ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រូ​ហុងស៊ុយ​៖ ត្រណម​ទាំង​៧​នាំ​ឱ្យ​លោក​អ្នកមាន​លុយ​ហូរ​ចាក់

4 ឆ្នាំ មុន

តើ​មាន​បាតុភូត​អ្វីខ្លះ​ដែល​ជា​មូលហេតុ​នាំ​ឱ្យ​លោក​អ្នក​រកស៊ី​…​?គួរ​ឱ្យ​សង្វេគ​ណាស់ អ្នកខ្លះ​ខំប្រឹង​រកស៊ី​ណាស់ នៅ​តែ​មិនឃើញ​មាន​សល់​ទ្រព្យសម្បត្តិ​សោះ តើ​មក​ពី​មូលហេតុ​អ្វី ? ឥឡូវនេះ​យើងខ្ញុំ​សូម​នាំ​ជំនឿរ​បែប​ហុងស៊ុយ​ចិន​សែ​មក​បង្ហាញ​ប្រាប់​ពី​មូលហេតុ​ទាំង​៧​ដែល​នាំ​ឱ្យ​លោក​អ្នក​រកស៊ី​មិន​ឡើង តែបើ​បុរស​ស្ត្រី​រូប​ណា​ធ្វើ​តាម​ត្រណម​ទាំង​អស់នេះ​បាន នឹង​មាន​លាភ មានសំណា ង…

តើ​មាន​បាតុភូត​អ្វីខ្លះ​ដែល​ជា​មូលហេតុ​នាំ​ឱ្យ​លោក​អ្នក​រកស៊ី​…​?
គួរ​ឱ្យ​សង្វេគ​ណាស់ អ្នកខ្លះ​ខំប្រឹង​រកស៊ី​ណាស់ នៅ​តែ​មិនឃើញ​មាន​សល់​ទ្រព្យសម្បត្តិ​សោះ តើ​មក​ពី​មូលហេតុ​អ្វី ? ឥឡូវនេះ​យើងខ្ញុំ​សូម​នាំ​ជំនឿរ​បែប​ហុងស៊ុយ​ចិន​សែ​មក​បង្ហាញ​ប្រាប់​ពី​មូលហេតុ​ទាំង​៧​ដែល​នាំ​ឱ្យ​លោក​អ្នក​រកស៊ី​មិន​ឡើង តែបើ​បុរស​ស្ត្រី​រូប​ណា​ធ្វើ​តាម​ត្រណម​ទាំង​អស់នេះ​បាន នឹង​មាន​លាភ មានសំណា ង ហេង​ហេង មាន​រស្មី​នៃ​ជីវិត​ដោយ​ទ្រព្យ​មហាសាល ។ ខាងក្រោម​នេះ​ជា​ត្រណម​គ្រូ​ហុងស៊ុយ​ដូច​តទៅ ៖

១-​គ្រូ​ហុងស៊ុយ​បាន​ហាម​មិន​ឱ្យ​លោក​អ្នក​តុបតែង​លំអ​គេហដ្ឋាន​ឱ្យ​ស្អាត​ជ្រុល​ពេក​ទេ ព្រោះ​យើង​គឺជា​មនុស្សលោក​មិនមែន​ជា​ទេវតា​ទេ តែបើ​តុបតែង​សម្រាប់​បុណ្យ​ទាន​ឬ​ក៏​មានកម្ម​វិធី​អ្វី​ផ្សេង​ៗ​បាន ។

២-​ហាម​ធ្វើ​ស្ពាន​កាត់​ទទឹង​បាំង​ពីមុខ​ផ្ទះ​ស៊យ​ណាស់ ព្រោះ​ពេល​លុយ​ហូរ​ចូល​មក​នឹង​ត្រូវ​ហូរ​ទៅ​តាម​ស្ពាន​អស់ ហេតុនេះ​លោក​អ្នក​ត្រូវធ្វើ​ស្ពាន​នៅ​ចំហៀង​ឬ​ក៏​បុក​ត្រង់​មក​សំដៅ​ផ្ទះ​ជា​ការ​ប្រសើរ ។

៣-​ក្បួន​ហុងស៊ុយ​ហាម​មិន​ឱ្យ​ទ្វារផ្ទះ​របស់​លោក​អ្នក​ពេល​បើក​ឬ​បិទ​ទៅ​ឮ​សំឡេង​កៀប​គ្នា ព្រោះ​ជា​មូលហេតុ​ដែល​នាំ​ឱ្យ​លុយ​មិន​ហ៊ាន​បាល​ចូល​ផ្ទះ ដូច្នេះ​បើ​ទ្វារ​មាន​បញ្ហា​សួ​ម​ប្រញាប់​កែកុន ឬ​ហៅ​ជាង​មក​ធ្វើ​ភ្លាម​ដើម្បី​បញ្ចៀស​ស៊យ ។

៤-​ហាម​ធ្វើ​ផ្ទះ​ដែល​មាន​ស្ថានភាព​ទាប​ជាង​ថ្នល់ ឬ​ខ្ពស់​ជាង​ថ្នល់​ពេក ព្រោះ​កាលណា​ផ្ទះ​ទាប​ជាង​ថ្នល់​លុយ​ហូរ​ចូល​មក​មិន​នៅ​ក្នុងផ្ទះ​ទេ​គឺ​ហូរ​ទៅ​ហួស​ផ្ទះ តែបើ​ដី​ផ្ទះ​ខ្ពស់​ជាង​ថ្នល់​ពេក​ក៏​លុយ​ហូរ​ចូល​ផ្ទះ​មិន​រួច​គឺ​ចាល់​នៅ​ត្រឹម​មុខ​ផ្ទះ​។ នេះ​ជា​មូលហេតុ​ដែល​នាំ​ឱ្យ​ក្រ ដូច្នេះ​ត្រូវធ្វើ​ឱ្យ​មាន​ជម្រាល​សម​ល្មមទៅ​បាន​ហើយ​គឺ​កុំឱ្យ​ទាប​ពេក កុំ​ខ្ពស់​ពេក ។

៥-​ចាស់​បុរាណ​លោក​ហាម​មិន​ឱ្យ​មែកឈើ​ដែល​នៅ​ក្បែ​ផ្ទះ ទោរ​មក​សង្កត់​លើដំបូល​ផ្ទះ​ឬ​មក​គ្រប​លើ​មាត់​បង្អួច​ផ្ទះ​ដាច់ខាត ព្រោះ​ជា​មូលហេតុ​នាំ​រឿង​មិនល្អ​ចូល​ផ្ទះ ថែម​ទាំង​រកស៊ី​មិន​ឡើង ។

៦-​នៅ​ក្នុងផ្ទះ​ហាម​មិន​ឱ្យ​មាន​សំរាម​ស្មោកគ្រោក​ឡើយ ព្រោះ​ជា​ហេតុ​ដែល​នាំ​ឱ្យ​ទេវតា​ទ្រព្យ​ខ្ពើមរអើម​មិន​មក​ថែរក្សា យក​លាភ​ចូល​ទៅ​ក្នុងផ្ទះ​នោះ ហេតុនេះ​លោក​អ្នក​ត្រូវ​បូស​ដុស​ជូត​សំអាតផ្ទះ​ឱ្យ​បាន​ស្អាត​ជា​និច្ច​ទាំង​ខាងក្នុង និង​ទីធ្លា​ខាង​មុខ​ផ្ទះ ។

៧-​គ្រូ​ចិន​សែ​ហាម​មិន​ឱ្យធ្វើ​ផ្ទះ​ដែល​មាន​ទ្វារ​និង​ប​ង្អូ​ច​ច្រើន​ពេក​ទេ ព្រោះ​មាសប្រាក់​នឹង​រត់​ចេញ​អស់ ។ លើស​ពី​នេះ​ទៀត​គឺ​ចៀសវាង​អំពើ​ចោរកម្ម និង​អំពើ​ពា​លា​ផ្សេង​ៗ​មាន​ល្បែងភ្នាល់​ជាដើម ។

សូម​លោក​អ្នក​ដែល​មាន​ជំនឿ​លើ​ហុងស៊ុយ ប្រញាប់​ស៊ែរ​ចេញ​បន្ទាន់​ដើម្បី​ឱ្យ​បងប្អូន​សាច់ញាតិ​បានដឹង និង​យក​ទៅ​អនុវត្ត​សម្រេច​ជា​ប្រយោជន៍​ឥឡូវនេះ​ភ្លាម ។ ដោយសាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ