ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឯកអគ្គរដ្ឋទូត​អា​មេ​រិ​ក​ចូលរួម​រត់​ពាក់​កណ្ដាល​ម៉ា​រ៉ា​តុង​នៅ​អង្គរវត្ត​លើក​ដំបូង

4 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ ទិវា​រត់ប្រណាំង​អន្ដរជាតិ​ពាក់កណ្ដាល​ម៉ា​រ៉ា​តុង​លើក​ទី​២៤ ឆ្នាំ​២០១៩ នៅ​អង្គរវត្ត បាន​ដំណើរការ​ការ​ប្រកួត​ហើយ នា ព្រឹក​ថ្ងៃ​ទី​៨ ខែធ្នូ ក្រោម​វត្តមាន​លោក…

ខេត្តសៀមរាប ៖ ទិវា​រត់ប្រណាំង​អន្ដរជាតិ​ពាក់កណ្ដាល​ម៉ា​រ៉ា​តុង​លើក​ទី​២៤ ឆ្នាំ​២០១៩ នៅ​អង្គរវត្ត បាន​ដំណើរការ​ការ​ប្រកួត​ហើយ នា ព្រឹក​ថ្ងៃ​ទី​៨ ខែធ្នូ ក្រោម​វត្តមាន​លោក ថោ​ង ខុន រដ្ឋមន្ដ្រី​ក្រសួងទេសចរណ៍ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​(NOCC) និង​មានការ​ចូលរួម​ពី​ភ្ញៀវ​ជាតិ​-​អន្ដរជាតិ​ចំនួន ១២.១៧៥​នាក់ មក​ពី​៨៥​ប្រទេស​លើ​ពិភព លោក ។

អ្វី​ដែល​គួរ​ឲ្យ​កត់សម្គាល់​ក្នុង​ព្រឹត្តិការណ៍​កីឡា​ទេសចរណ៍​ដ៏​ធំ​ប្រចាំឆ្នាំ​នេះ គឺ​មាន​វត្តមាន​លោក W. Patrick Murphy ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​កម្ពុជា​ចូលរួម​ផង​ដែរ ស្រប​ពេល​ដែល​ពលរដ្ឋ​អា​មេ​រិ​ក បាន​ឈរ​លេខ​៣ ក្នុង​នាម​ជនបរទេស​ចូលរួម​ព្រឹត្តិការណ៍​នេះ​ច្រើន​ជាង​គេ។

នេះ​គឺជា​លើក​ដំបូង​ហើយ ដែល​ឯកអគ្គ​រដ្ឋទូត​សហរដ្ឋអាមេរិក​បាន​ចូលរួម ស្រប​ពេល​ដែល ព្រឹត្តិការណ៍​នេះ​កំពុង​ល្បីល្បាញ និង​ទាក់ទាញ​អ្នក​ស្រឡាញ់​កីឡា​បរទេស​មក​ពី​គ្រប់​ទិស​ទី​លើ
ពិភពលោក​។ បើ​តាម​ការ​បញ្ជាក់​របស់​គណៈ កម្ម​ការ​រៀបចំ លោក W. Patrick Murphy នឹង​ត្រូវ​រត់​ចម្ងាយ​១០​គីឡូម៉ែត្រ ។

ថ្លែង​ក្នុង​ឱកាស​នោះ លោក​រដ្ឋមន្ត្រី ថោ​ង ខុន បាន​បង្ហាញ​នូវ​សុទិដ្ឋិនិយម​ចំពោះ​ទិវា​រត់ ប្រណាំង​អន្ដរជាតិ​ពាក់កណ្ដាល​ម៉ា​រ៉ា​តុង​ឆ្នាំ​នេះ ផង​ដែរ ដែល​បាន​ទាក់ទាញ​ថ្នាក់ដឹកនាំ ឯកអគ្គ រដ្ឋ​ទូត និង​ភ្ញៀវ​ជាតិ​-​អន្ដរជាតិ​រហូត​ដល់១២.១៧៥​នាក់ មក​ពី​៨៥​ប្រទេស​ចូលរួម ។ ចំនួន​នេះ​មាន​កំណើន​ប្រមាណ​២០% បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០១៨ ហើយ​ជនបរទេស​ដែល​ចូលរួម​ច្រើន​ជាង​គេ​គឺ អង់គ្លេស​ឈរ​លេខ​១ មាន​៦៤៦​នាក់ ជប៉ុន​និង​អា​មេ​រិ​ក​មាន​៤៨៨​នាក់​ដូច​គ្នា អូស្ដ្រាលី​៤០២​នាក់ បារាំង​៣៩៨​នាក់ និង​កម្ពុជា ៧.៥៧៣​នាក់ ។

លោក​រដ្ឋមន្ដ្រី​ថ្លែង​ថា «​ខ្ញុំ​ពិតជា​មាន​មោ​ទ​នភាព​ណាស់ ដែល​ព្រឹត្តិការណ៍​កីឡា​ទេសចរណ៍​នេះ បាន​ក្លាយជា​ដែក​ឆក់​ថ្មី​នៃ​ផលិតផល​ទេសចរណ៍​ច្នៃ​បង្កើត​ថ្មី​មួយ​ដ៏​មាន​សារៈសំខាន់ រួម​ចំ ណែ​ក​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្ដរជាតិរ៉ាប់​ម៉ឺន​នាក់​ក្នុង​រយៈពេល​តែ​មួយ ។ ក្រសួង​ទេស ចរណ៍ ​និង​គ្រប់​ភាគី​ពាក់ព័ន្ធ បាន​ខិតខំ​ប្រឹងប្រែង​ការ​ធ្វើ​ពិពិធ​កម្ម​ផលិតផល​ទេសចរណ៍​ឲ្យ​កាន់តែ​មាន​ភាព​ទាក់ទាញ​ថ្មី​ៗ ប្លែក​ៗ​បន្ថែម​ទៀត ដើម្បី​សម្រេច​គោលដៅ​កំណើន​ទេសចរ​អន្ដរជាតិ​ដល់ ៧​លាន​នាក់​ក្នុង​ឆ្នាំ​២០២០» ។

គួរ​បញ្ជាក់​ថា នេះ​គឺជា​លើក​ទី​២៤​ហើយ ដែលទិវា​រត់ប្រណាំង​អន្ដរជាតិ​ពាក់កណ្ដាល​ម៉ា​រ៉ា​តុង ត្រូវ​បាន​រៀបចំ​ឡើង ដោយ​រាជរដ្ឋាភិបាល​បានលើកទឹកចិត្ត​ដល់​ក្រសួងទេសចរណ៍​សហការ​ជាមួយ NOCC និង​អាជ្ញាធរ​ពាក់ព័ន្ធ រៀបចំ​ព្រឹត្តិការណ៍​កីឡា​ទេសចរណ៍​ដ៏​ធំ​ប្រចាំឆ្នាំ​នេះ​ឡើង ក្នុង​គោលបំណង​ធ្វើ​ពិពិធ​កម្ម​កីឡា​ទេសចរណ៍ឲ្យ​ក្លាយជា​ផលិតផល​ទេសចរណ៍​ថ្មី​ៗ ដើម្បី​ទាក់
ទាញ​កំណើន​ភ្ញៀវ​ទេសចរ​កាន់តែ​ច្រើន​មក​កាន់​ប្រទេស​កម្ពុ​ជានា​ពេល​បច្ចុប្បន្ន និង​ថ្ងៃ​អនាគត​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ