ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​ជនសង្ស័យ​ម្នាក់ តើ​គាត់​បាន​ធ្វើ​ឱ្យ​មនុស្ស​បាត់បង់​ជីវិត រួច​ដុត​កម្ទេច​ចោល​​មែន​អត់?

4 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ ៖ បើ​តាម​នគរបាល​ស្រុក​សំបូរ បាន​សម្រេច​ធ្វើការ​ឃាត់ខ្លួន​បុរស​ជនជាតិ​ឥ​ស្លា​ម​ម្នាក់ ក្រោយ​សង្ស័យ​ថា អាច​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​ធ្វើ​ឱ្យ​ស្ត្រី​ម្នាក់​បាន​បាត់បង់​ជីវិត រួច​ដុត​កម្ទេច​ចោល ដែល​បាន​កើតឡើង​នៅ​រោង​ខ្ទម​ដីចម្ការ​មួយ​កន្លែង ស្ថិត​ក្នុង​ឃុំ​រលួស ស្រុក​សំបូរ…

ខេត្តក្រចេះ ៖ បើ​តាម​នគរបាល​ស្រុក​សំបូរ បាន​សម្រេច​ធ្វើការ​ឃាត់ខ្លួន​បុរស​ជនជាតិ​ឥ​ស្លា​ម​ម្នាក់ ក្រោយ​សង្ស័យ​ថា អាច​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​ធ្វើ​ឱ្យ​ស្ត្រី​ម្នាក់​បាន​បាត់បង់​ជីវិត រួច​ដុត​កម្ទេច​ចោល ដែល​បាន​កើតឡើង​នៅ​រោង​ខ្ទម​ដីចម្ការ​មួយ​កន្លែង ស្ថិត​ក្នុង​ឃុំ​រលួស ស្រុក​សំបូរ កាលពី​ថ្ងៃ​ទី​៤ ខែធ្នូ កន្លង​ទៅ​។

ជនសង្ស័យ​ឈ្មោះ សុះ ម៉ាត់​សូត្រ អាយុ​២៩​ឆ្នាំ មាន​ទីលំនៅ​ស្រុក​តំបែរ ខេត្ត​ត្បូងឃ្មុំ និង ត្រូវ​បាន​នគរបាល​ព្រហ្មទណ្ឌ​ស្រុក​សំបូរ ចាប់​ឃាត់ខ្លួន​នៅ​ថ្ងៃ​ទី​៦ ខែធ្នូ ក្រោយ​កើតហេតុ បាន​រយៈពេល​២​ថ្ងៃ​។

អធិការរង​នគរបាល​ស្រុក​សំបូរ លោក​វរសេនីយ៍ត្រី ណ​យ ស៊ី​ថា​ច បាន​ឲ្យ​ដឹង​ថា ស្ត្រី​រង​គ្រោះ​ខាងលើ​ឈ្មោះ ស្លេះ ម៉ៃ​យំ អាយុ​៥៨​ឆ្នាំ ត្រូវ​បាន​គេ​ប្រទះ​ឃើញ​បាត់បង់​ជីវិត​ជាមួយនឹង​ភ្លើង​ឆេះ​រោង​ខ្ទម​ចម្ការ ខ្មៅ​រួច​ក្រ​ញ៉​ង់​ស្ទើរតែ​មើលរូប​មិន​យល់​។ ក្រោយ​កើត​មាន​ករណី​បាត់បង់​ជីវិត​របស់​ស្ត្រី​រង​គ្រោះ កម្លាំង​នគរបាល​បាន​ធ្វើការ​ស្រាវជ្រាវ​រហូត​ឈាន​ដល់​ការ​ឃាត់ខ្លួន​បុរស​សង្ស័យ​ជា​ខ្មែរឥស្លាម​រូប​នេះ មក​សាកសួរ​តាម​នីតិវិធី​។

បើ​តាម​លោក ណ​យ ស៊ី​ថា​ច បាន​សម្រង់​ចម្លើយ​ជនសង្ស័យ​រូប​នេះ​ឲ្យ​ដឹង​ថា ការ​បាត់បង់​ជីវិត​របស់​ស្ត្រី​រង​គ្រោះ គឺ​រូបគេ​មិន​បាន​ប្រព្រឹត្ត​នោះ​ទេ​។ ដោយ​កាលពី​ថ្ងៃ​កើតហេតុ ស្ត្រី​រង​គ្រោះ​បាន​ដើរ​រក​ទិញ​ដីចម្ការ និង​បាន​មក​សុំ​រោង​ចម្ការ​របស់​ខ្លួន​ស្នាក់​នៅ​។ ពេល​ស្នាក់​នៅ​ស្ត្រី​រង​គ្រោះ​បាន​ដាំបាយ ស្រាប់តែ​ផ្ទុះ​ចង្ក្រានហ្គាស​ឆាបឆេះ​ដល់​ស្បូវ បណ្តាល​ឱ្យ​ស្ត្រី​រង​គ្រោះ​ឆេះ​បាត់បង់​ជីវិត​តែ​ម្តង សូ​ម្បី​តែ​រូបគេ​ក៏​រង​របួស​ដូច​គ្នា ដោយ​មិន​អាច​ជួយ​សង្គ្រោះ​បាន​នោះ​ទេ​។

បើ​ទោះជា​បែប​ណា ក៏​ករណី​នេះ​ត្រូវ​បាន​លោក​អធិការរង​បញ្ជាក់​ថា នគរបាល​បាន​សម្រេច​ឃាត់​ខ្លួន​ជនសង្ស័យ​រូប​នេះ ដើម្បី​កសាង​សំណុំរឿង​បន្ត ដោយ​ចោទប្រកាន់​ជា​ជំហាន ដំបូង​ក្នុង​ករណី​ជាប់​សង្ស័យ​នឹង​ករណី​ខាងលើ​នេះ​ដោយ​អ​ចេតនា​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ