ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ប្រាក់ សុ​ខុន ៖ ផ្លូវ​១​ខ្សែ​ជាង​១០​គីឡូ​នៅ​ឃុំ​ព្រែក​អំបិល នឹង​ហើយ​មុន​ចូល​​ឆ្នាំ​ខ្មែរ

4 ឆ្នាំ មុន
  • ភ្នំពេញ

ខេត្តកណ្តាល ៖ លោក ប្រាក់ សុ​ខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ការ​បទេស និង​ស ហ​ប្រតិបត្តិការ​អន្តរជាតិ និង​ជា​ប្រធាន​គណៈ​ពង្រឹង​ស្រុក​ស្អាង​បាន​បញ្ជាក់​ថា…

ខេត្តកណ្តាល ៖ លោក ប្រាក់ សុ​ខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ការ​បទេស និង​ស ហ​ប្រតិបត្តិការ​អន្តរជាតិ និង​ជា​ប្រធាន​គណៈ​ពង្រឹង​ស្រុក​ស្អាង​បាន​បញ្ជាក់​ថា ផ្លូវ​មួយ​ខ្សែ​ដែល​មាន​ភាព​លំបាក​ខ្លាំង​ពី​មុន នឹង​សាងសង់​រួល​រាល់​មុន​ឆ្នាំ​ខ្មែរ​ខាង​មុន​នេះ​។

លោក ប្រាក់ សុ​ខុន បាន​ថ្លែង​ក្នុង​ពិធី​បើក​ការដ្ឋាន​សាងសង់​ផ្លូវ​បេតុង​ប្រវែង​១០៨០០​ម៉ែត្រ និង​ទទឹក​៦​ម៉ែត្រ ឬ​ជាង​១០​គីឡូម៉ែត្រ កាលពី​ព្រឹក​ថ្ងៃ​ទី​៧ ខែធ្នូ ឆ្នាំ​២០១៩​នេះ បាន​អបអ​សាទ​ជា​មួយ​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ឃុំ​ព្រែក​អំបិល ស្រុក​ស្អាង ដែល​ទទួល​បាន​ផ្លូវ​មួយ​ខ្សែ​ចាក់​បេតុង​នេះ ដែល​ជា​អំណោយ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី ដែល​តែងតែ​គិត​ពី​ភាព​លំបាក​របស់​ប្រជាពលរដ្ឋ​។

លោក​ឧបនាយករដ្ឋមន្ត្រី​បាន​លើក​ឡើង​ថា នៅ​ពេល​ផ្លូវ​សាងសង់​រួចរាល់​ហើយ នឹង​លែង​ពិបាក​ទៀត​ហើយ ពិសេស​នោះ​ក្មួយ​ៗ​សិស្សានុសិស្ស​ធ្វើ​ដំណើរ​ទៅ​រៀន លែង​ប្រឡាក់​ភក់ ដី​ហ៊ុយ ដូច​មុន​ទៀត​ហើយ ។ ជាង​នេះ ប្រជាពលរដ្ឋ​ក៏​មាន​ភាព​ងាយស្រួល​ក្នុង​ការ​ដឹក​ជញ្ជូន​កសិផល​ទៅ​កាន់​ទីផ្សារ និង​ទៅ​កាន់​បណ្តា​ខេត្ត​នានា​ដែល​ជាប់​គ្នា​បាន​ស្រួល​ដែរ​។

លោក​បញ្ជាក់​ថា «​ខ្ញុំ​អបអ​សាទរ​ជាមួយ​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ព្រែក​អំបិល នៅ​ពេល​ធ្វើ យើង​លែង​ប្រឡាក់ ឬ​ហ៊ុយ​ទៀត​ហើយ ។ ពេល​ចូល​ឆ្នាំ យើង​អាច​ធ្វើ​ដំណើរ​ស្រួល ឬ​និយាយ​បាន​ទៀត​ថា អាច​ចាក់​ធុងបាស់​រាំ​លើ​ផ្លូវ​ក៏​ថា​បាន​»​។

ចំពោះ​មុខ​ប្រជាពលរដ្ឋ​លោក​ឧបនាយករដ្ឋមន្ត្រី​លើក​ឡើង​ថា ប្រទេស​មាន​សុខ​សន្តិភាព ទើប​ធ្វើ​ផ្លូវ​បាន​បែប​នេះ មិន​ដូច​ការ​ចោទប្រកាន់​របស់​មនុស្ស​មួយ​ចំ​នួ​ច​តូច​នោះ​ទេ​។ ហើយ​សម្តេច​តេ​ជោ បាន​គិតគូ​ណាស់ រឿង​ផ្លូវ ទឹក ភ្លើង​សម្រាប់​ប្រជាជន​យើង​ទាំងអស់​គ្នា ។

ជាមួយ​គ្នា​នោះ​ដែរ លោក​ឧបនាយករដ្ឋមន្ត្រី​បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​នាំ​គ្នា​ចេះ​ថែរក្សា​ផ្លូវ ដោយ​កុំ​ដឹក​ទំនិញ​ធ្ងន់​បណ្តាល​ឲ្យ​ឆាប់​ខូច​ផ្លូវ កុំ​បើកបរ​លឿន​ពេក និង​មានការ​ប្រុង ប្រយ័ត្ន​ចំពោះ​កូន​ៗ​ពេល​ឆ្លងកាត់​ផ្លូ​វោ​ង​ដែរ​។

លោក​ឧបនាយករដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា​៖ «​សូមកុំ​បើកបរ​លឿន​ពេក​ពេល​បាន​ផ្លូវ​ស្អាត ហើយ​បើកបរ​ត្រូវ​ពាក់​មួយ​សុវត្ថិភាព​ផង ដើម្បី​ការពារ​នៅ​ពេល​ដួល ឬ​គ្រោះថ្នាក់ ។​កុំ​អាង​អត់​ប៉ូលិស​ចាប់​អត់​ពាក់មួក ព្រោះ​វា​ជា​សុវត្ថិភាព​របស់​យើង ហើយ​គោរព​ច្បាប់​ទាំងអស់​គ្នា​។ ពេល​គ្រោះថ្នាក់​ខ្លួនឯង​ទេ មិន​មាន​អ្នក​ណា​មក​ជំនួស​យើង​នោះ​ទេ​»​។

លោក​ក៏​បាន​អរគុណ​ចំពោះ​គណៈ​អភិបាល​ខេត្តកណ្តាល​លោក ម៉ៅ ភិ​រុណ ក៏​ដូច​ជា​ប្រ ធាន​គណៈ​ពង្រឹង​ឃុំ​ព្រែក​អំបិល ដែល​មាន​លោក កែវ រ៉េ​មី ថ្នាក់ដឹកនាំ​ផ្សេង​ទៀត ដែល​បាន​ខិតខំ​ចុះ​ជួយ​ប្រជាពលរដ្ឋ​នៅ​ក្នុង​ឃុំ​ព្រែក​អំបិល​។

សូម​ជម្រាប​ថា ផ្លូវ​មួយ​ខ្សែ​ដែល​នឹង​ចាប់ផ្តើម​សាងសង់​ដោយ​ចាក់​បេតុង​នេះ មាន​ភាព​លំបាក​ជា​ច្រើន​ឆ្នាំ​មក​ហើយ ផ្លូវ​នេះ​បាន​ត​ភ្ជាប់​រវាង​ខេត្តកណ្តាល ជាមួយ​ខេត្តតាកែវ​ផង​ដែរ ។ ផ្លូវ​នេះ​ជា​ផ្លូវ​សេដ្ឋកិច្ច​មួយ​របស់​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ឃុំ​នៅ​ពេល​ប្រមូល​ផង ស្រូវប្រាំង ឬ​ដំណាំ​នានា​ដឹក​ជញ្ជូន​ទៅ​ទីផ្សារ​ធំ​ៗ​នៅ​ខេត្តតាកែវ និង​ទៅ​ផ្សារ​ភ្នំពេញ ជា​ពិសេស​ជាង​នេះ គឺ​ដឹក​ទៅ​ប្រទេស​វៀតណាម​ផង​ដែរ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ