ឈិន សុធារី មិនយកគូថ្មី ព្រោះមិនចង់មានប្រវត្តិសាស្ត្រម្តងទៀត
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ គ្រប់គ្នាសុទ្ធតែដឹងហើយថា អ្នកនាង ឈិន សុធារី ជាអតីតភរិយារបស់លោក សុវណ្ណ មករា ដោយសារអ្នកទាំង២រៀបការពេញច្បាប់ដឹងឭ។…
រាជធានីភ្នំពេញ ៖ គ្រប់គ្នាសុទ្ធតែដឹងហើយថា អ្នកនាង ឈិន សុធារី ជាអតីតភរិយារបស់លោក សុវណ្ណ មករា ដោយសារអ្នកទាំង២រៀបការពេញច្បាប់ដឹងឭ។…
រាជធានីភ្នំពេញ ៖ គ្រប់គ្នាសុទ្ធតែដឹងហើយថា អ្នកនាង ឈិន សុធារី ជាអតីតភរិយារបស់លោក សុវណ្ណ មករា ដោយសារអ្នកទាំង២រៀបការពេញច្បាប់ដឹងឭ។ ដំណើរជីវិតស្នេហារបស់តារាល្បីទាំង២ដួងនេះ ឈានដល់ផ្លូវបំបែក។ ក្រោយពេលក្លាយជារឿងរ៉ាវមិនល្អក្នុងជីវិត ទោះបីលេចឭថា សុធារី មានគូថ្មី តែអ្នកនាងនៅតែច្រានចោលដោយមិនចង់យកពេលមកគិតក្រៅនៅម្នាក់ឯងសិន។
ស្នាមបែកស្នេហ៍ ជីវិតប្តីប្រពន្ធ បានបង្កឱ្យអ្នកនាង ឈិន សុធារី ហាក់បីដូចជាចង់ខ្លាចរអា ព្រោះធ្លាប់ខូចស្មារតីរាប់ខែប៉ះពាល់ផ្លូវចិត្តទំរាំបានភាពរឹងមាំ និងការលើកទឹកចិត្តពីមនុស្សជុំវិញខ្លួនមិនតិចនាក់នោះទេ។
អ្នកនាងបានដណ្តើមនូវស្នាមញញឹមមកវិញ ហើយរូបរាងកាយសម្រស់វិញក៏មើលទៅប្លែកស្អាត ប្រសើរឆ្ងាយពេលជួបបញ្ហាស្នេហាតោះតើយកាលពីប៉ុន្មានឆ្នាំមុន។ អ្នកនាងឈិន សុធារី បានគូសបញ្ជាក់សាជាថ្មីពាក់ព័ន្ធរឿងរ៉ាវស្នហាថា កន្លងមក មានពាក្យលេចឭថានាងមានអ្នកតាមស្រឡាញ់ ប៉ុន្តែនោះជាការយល់ឃើញរបស់គេប៉ុណ្ណោះ មិនអាចហាមបានឡើយ។
អ្នកនាងថា បើនិយាយពីរឿងគូនិស្ស័យ ពេលនេះនាងសម្រេចចិត្តនៅម្នាក់ឯងជាគោលសិន នាងអាចធ្វើអារម្មណ៍បានល្អជាសំខាន់ឡើងវិញ ដែលចាត់ទុកថា មិនងាយរកបាន។ ដូចនេះហើយ នាងមិនចង់ឱ្យអ្នកណាមកត្រួតត្រា ចង់ធ្វើអ្វីជាលក្ខណៈឯករាជ្យម្ចាស់ការលើខ្លួនឯង មិនចង់ឱ្យមានសម្ពាធទៀត។
ជាពិសេសនាងពិតជាមិនចង់ជួបប្រវត្តិសាសន៍ដដែលៗ នាំឱ្យតែរឿងនេះមកនោះកង្វល់ចិត្ត។ សម្រាប់ជីវិតរបស់នាង ពេលនេះគឺមានសេចក្តីសុខ ដោយសារមានមុខរបរមួយមើលខុសត្រូវ ជាពិសេសមានកូនទាំង២ ដែលត្រូវជួយផ្តល់ភាពកក់ក្តៅគឺគ្រប់គ្រាន់ ដែលមិនគួរបែងចែកគំនិតទៅអ្នកណាទៀត។ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ