សហរដ្ឋអាមេរិក-អ៊ីរ៉ង់ ៖ ប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំ កាលពីថ្ងៃទី៧ធ្នូ បានពោលពាក្យវិជ្ចមានដ៏កម្រមួយចំពោះអ៊ីរ៉ង់ ដោយថ្លែងអំណរគុណក្រុងតេហេរ៉ង់ ក្រោយការប្ដូរអ្នកទោសគ្នាដែលរៀបចំធ្វើនៅប្រទេសស្វ៊ីស ហើយរីករាយដែលប្រទេសជាសត្រូវគ្នាទាំង២បំពេញបានរឿងមួយចំនួន។
ជនជាតិអាមេរិកម្នាក់ដែលជាប់ឃុំឃាំងនៅអ៊ីរ៉ង់អស់រយៈពេលជាង៣ឆ្នាំមកហើយ លោកXIYUE WANGនិងបុរសអ៊ីរ៉ង់ម្នាក់ដែលជាប់ឃុំឃាំងនៅអាមេរិកចាប់តាំងពីឆ្នាំ២០១៨មក លោកម៉ាស៊ូដសូឡីម៉ានី ត្រូវបានដោះលែងកាលពីថ្ងៃទី៧ធ្នូ។ លោកត្រាំថ្លែងថានេះជារឿងល្អប្រសើរមួយសម្រាប់អ៊ីរ៉ង់ ដែលបង្ហាញថា យើងអាចបំពេញរឿងមួយចំនួន។ មុននេះតាមTWITTERលោកត្រាំសេសេរថា អរគុណអ៊ីរ៉ង់សម្រាប់ការចរចាដ៏ត្រឹមត្រួវបំផុតមួយ ហើយយើងអាចសម្រេចបានកិច្ចព្រៀងរួមមួយ។
ចំណែករដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោកម៉ូហាម៉ាដហ្សាវ៉ាតហ្សារីហ្វនិយាយថា លោករីករាយដែលសាស្ត្រាចារ្យសូឡីម៉ានីនិងលោកXIYUE WANGបានមកជូបជុំគ្រូសារវិញ។ លោកXIYUE WANGជាអ្នកស្រាវជ្រាវអាមេរិកមានដើមកំណើតចិន ត្រូវអ៊ីរ៉ង់កាត់ទោសដាក់កុក១០ឆ្នាំពីបទចារកម្ម។
ចំណែកលោកសូឡីម៉ានីជាសាស្ត្រាចារ្យសាកលវិទ្យាល័យមួយរូប ដែលមកកាន់សហរដ្ឋអាមេរិក កាលពីថ្ងៃទី២២តុលាឆ្នាំ២០១៨ដើម្បីបំពេញការងារស្រាវជ្រាវមួយ ត្រូវចាប់ខ្លូនពេលលោកមកដល់ព្រលានយន្តហោះក្រុងស៊ីកាហ្គោ៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ