ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រោគ​សញ្ញា​ជំងឺ​រលាក​សួត​លើ​កូន​ក្មេង​ដែល​​ឪពុក​ម្តាយ​គ្រប់​រូប​ត្រូវ​ដឹង

4 ឆ្នាំ មុន

ជំងឺ​រលាក​សួត​គឺជា​ការ​បង្ក​រោគ​លើ​សួត ហើយ​អាច​បង្ក​ការ​គ្រោះថ្នាក់​ដល់​អាយុជីវិត​បាន​។ ការ​បង្ក​រោគ​នៅ​ផ្លូវដង្ហើម​ស្រួច​ស្រាវ​ដែល​ប៉ះពាល់​លើ​សួត​អាច​បង្ក​ឡើង​ដោយ​រឿង​មួយ​ចំនួន​ដូច​ជា មេរោគ​ផ្សិត បាក់តេរី និង​វីរុស​។ ជំងឺ​នេះ​អាច​កើតឡើង​គ្រប់ពេលវេលា​ទាំងអស់ ប៉ុន្តែ​វា​ងាយ​នឹង​កើត​ខ្លាំង​ក្នុង​រដូវ ឬ​ខែរងារ ព្រោះ​រដូវ​នេះ​មនុស្ស​យើង​មិនសូវ​ទៅ​ក្រៅ​ឡើយ…

ជំងឺ​រលាក​សួត​គឺជា​ការ​បង្ក​រោគ​លើ​សួត ហើយ​អាច​បង្ក​ការ​គ្រោះថ្នាក់​ដល់​អាយុជីវិត​បាន​។ ការ​បង្ក​រោគ​នៅ​ផ្លូវដង្ហើម​ស្រួច​ស្រាវ​ដែល​ប៉ះពាល់​លើ​សួត​អាច​បង្ក​ឡើង​ដោយ​រឿង​មួយ​ចំនួន​ដូច​ជា មេរោគ​ផ្សិត បាក់តេរី និង​វីរុស​។

ជំងឺ​នេះ​អាច​កើតឡើង​គ្រប់ពេលវេលា​ទាំងអស់ ប៉ុន្តែ​វា​ងាយ​នឹង​កើត​ខ្លាំង​ក្នុង​រដូវ ឬ​ខែរងារ ព្រោះ​រដូវ​នេះ​មនុស្ស​យើង​មិនសូវ​ទៅ​ក្រៅ​ឡើយ ដូច្នេះ​ពួក​គេ​នឹង​មាន​ទំនាក់ទំនង​ជាមួយ​គ្នា​ច្រើន​ក្នុងផ្ទះ​។

ក្មេង​ៗ និង​មនុស្ស​ចាស់​ដែល​អាយុ​ចាប់ពី ៦៥​ឆ្នាំ​ឡើង​ទៅ និង​អ្នកមាន​ប្រព័ន្ធ​ភាពស៊ាំ​ចុះ​ខ្សោយ បញ្ហា​សួរ ឬ​ផ្លូវដង្ហើម គឺ​ប្រឈម​នឹង​ជំងឺ​រលាក​សួត​កាន់តែ​ខ្លាំង​។ យោង​ទៅ​តាម​អង្គការ​សុខភាព​ពិភពលោក​បាន​ឲ្យ​ដឹង​ថា ជំងឺ​រលាក​សួត​បាន​សម្លាប់​ក្មេង​ម្នាក់​ជា​រៀង​រាល់ ២០​វិនាទី​ម្តង ដែល​រឿង​នេះ​ស្មើនឹង ១៦​ភាគរយ​នៃ​ការ​ស្លាប់​របស់​កុមារ​អាយុ​ក្រោម ៥​ឆ្នាំ​។ យក​ល្អ​ឪពុក​ម្តាយ​គួរតែ​ដឹង​អំពី​ជំងឺ​រលាក​សួត និង​ជំងឺ​ផ្សេង​ៗ​ទៀត​ក្នុង​រដូវរងារ​នេះ​ដើម្បី​ថែរក្សា​កូន​ឲ្យ​កាន់តែ​មាន​សុខភាព​ល្អ និង​សុវត្ថិភាព​។

អាកា​រៈ​របស់​ជំងឺ​រលាក​សួត​អាច​មាន​លក្ខណៈ​ខុស​ៗ​គ្នា​ទៅ​តាម​ក្មេង​ម្នាក់​ៗ​។ អាកា​រៈ​នេះ​ក៏​អាច​អាស្រ័យ​ទៅ​តាម​មូលហេតុ​របស់​វា​ដែរ​។ ឧទាហរណ៍ ជំងឺ​រលាក​សួត​ដោយសារ​បាក់តេរី​អាច​បង្ហាញ​អាកា​រៈ​របស់​វា​ភ្លាម​ៗ​ដូច​ជា​ ៖

១- ក្អកមាន​ស្លេស្ម
២- ឈឺទ្រូង​ធ្វើ​ឲ្យ​ពិបាក​ដកដង្ហើម
៣- ក្តៅខ្លួន គ្រុន​ញ៉ាក់
៤- អស់កម្លាំង
៥- មិន​ឃ្លាន​អាហារ
៦- ក្អួត ឬ​រាករូស

ក្នុង​ករណី​ជំងឺ​រលាក​សួត​ដោយសារ​វីរុស​វិញ អាកា​រៈ​ភ្លាម​ៗ​អាច​ដូច​គ្នា​បាក់តេរី​ដែរ​។ ប៉ុន្តែ​ការ​ពិបាក​ដកដង្ហើម​អាច​កើតឡើង​យឺត​ៗ​ទៅ​វិញ​ទេ​។ ក្មេង​ក៏​ប្រហែលជា​ដកដង្ហើម​លឺ​ដូច​ហួច និង​ក្អក​កាន់តែ​ធ្ងន់​ទៅ​ៗ​។ ការ​រលាក​សួត​ដោយសារ​វីរុស​អាច​ធ្វើ​ឲ្យ​កុមារ​ប្រឈម​កាន់តែ​ខ្លាំង​នឹង​ការ​រលាក​សួត​ដោយសារ​បាក់តេរី​ថែម​ទៀត​។ អាកា​រៈ​នៃ​ជំងឺ​រលាក​សួត​អាច​មាន​លក្ខណៈ​ស្រ​ដៀង​គ្នា​នឹង​ទៅ​នឹង​បញ្ហា​សុខភាព​ផ្សេង​ៗ​ទៀត​ដែរ​។

ចូរ​ប្រាកដ​ថា អ្នកមាន​ប្រតិកម្ម​ភ្លាម​ៗ​ផង​បើសិនជា​សង្ស័យ​ថា​កូន​អញ​នក​កំពុង​តែ​មាន​ជំងឺ​រលាក​សួត​ហើយ​នោះ​។ ចូរ​នាំ​កូន​ទៅ​ជួប​គ្រូពេទ្យ​ដើម្បី​ពិនិត្យ​និង​ព្យាបាល​។ ជំងឺ​រលាក​សួត​អាច​គម្រាម​គំ​ហែង​ដល់​អាយុជីវិត​ដែល​វា​អាច​នាំ​ឲ្យ​មាន​ផលវិបាក​ជា​ច្រើន​ដូច​ជា ពិបាក​ដកដង្ហើម​ធ្ងន់ធ្ងរ បាក់តេរី​ចុ​ល​ក្នុង​ចរន្តឈាម ។​ល​។

យ៉ាងណាមិញ អ្នក​អាច​ជួយ​បង្ការ ឬ​បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​រលាក​សួត​របស់​កូន​បាន​តាម​រយៈ​ការ​ចាក់​ថ្នាំ​បង្ការ​ជំងឺ​នេះ​។ ចូរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជា​និច្ច​អំពី​វ៉ាក់សាំង​ដែល​ល្អ​បំផុត​សម្រាប់​គេ និង​ពេល​ណា​គួរ​ចាក់​វា​។​វិធីសាស្ត្រ​ដ៏​សាមញ្ញ​បំផុត​មួយ​ដើម្បី​ជួយ​កូន​ការពារ​ជំងឺ​នេះ​បាន​គឺ​បង្រៀន​​គេ​ឲ្យ​ចេះ​សម្រប​ខ្លួន​រស់នៅ​បែប​មាន​សុខភាព​ល្អ​ដូច​ជា លាង​សម្អាត​ដៃ​ជា​ញឹកញាប់ ញ៉ាំ​អាហារ​គ្រប់គ្រាន់ ហាត់ប្រាន​ទៀងទាត់ គេង​គ្រប់គ្រាន់​ជាដើម (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ