សម្តេច​តេ​ជោ ហ៊ុន សែន ប្រៀបធៀប​នយោបាយ​ទៅ​នឹង​ការ​លេងអុក


រាជធានី​ភ្នំពេញ ៖ ខណៈ​ដែល​មានការ​តាមដាន​យ៉ាង​យកចិត្តទុកដាក់​ទៅ​លើ​សំណុំរឿង​របស់​លោក កឹ​ម សុខា ថា តើ​រូប​គាត់​នឹង​ត្រូវ​មាន​អនាគត​នយោបាយ​បែប​ណា​នោះ? សម្តេច​តេ​ជោ ហ៊ុន សែន នៅ​ថ្ងៃនេះ បាន​ប្រៀបធៀប​ការ​លេងអុក​ទៅ​នឹង​ឈុត​ឆាក​ក្នុង​នយោបាយ ដោយ​សង្កត់ធ្ងន់​ថា អ្វី​ៗ​ត្រូវធ្វើ​តាម​នីតិវិធី​ច្បាប់​។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​សរសេរ​នៅ​ក្នុង​ហ្វេ​ស​ប៊ុ​ក​នា​ថ្ងៃ​ទី​៨ ខែធ្នូ​នេះ​ថា «​ការ​ធ្វើនយោ​បាយ​​មិន​ខុស​ពី​ការ​លេងអុក​នោះ​ទេ​។ ខ្ញុំ​មិន​បណ្តោយ​ឱ្យ​អ្នក​ណា ឬ​ក្រុម​ណា​លេង​ខុស​ពី​ច្បាប់​បាន​ចែង​នោះ​ឡើយ​។ កូនអុក​ស៊ី​ដាក់​ចូល​កំប៉ុង អ្នកនយោបាយ​អនុវត្ត​តាម​ច្បាប់​»​។

សម្តេច​បាន​មាន​ប្រសាសន៍​បែប​នេះ ខណៈ​ដែល​មនុស្ស​ម្នា​កំពុង​តែ​តាមដាន​សំណុំរឿង​របស់​លោក កឹ​ម សុខា ដែល​ត្រូវ​ចោទប្រកាន់​ពី​បទ​ក្បត់ជាតិ​។ បន្ទាប់​ពី​លោក កឹ​ម សុខា ត្រូវ​បាន​បន្ថយ​ការ​រឹតត្បិត​ឱ្យ​មាន​សេរីភាព​ដើរហើរ​ក្នុង​ប្រទេស​នោះ គេ​កំពុង​តាមដាន​ថា តើ​លោក កឹ​ម សុខា អាច​នឹង​ឈាន​ដល់​ការ​មាន​សេរីភាព​ទាំងស្រុង​ឬ​យ៉ាងណា?

លោក កឹ​ម សុខា អាច​រួច​ទោស​បាន បើសិនជា​ចៅក្រម​ស៊ើប​សន្និដ្ឋាន​ថា មិន​មាន​ភស្តុ​តាង ដើម្បី​ចោទប្រកាន់​រូប​គាត់​។ ប៉ុន្តែ​ចៅក្រម​ស៊ើបសួរ​បាន​រក​ឃើញ​ថា មាន​ភស្តុ​តាង​គ្រប់គ្រាន់​សម្រាប់​ការ​ចោទប្រកាន់​រូប​គាត់​។ ដូច្នេះ​ក៏​បា​នប​ញ្ជួ​ន​សំណុំរឿង​ទៅ​ឱ្យ​ចៅក្រម​ជំនុំជម្រះ​។ ប៉ុន្តែ​មេធាវី​របស់​លោក កឹ​ម សុខា បាន​ប្តឹង​ទាស់​ចំពោះ​កា​រប​ញ្ជួ​ន​សំណុំរឿង​នេះ ហើយ​ចៅក្រម​ស៊ើបសួរ សាលា​ឧទ្ទ​រណ៍​បាន​កោះហៅ​មេធាវី​របស់​លោក កឹ​ម សុខា ឱ្យទៅ​កាន់​សាលា​ឧទ្ទ​រណ៍​នៅ​ថ្ងៃ​ទី​០៩ ខែធ្នូ​នេះ​ហើយ​។

ក្នុង​ករណី​ដែល​ចៅក្រម​ជំនុំជម្រះ​ឈាន​ដល់​ការ​បើក​សវនាការ​លើ​សំណុំរឿង​របស់​លោក កឹ​ម សុខា​នោះ លោក កឹ​ម សុខា​អាច​នឹង​រក​ឃើញ​ថា គ្មាន​ទោស ឬ​មានទោស​។ បើសិនជា​តុលាការ​រក​ឃើញ​ថា គាត់​មានទោស ច្រកចេញ​តែ​មួយ​គត់​សម្រាប់​ការ​មាន​សេរីភាព​របស់​លោក គឺ​ការ​លើកលែងទោស​ពី​ព្រះមហាក្សត្រ​តាម​ការ​សុំ​របស់​នាយក​រដ្ឋមន្ត្រី ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

Live

Sponsored News

០៨:៤៦ | ក្នុងស្រុក

ក្រុមហ៊ុនបុត្រសម្ព័ន្ធ រ៉ូយ៉ាល់គ្រុប ទទួលស្វាគមន៍ទស្សនកិច្ចពិសេសរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត សម្រាប់ដំណើរស្វែងយល់អំពីឌីជីថលនីយកម្ម និងបច្ចេកវិទ្យាបណ្តាញ 5G !

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ