ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នី សុ​ភី ឬ វង្ស វិ​ឆ័​យ ឡើង​យក​ខ្សែ​ក្រវាត់ ជាមួយ​ថៃ នៅ​ល្ងាច​នេះ​ហើយ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​ក្នុង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​របស់​សង្វៀន​ទូរទស្សន៍​អាស៊ី នៅ​ក្នុង​ព្រឹត្តិការណ៍ «​ជើងឯក​អ្នក​ប្រយុទ្ធ​កំពូល​ថាមពល​ឆេ​ម​ពាន​» នឹង​ឈាន​មក​ដល់​ហើយ ដោយ​កីឡាករ​ថៃ​២​រូប ដែល​មាន​ពិន្ទុ​ខ្ពស់​ជាងគេ​ក្នុង​ពូ​ល នឹង​តម្រូវ​ឱ្យ​ប្រកួត​គ្នា​យក​តែ​ម្នាក់​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ ខណៈ​ដែល​កីឡាករ​ខាង​កម្ពុជា…

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​ក្នុង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​របស់​សង្វៀន​ទូរទស្សន៍​អាស៊ី នៅ​ក្នុង​ព្រឹត្តិការណ៍ «​ជើងឯក​អ្នក​ប្រយុទ្ធ​កំពូល​ថាមពល​ឆេ​ម​ពាន​» នឹង​ឈាន​មក​ដល់​ហើយ ដោយ​កីឡាករ​ថៃ​២​រូប ដែល​មាន​ពិន្ទុ​ខ្ពស់​ជាងគេ​ក្នុង​ពូ​ល នឹង​តម្រូវ​ឱ្យ​ប្រកួត​គ្នា​យក​តែ​ម្នាក់​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ ខណៈ​ដែល​កីឡាករ​ខាង​កម្ពុជា ក៏​មាន​២​រូប​ដូច​គ្នា ដែល​មាន​ពិន្ទុ​ខ្ពស់​ជាងគេ​ក្នុង​ពូ​ល ដើម្បី​ស្វែងរក​ម្នាក់​ទៅ​ដណ្ដើម​ខ្សែក្រវាត់​ជាមួយ​ថៃ នៅ​ថ្ងៃអាទិត្យ ទី​០៨ ខែធ្នូ នា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច​នេះ​។

សមាសភាព​ខាង​កម្ពុជា គឺ​កីឡាករ ឡុ​ង សុ​ភី ឬ នី សុ​ភី ដែល​ជា​កីឡាករ​ល្បីឈ្មោះ និង​កីឡាករ​ឡើង​កូដ គឺ​កីឡាករ​វង្ស វិ​ឆ័​យ គឺជា​អ្នក​ប្រកួត​គ្នា​។ រវាង​អ្នក​ទាំង​ពីរ អ្នក​ឈ្នះ​នឹង​ឡើង​ទៅ​ប្រកួត​ជាមួយ​កីឡាករ​ថៃ ដែល​ឈ្នះ​ដូច​គ្នា ហើយ​ដណ្ដើម​យក​ខ្សែក្រវាត់​អន្តរជាតិ​។

ដោយឡែក​អ្នក​ចាញ់​ការ​ប្រកួត ត្រូវ​ទៅ​ប្រកួត​យក​លេខ​៣ នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​។ ទឹកប្រាក់​សម្រាប់​ការ​ប្រកួត​លើក​នេះ គឺ​លេខ​១ ទទួល​បាន​៥​ពាន់​ដុល្លារ លេខ​២ ទឹកប្រាក់​៣​ពាន់​ដុល្លារ លេខ​៣​ទឹកប្រាក់​១៥០០ និង​លេខ​៤​ទឹកប្រាក់​១០០០​ដុល្លារ​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ