ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកគាំទ្រ​លោកស្រី​ស៊ូ​ជី ​ប្រមូលផ្ដុំ​គ្នា​គាំទ្រ​​មុន​សវនាការ

4 ឆ្នាំ មុន

ប្រទេស​មី​យ៉ា​ន់​ម៉ា ៖ អ្នកគាំទ្រ​លោកស្រី​អ៊ូង​សាន់​ស៊ូ​ជី​ជា​ច្រើន​ពាន់​នាក់ កាលពី​ថ្ងៃ​ទី​៧​ធ្នូ​បាន​ចូលរួម​ក្នុង​ការ​ប្រមូលផ្ដុំ​គ្នា​ជួយ​ទ្រទ្រង់​ដ៏​ធំ​មួយ នៅ​រដ្ឋធានី​មី​យ៉ា​ន់​ម៉ា​ក្រុង​ណៃ​ពិដោ មុន​ការ​ចេញដំណើរ​របស់​លោកស្រី​ទៅ​កាន់​ក្រុង​ឡា​អេ ដើម្បី​ការពារ​ប្រទេស​លោកស្រី​ចំពោះ​ការ​ចោទប្រកាន់ ពី​បទ​ប្រល័យពូជសាសន៍ ប្រឆាំង​ពួក​អ៊ិ​ស្លា​ម​រ៉ួ​ហ៊ីង​យ៉ា នៅ​មុខ​តុលាការ​ជាន់ខ្ពស់​បំផុត​របស់​អ​.​ស​.​ប​។…

ប្រទេស​មី​យ៉ា​ន់​ម៉ា ៖ អ្នកគាំទ្រ​លោកស្រី​អ៊ូង​សាន់​ស៊ូ​ជី​ជា​ច្រើន​ពាន់​នាក់ កាលពី​ថ្ងៃ​ទី​៧​ធ្នូ​បាន​ចូលរួម​ក្នុង​ការ​ប្រមូលផ្ដុំ​គ្នា​ជួយ​ទ្រទ្រង់​ដ៏​ធំ​មួយ នៅ​រដ្ឋធានី​មី​យ៉ា​ន់​ម៉ា​ក្រុង​ណៃ​ពិដោ មុន​ការ​ចេញដំណើរ​របស់​លោកស្រី​ទៅ​កាន់​ក្រុង​ឡា​អេ ដើម្បី​ការពារ​ប្រទេស​លោកស្រី​ចំពោះ​ការ​ចោទប្រកាន់ ពី​បទ​ប្រល័យពូជសាសន៍ ប្រឆាំង​ពួក​អ៊ិ​ស្លា​ម​រ៉ួ​ហ៊ីង​យ៉ា នៅ​មុខ​តុលាការ​ជាន់ខ្ពស់​បំផុត​របស់​អ​.​ស​.​ប​។

ការ​ប្រមូលផ្ដុំ​មនុស្ស​នេះ​កើត​មាន​ពេល​ដែល​រដ្ឋមន្ត្រី​ការ​បរទេស​ចិន​មក​ដល់​មី​យ៉ា​ន់​ម៉ា តាម​ការ​អញ្ជើញ​របស់​លោកស្រី​ស៊ូ​ជី ដែល​តាម​ពិតជា​ប្រមុខ​រដ្ឋាភិបាល​មី​យ៉ា​ន់​ម៉ា​។ យោង​តាម​ពួក​អ្នក​វិភាគ​ថា សិ​ទិ្ធ​វេតូ​ដែល​ចិន​មាន​ក្នុង​ឋានៈ​ជា​សមាជិក​អចិន្ត្រៃយ៍​ក្រុមប្រឹក្សាសន្តិសុខ​អ​.​ស​.​ប ពិត​ណាស់​នឹង​ប្រើ​ជួយ​សម្ព័ន្ធមិត្ត​មី​យ៉ា​ន់​ម៉ា ដែល​កំពុង​ប្រឈម​មុខ​នឹង​ការ​គាបសង្កត់​ខាង​ផ្លូវច្បាប់​កាន់តែ​ខ្លាំង លើ​ភ័ព្វវាសនា​របស់​ជន​ជនជាតិភាគតិច​អ៊ិ​ស្លា​ម​រ៉ូ​ហ៊ី​ង​យ៉ា​។

លោកស្រី​ស៊ូ​ជី​នឹង​ទៅ​កាន់​ក្រុង​ឡា​អេ ដើម្បី​ការពារ​ប្រទេស​លោកស្រី នៅ​មុខ​តុលាការ​យុត្តិធម៌​អន្តរជាតិ​។ នារី​ជនជាតិ​ហ្គំ​ប៊ី​ម្នាក់​ដែល​ត្រូវ​បាន​ប្រទេស​៥៧​ជា​សមាជិក​អង្គការ​កិច្ច​សហ​ប្រប​ត្តិ​ការ​អ៊ិ​ស្លា​ម​ចាត់តាំង បាន​ចាប់ផ្ដើម​សកម្មភាព​ខាង​ផ្លូវ​តុលាការ ប្រឆាំង​មី​យ៉ា​ន់​ម៉ា​ពី​បទ​ប្រល័យ​ពូជសាសន៍ នៅ​មុខ​តុលាការអន្តរជាតិ​នោះ​។ សវនាការ​នេះ​គ្រោង​ធ្វើ​ពី​ថ្ងៃ​ទី​១០​ដល់​១២​ធ្នូ​នៅ​ក្រុង​ឡា​អេ​។

ភាព​ល្បី​លើ​ឆាក​អន្តរជាតិ​របស់​លោកស្រី​ស៊ូ​ជី ដោយសារ​លោកស្រី​ជា​អតីត​អ្នកតស៊ូ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​នៅ​មី​យ៉ា​ន់​ម៉ា​បាន​ស្រអាប់ ដោយសារ​តែ​ការ​ធ្វើទុក្ខបុកម្នេញ​លើ​ពួក​រ៉ូ​ហ៊ី​ង​យ៉ា ប៉ុន្តែ​នៅ​ក្នុង​ប្រទេស លោកស្រី​ទទួល​ការ​គាំទ្រ​ខ្លាំង​ក្នុង​ចំណោម​ប្រជាជន ដែល​ភាគច្រើន​ចាត់​ទុក​ពួក​រ៉ូ​ហ៊ី​ង​យ៉ា​ថា ជា​ពួក​អន្តោប្រវេសន៍​ខុសច្បាប់​។

បណ្ដា​អ្នកចូលរួម​ក្នុង​បាតុកម្ម​គាំំ​ទ្រ​ដ៏​ធំ​នោះ​និយាយ​ថា យើង​មាន​មោទនភាព ដែល​លោកស្រី​ស៊ូ​ជី​ជា​អ្នក​ចេញ​មុខ​រ៉ាប់រង​ការពារ​មី​យ៉ា​ន់​ម៉ា ដោយ​លោកស្រី​ធ្វើ​ដំណើរ​ផ្ទាល់​ទៅ​កាន់​ក្រុង​ឡា​អេ ការពារ​មុខមាត់​របស់​ប្រទេស​។ គេ​មិន​ចោទប្រកាន់​ត្រឹមតែ​មនុស្ស​ម្នាក់​នៅ​មី​យ៉ា​ន់​ម៉ា​ទេ តែ​ចោទ​ប្រទេស​យើង​ទាំងមូល​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ