បានឱ្យដឹងថា ជាមួយនឹងពាក្យចចាមអារាមដែលថា Lionel Messi អាចចាកចេញពី FC Barcelona…
តាមប្រភពព័ត៌មាន Soccer Laduma បានឱ្យដឹងថា ជាមួយនឹងពាក្យចចាមអារាមដែលថា Lionel Messi អាចចាកចេញពី FC Barcelona…
តាមប្រភពព័ត៌មាន Soccer Laduma បានឱ្យដឹងថា ជាមួយនឹងពាក្យចចាមអារាមដែលថា Lionel Messi អាចចាកចេញពី FC Barcelona តែងតែធ្វើឱ្យអ្នកគាំទ្រនឹកមិនឃើញពីមូលហេតុ។ នៅពេលនេះ Messi បានប្រាប់ពីមូលហេតុ ដែលពេលមួយនោះគាត់គិតថាចង់ចេញពីក្លិប ។
វាត្រូវបានបញ្ជាក់នៅដើមឆ្នាំនេះថា កាពីទែនក្រុមអ្នកមានបុណ្យ Lionel Messi ត្រូវបានក្លិបអនុញ្ញាតឱ្យមានសិទ្ធិពិសេសក្នុងការសុំឈប់ពីក្លិប នៅពេលណាក៏បាន ឱ្យតែនៅក្រោយខែឧសភា មិនថាឆ្នាំណានោះទេ តែគាត់បានប្រាប់ថា គាត់ចង់នៅលេងបន្តឱ្យ Barcelona រហូតទាល់តែដល់ថ្ងៃបញ្ចប់នៃអាជីពកីឡាករបាល់ទាត់ ។ ប៉ុន្តែកាលពីឆ្នាំ២០១៤ Messi ហាក់ដូចជាប្រុងចាកចោលពី Barcelona ក្រោយពីជាប់ការចោទប្រកាន់ពីបញ្ហាពន្ធនៅអេស្ប៉ាញ ។
លោកបានប្រាប់សារព័ត៌មាន France Football នៅពេលនេះពីមូលហេតុនៃការចង់ចាកចេញថា៖«វាមិនមែនមូលហេតុមកពីបញ្ហាបាល់ទាត់នោះទេ ។ តែវាគឺជារឿងផ្ទាល់ខ្លួន ។ ខ្ញុំបានឆ្លងកាត់ពេលវេលាដ៏លំបាកមួយ ជាមួយអាជ្ញាធរពន្ធអេស្ប៉ាញកាលពី៥ឆ្នាំមុន ។ ប៉ុន្តែខ្ញុំបានដោះស្រាយរួច ហើយក៏សុំអរគុណដល់ការគាំទ្ររបស់មនុស្សនៅ Barcelona និង ក្លិបទាំងមូល»។
ជើងខ្លាំងរូបនេះបានបន្តថា៖«វាបានអនុញ្ញាតឱ្យខ្ញុំបន្តនៅទីនេះ ។ វាគ្រាន់តែថា នៅពេលដែលខ្ញុំបានប្រកាសនោះ ខ្ញុំមិនមានអារម្មណ៍មិនសប្បាយចិត្តនឹងនៅប្រទេសអេស្ប៉ាញ។ វាគ្មានអ្វីក្រៅពីនេះទេ» ៕
ប្រភព ៖ soccerladuma , កែសម្រួលដោយ ៖ សំណាង
ចែករំលែកព័តមាននេះ