ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្វើសកម្មភាព​តាម​ផ្លូវ​ នាងស្រែកផ្អើលសិស្សនាំគ្នា​​ជួយចាប់​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ​នារី​ម្នាក់​ជិះ​ម៉ូតូ​ហុងដា​ស្តុ​ប​ទៅ​ផ្ទះ​នៅ​ឯ​ម្តុំ​គីឡូម៉ែត្រ​លេខ​៩​បាន​ពាក់​កណ្តាលផ្លូវ​ស្រាប់តែ​ត្រូវ​ជនសង្ស័យ​២​នាក់​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ដៃ​ម៉ាក iPhone 8 បាន​សម្រេច​ដែរ ប៉ុន្តែ​នារីរងគ្រោះស្រែកផ្អើលដល់សិស្សសាលាជួយដេញតាម ​ក្រោយមក​​​សមត្ថកិច្ច​​ក៏​​ឃាត់ខ្លួន​បាន​ម្នាក់ និង​រត់គេច​ខ្លួន​ម្នាក់ ។…

រាជធានី​ភ្នំពេញ ៖ ​នារី​ម្នាក់​ជិះ​ម៉ូតូ​ហុងដា​ស្តុ​ប​ទៅ​ផ្ទះ​នៅ​ឯ​ម្តុំ​គីឡូម៉ែត្រ​លេខ​៩​បាន​ពាក់​កណ្តាលផ្លូវ​ស្រាប់តែ​ត្រូវ​ជនសង្ស័យ​២​នាក់​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ដៃ​ម៉ាក iPhone 8 បាន​សម្រេច​ដែរ ប៉ុន្តែ​នារីរងគ្រោះស្រែកផ្អើលដល់សិស្សសាលាជួយដេញតាម ​ក្រោយមក​​​សមត្ថកិច្ច​​ក៏​​ឃាត់ខ្លួន​បាន​ម្នាក់ និង​រត់គេច​ខ្លួន​ម្នាក់ ។

ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦​និង​៣០​នាទី​យប់​ថ្ងៃ​ទី​៦ ខែធ្នូ ឆ្នាំ​២០១៩ នៅ​ចំណុច​ម្តុំ​កាំ​បូ​ឌី​យ៉ា​ណា តាម​បណ្តោយ​ផ្លូវ​ព្រះ​ស៊ី​សុវត្ថិ ស្ថិត​នៅ​ក្នុង​សង្កាត់​ចតុមុខ ខណ្ឌដូនពេញ ។

ជនសង្ស័យ​ម្នាក់​ដែល​ត្រូវ​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​ឈ្មោះ​ហេង យា ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​ម្តុំ​បូ​ឌី​ង សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ជា​អ្នកបើកបរ និង​ម្នាក់​ទៀត​ដែល​រត់គេច​ខ្លួន​បាត់ឈ្មោះ​អាសា ភេទ​ប្រុស អាយុ​១៤​ឆ្នាំ ជា​អ្នក​ធ្វើ​សកម្មភាព​ឆក់​។ ជនសង្ស័យ​ទាំង​២​នាក់​នេះ​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​មី​អូ ពណ៌​ខៀវ​លា​យស​ពាក់​ស្លាក​លេខ ភ្នំពេញ ១BA-៥៨៧៧ ។ ចំណែក​ជន​រង​គ្រោះ​ឈ្មោះ​ស៊ិ​ត ឌី ភេទ​ស្រី អាយុ​១៩​ឆ្នាំ ស្នាក់​នៅ​ម្តុំ​គីឡូ​លេខ​៩ សង្កាត់​ច្រាំង​ចំរេះ​១ ខណ្ឌ​ឬ​ស្សី​កែវ ។

តាម​សាក្សី​ដែល​ឃើញ​ហេតុការណ៍​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​ស្ត្រី​រង​គ្រោះ​ម្នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ស្គូ​ពី ពណ៌​ស បើកបរ​តាម​បណ្តោយ​ផ្លូវ​ព្រះ​ស៊ី​សុវត្ថិ​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង លុះ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​នេះ ក៏​ស្រាប់តែ​លេចមុខ​ជនសង្ស័យ​២​នាក់​ខាងលើ​ជិះ​ម៉ូតូ​មួយ​គ្រឿងក្នុង​ទិស​ដៅ​ស្របគ្នា​ជាមួយ​ម៉ូតូ​រង​គ្រោះ ។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា លុះ​ពេល​ជនសង្ស័យ​ជិះ​មក​ជិត​ក៏​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ដៃ​របស់​ជន​រង​គ្រោះ​ម៉ាក iPhone 8 បាន​សម្រេច ។ ភ្លាម​ៗ​នោះ​ដែរ ​ជន​រង​គ្រោះ​ក៏​ស្រែក​អោយ​គេ​ជួយ សំណាងល្អ​មាន​សិស្សសាលា​បាន​នាំ​គ្នា​ជួយ​ដេញ​តាម​ពីក្រោយ​រហូត​ទៅ​ដល់​ម្តុំ​វត្ត​បទុម​វ​តី​ក៏​ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​បាន​ម្នាក់​ភ្លាម​ៗ និង​ម្នាក់​ទៀត​រត់គេច​ខ្លួន​បាត់​ស្រមោល ហើយ​សមត្ថកិច្ច​បាន​ដកហូត​ម៉ូតូ​មួយ​គ្រឿង​ផង​ដែរ ។

ក្រោយ​ពេល​នាំ​ទៅ​ដល់​ប៉ុស្តិ៍ សមត្ថកិច្ច​ក៏​ធ្វើការ​សាកសួរ ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ប្រាប់​ថា ខ្លួន​ពិតជា​មិនដឹង​ថា​អ្នក​អង្គុយ​ក្រោយ​ធ្វើ​សកម្មភាព​បែប​នេះនោះ​ទេ ពីព្រោះ​ទើបតែ​ស្គាល់គ្នា ។

ក្រោយ​ពេល​កើតហេតុ ជន​រង​គ្រោះ​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​ចតុមុខ​ដើម្បី​អោយ​សមត្ថ​កិច្ច​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ទៅ​កាន់​តុលាការ​ចាត់ការ​ទៅ​តាម​ច្បាប់ ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ